ចម្ការស្នេហ៍ថែបេះដូង Part 29

232 18 0
                                    

Part 29 : មិនអាចដឹងខ្លួន

«បងប្រុសសូមទោស ត្រឡប់មករកបងប្រុសវិញមក» ជុងហ្គុកនៅតែមិនអស់សង្ឃឹម នៅតែដង្ហើយហៅជីណា ដដែលៗ នាយលើកកាយប្អូនស្រីទាំងគ្មានកម្លាំងទោះនាងមានសង្ឃឹមរស់តែមួយភាគរយក៏ត្រូវតែរស់

ចំណែកអ្នកស្រីផាកប្រមូលស្មារតីមកវិញបម្រុងជួយលើកតែជុងហ្គុកខិតចេញ

«កុំយកដៃលោកស្រីមកប៉ះប្អូនស្រីខ្ញុំឲ្យសោះ» បន្ទាប់ជុងហ្គុកក៏យកជីណាទៅមន្ទីពេទ្យហើយរឿងនៅសល់ប៉ុន្មានប៉ូលីសជាអ្នកចាត់ការ

ក្នុងថ្ងៃដដែលតែឈានដល់ពេលល្ងាចទៅហើយជីមីននិង ជីណាគឺស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ដូចគ្នា

យ៉ុនហ្គីនិងជុងហ្គុកពេលនេះកំពុងតែឈរចាំនៅមុខបន្ទប់រៀងខ្លួន ម្នាក់កំពុងតែបុណ្យឲ្យមនុស្សដែលខ្លួនស្រឡាញ់រួចផុតពីគ្រោះថ្នាក់តែម្នាក់ទៀតនាយយំស្ទើខ្សោះខ្លួន នៅបន្ទោសខ្លួនឯងដែលការពារប្អូនមិនបាន

3ម៉ោងក្រោយមកខាងគ្រូពេទ្យក៏ចេញមក

«លោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងមិចហើយ»យ៉ុនហ្គី

«អ្នកជំងឺមិនអីទេខ្ញុំបានវះកាត់យកគ្រាប់ចេញគាត់អស់អីហើយខ្ញុំនិងបញ្ចូនទៅបន្ទប់ធម្មតាវិញសូមលារសិនហើយ» គ្រូពេទ្យ

«ពិតជាអរគុណខ្លាំងណាស់» យ៉ុនហ្គីបានធូរក្នុងចិត្តសំណាងហើយដែលជីមីនមិនអី

«យ៉ុនហ្គីជីមីនយ៉ាងមិចហើយកូន»អ្នកស្រីមីនគាត់ទើបតែ មកដល់ជាមួយលោកមីន

«ជីមីនអស់អីហើយម៉ាក់»យ៉ុនហ្គី
«ចុះកូនមានកើតអីទេហើយអ្នកផ្សេងទៀត»លោកមីន

«ខ្ញុំមិនដឹងទេលោកប៉ាតែប៉ូលីសបានខលមកថាចាត់ចែង រួចហើយតែជុងហ្គុកប្រហែលជាត្រឡប់ទៅវិញទេដឹង» យ៉ុនហ្គី

«យ៉ុនហ្គីឯងយ៉ាងមិចហើយ» ជេហូប នាយក៏ទើបទទួលដំណឹងដោយសារបេនជាអ្នកប្រាប់ព្រោះគេជាអ្នកប្ដឹងប៉ូលីសឲ្យយ៉ុនហ្គី

«យើងមិនអីតែជីមីនត្រូវគ្រាប់ឥឡូវផុតគ្រោះថ្នាក់ហើយកុំបារម្ភអី»យ៉ុនហ្គី

រឿង «ចម្ការស្នេហ៍ថែបេះដូង»Where stories live. Discover now