Part 23 : ល្បិចទល់ល្បិច
«ឆ្គួតស្លាប់មិនខាតទេប៉ាឆាប់រុញខ្ញុំទៅរកជីមីនហើយម៉ាក់ឆាប់យកអាវពាក់ឲ្យគេភ្លាមខ្ញុំមិនឲ្យអ្នកណាឃើញសាច់ប្រពន្ធខ្ញុំទេ» យ៉ុនហ្គីនៅមិនសុខពេលឃើញជីមីនស្លៀកបែបនេះខានជួបគ្នាតែប៉ុន្មានថ្ងៃសោះលេងខ្លួនសម្បើមណាស់
ជីមីនមិនបានចាប់អារម្មណ៍ថាអ្នកណាមករកអ្វីនោះទេរាងតូចចុះលេងទឹកស្លៀកតែខោតូចមួយបញ្ចេញល្វែងលើទាំងអស់
«ប្រពន្ធសម្លាញ់» លោកមីនរុញមិនទាន់ដល់ស្រួលបួលផងយ៉ុនហ្គីជំទាលស្រែកហៅប្រពន្ធសម្លាញ់ពេញៗមាត់
«ស្អីនឹង» ជីមីនច្រូងសក់ឡើងលើងាកមើលប្រភពសម្លេងជ្រួញចិញ្ចើមចូលគ្នាសម្លឹងមើលអ្នកដែលស្រែកមុននេះរួចឡើងទៅទាញអាវខ្លំយកមកពាក់
«ជម្រាបសួរអ្នកម៉ាក់លោកប៉ាអញ្ចើញមករកអ្វីដែរ» ជីមីនរាក់ទាក់មនុស្សចាស់ទាំងពីរតែមើលរំលងមនុស្សម្នាក់ដែលអង្គុយលើរទេះរុញនោះ ជីមីននៅហៅពួកគាត់ម៉ាក់ប៉ាធម្មតា
«ម៉ាក់គ្មានការអ្វីសំខាន់ទេតែអ្នកខ្លះមាន»អ្នកស្រីមីន«បើចឹងសូមអ្នកទាំងពីរទៅអង្គុយនៅបន្ទប់ទទួលភ្ញៀវសិនទៅខ្ញុំផ្លាស់សម្លៀកបំពាក់សិន» ជីមីន...
លោកមីនក៏រុញយ៉ុនហ្គីទៅបន្ទប់ទទួលភ្ញៀវវិគប្រហែល30នាទីជីមីនក៏ត្រឡប់មកវិញជាមួយការស្លៀកពាក់ហៃសូក្លិនទឹកអប់ក្រអូបទាក់ទាញអារម្មណ៍អ្នកអង្គុយចាំឲ្យឈ្លក់វង្វេង
«សូមទោសដែលឲ្យលោកប៉ាអ្នកម៉ាក់ចាំយូរចៃដន្យថ្ងៃនេះខ្ញុំមានការចេញទៅក្រៅទើបរៀបចំខ្លួនឲ្យហើយ» ជីមីនញញឹមដាក់ចាស់ៗពព្រាយជាមួយសម្ដីទន់ភ្លន់ពិរោះសន្ដាប់
«មិនអីទេបើកូនរវល់ម៉ាក់មិនរំខានទេ» អ្នកស្រីមីន
«អូនទៅណាមិនបានទេបងមានរឿងនិយាយជាមួយ» យ៉ុនហ្គីចង់តែលោតពីរទេះមកសង្គ្រប់ជីមីនទេខ្លួនអង្គុយច្រងោរគ្មាននិយាយប៉ះអីបន្តិចបើម៉ាក់នាយវិញឲ្យជួយនិយាយជីមីនឲ្យត្រូវជាមួយនាយបែរជាធ្វើហីៗ
«បើប៉ាម៉ាក់គ្មានការអ្វីទេខ្ញុំសុំទៅសិន» ជីមីនងើបដើរកាត់មុខយ៉ុនហ្គីតែរាងក្រាស់ស្ទុះងើបទៅអោបជាប់
«អឹប...ព្រូស»
«អូយ...» យ៉ុនហ្គីត្រូវជីមីនក្រវាត់ដួលបះជើងច្រង៉ាងតែឯងស្រែកដោយការឈឺចាប់អ្នកណាប្រើឲ្យចាប់អោបគេធ្វើអីនេះខំទ្រាំមិនវាយទេតាមតែខឹងចង់តែមួយកែងបត់កថែម
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Short Storyទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...