Part 18 : ប្រែប្រួល
« ផាំង...ប្រាវ» កាយតូចត្រូវឡានបុកប៉ើងរមាលនៅ កណ្ដាលថ្នល់ខ្លួនពពេញទៅដោយឈាមក្រហមឆ្អៅមនុស្សនៅទីនោះចាប់ផ្ដើមនាំគ្នាផ្អើលហើយឡានដែលបើកបុកក៏បើករត់បាត់
«អត់ទេមិនពិតទេ» ជីមីនងើបពីដួលញ័រមាត់ទទ្រើតងាកមើលមនុស្សម្នាក់ដែលរួញខ្លួនចេញតែគេចមិនទាន់ត្រូវឡានបុកជំនួយគេ អម្បិញមិញរាងតូចឆ្លងថ្នល់ទៅហាងអាហារដែលនៅទល់មុខនោះតែក៏មានឡានមកពីណាមិនដឹងលឿនស្លេវសំដៅមករកខ្លួន
«ផាក ជីណា ដឹងខ្លួនឡើងអូនមិនត្រូវកើតអីទេ» ជីមីនពេល នេះស្ទើរឆ្គួតទៅហើយហេតុអ្វីនាងតែងតែរងគ្រប់យ៉ាងជំនួសគេ
«ឆាប់ហៅឡានពេទ្យមក» ជីមីនត្រកងប្អូនជាប់ដៃទឹកភ្នែកស្រក់តក់ៗ ហេតុអ្វីនាងរួញគេចេញអ្នកដែលគួរទទួលមិនមែននាងទេ
«កុំបិទភ្នែកអីមើលមកបងមកបងនៅទីនេះ» ជីមីនកាន់តែ ស្លន់ពេលឃើញនាងស្ងាត់មាត់ភ្នែកបិទសន្សឹមៗដៃធ្លាក់លើដីលែងកម្រើក
ស្របពេលនោះឡានពេទ្យក៏មកដល់រួចលើកកាយ តូចដាក់លើឡានដោយមានជីមីនទៅជាមួយ
«ជួយប្អូនស្រីខ្ញុំផងលោកគ្រូពេទ្យ» ជីមីន
«ខ្ញុំនឹងប្រឹងឲ្យអស់ពីលទ្ធភាព» គ្រូពេទ្យក៏ចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់
«ជីមីនមានរឿងអី» យ៉ុនហ្គី
«យ៉ុនហ្គីជីណាមិនអីទេមែនទេ» ជីមីនងើបមកអអោបរាងក្រាស់ទាំងទឹកភ្នែកបើនាងកើតអីគេមិនលើកលែងឲ្យខ្លួនឯងទេ
«អូនធ្វើចិត្តឲ្យត្រជាក់សិនទៅនាងមិនអីទេ» យ៉ុនហ្គីអង្អែលខ្នងជីមីនស្រាលៗមើលចុះភ័យឡើងត្រជាក់ខ្លួនល្អូក
2ម៉ោងក្រោយមកគ្រូពេទ្យក៏ចេញមក«លោកគ្រូពេទ្យប្អូនស្រីខ្ញុំយ៉ាងមិចទៅ» ជីមីន
«អ្នកជំងឺអស់អីហើយតែជើងខាងឆ្វេងរបស់នាងប៉ះទង្គិចខ្លាំងប្រហែលមិនអាចដើរបានមួយរយៈ»
«ព្រះអើយជីណា» ជីមីនទន់ខ្លួនសន្លប់តែយ៉ុនហ្គីទ្រជាប់ហើយនាំរាងតូចទៅសំរាក
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Povídkyទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...