Ep3:ស្អប់ឬស្រឡាញ់

263 29 0
                                    


ដោយសារអស់កំលាំងខ្លាំងពេករាងតូចក៏ដួលទាំងជំហរតែចាំបន្តិច...ខ្លួនប្រាណរបស់គេមិនបានធ្លាក់ដល់ដីទេ(Magic👍😒)
"ប...បង hoon"(បងបាត់)riki ខ្លួនគេពេលនេះគ្មានថាមពលទេសូម្បីតែហើបមាត់និយាយមិនចង់ឮសំឡេងផង
"សស្លាក់សស្លើតណាស់"sunghoon និយាយទាំងដៃរបស់គេទ្រកាយតូចមិនឲ្យដួល(លឿនម៉េះបងក្រែងមិញនៅលើផ្ទះតាស់ហី?) រួចក៏បម្រុងនឹងបីគេចូលទៅក្នុងភូមិគ្រឹះវិញតែរាងតូចក៏និយាយកាត់
"ខ្ញុំអាចដើរខ្លួនឯងបាន បងដាក់ខ្ញុំចុះទៅ"
"បិតមាត់ឈប់និយាយពាក្យអត់បានការទៀតទៅ"
"តែ  ខ្ញុំអាចដើរខ្លួនឯងបានមែនណា"
ដោយខ្នាញ់នឹងចរិកដ៏សែនមានៈរបស់គេsunghoonក៏ដាក់ឲ្យរាងតូចដើរខ្លួនឯង
"តែឯងដើរដួលយើងមិនលើកឯងទេ យើងនឹងឲ្យឯងដេកនៅហ្នឹងតែម្ដង"s'hoon
ទោះបីជាខ្លួនគ្មានកំលាំងទប់រាងកាយស្ទើមិនចង់ជាប់យ៉ាងណាក៏មិនមាត់ព្រោះចង់ឈ្នះមិនចង់ឲ្យគេថាខ្លួនទន់ជ្រាយទើបទ្រាំដើរតិចៗទាំងលំបាកលំបិន(កុំចង់ឈ្នះអីកូន កូនឯងមិនអាចឈ្នះគេទេ)
"ហេតុអីចូលចិត្តធ្វើខ្លួនគួរឲ្យស្អប់បែបនេះ"ដោយពិបាកភ្នែកពេកទើបរាងក្រាស់ស្ទុះទៅចាប់លើកបីគេឡើង
"អ្អា៎~~~"រាងតូចភ្ញាក់បន្តិចពេលរាងកាយត្រូវប្រុសចិត្តខ្មៅឲ្យគេធ្វើការពេញមួយថ្ងៃថែមទាំងមិនឲ្យបាយទឹកគេទៀត(គួរឲ្យស្អប់ខ្លាំងណាស់😓)លើកបីឡើងគ្មានឲ្យដំណឹងសូម្បីបន្តិចហើយខំស្រវេស្រវាលើកដៃឱបករគេព្រោះខ្លាចធ្លាក់(គេបីជាប់ហើយមិនធ្លាក់ទេកូន)រាងក្រាស់បីគេចូលទៅក្នុងផ្ទះដោយមិននិយាយអីមួយម៉ាត់ព្រោះមិនចង់និយាយ(ហាក៎ អាដែល🌚)

In room

"ដល់បន្ទប់ហើយ ចង់នៅឱបករយើងដល់ណា?"s'hoonលើកចិញ្ចើមម្ខាងសួរទៅកាន់អ្នកដែលនៅលើដៃរបស់គេមិនមាត់មិនករអីគិតតែពីឆ្ងោកមុខចុះនឹងប្រឡោះករគេឯដៃក៏មិនព្រមប្រលែង
"អេ៎ គេងលក់ហើយហេស៎ មិចក៏លឿនម៉េះ"មិននិយាយតែមាត់គេក៏ដាក់រាងតូចថ្នមៗលើពូក(ក្រែងស្អប់គេហេស៎ មកថ្នមគេធើអី😒)
"នែ៎ ក្រោក ដេកដូចសន្លប់បែបនេះបើមានភ្លើងឆេះផ្ទះអីឯងដឹងតែខ្លោចមុនគេហើយ ឆាប់ទៅងូតទឹកទៅនឹងអាលបានស៊ីបាយហើយចូលដេក"s'hoon អៃ៎យ៉ា!ប្រុសម្នាក់នេះយ៉ាប់ពេកហើយបើប្រុងនឹងដាស់គេឲ្យក្រោកដដែលមិចមិនព្រមនិយាយពាក្យឲ្យល្អជាងនឹងបន្តិចទៅ
".........."riki មិនបានតបទេព្រោះគេហត់ខ្លាំងណាស់គ្មានកំលាំឯណាក្រោកទៅងូតទឹកទេ សុំដេកសិនហើយមិចៗចាំស្អែកគិតទៀត
"ហ៊ើយ~~~"s'hoon ដកដង្ហើមធំបន្តិចមុននឹងទាញគេឲ្យក្រោកពីពូករួច...
"លើកដៃឯងឡើង"រាងតូចកំពុងងងុយដេកស្ទើស្លាប់ផងគ្មានបានគិតអីច្រើនទេគេឲ្យលើកដៃក៏ព្រមលើកតាមគេប្រាប់។ក្រោយពីដោះខោអាវពីខ្លួនរាងតូចចេញអស់ហើយs'hoonក៏បានលើកគេទៅបន្ទប់ទឹកដើម្បីងូតទឹកឲ្យអ្នកមាននាមជាប្រពន្ធដែលគេមិនស្រឡាញ់ ទម្រាំងូតទឹកឲ្យrikiរួចរាងក្រាស់ស្ទើស្លរឈាមច្រាលចេញតាមច្រមុះស្លាប់ទៅហើយ ព្រោះមើលរាងប្រពន្ធសម្អប់របស់គេចោះស្អាតខ្លាំងណាស់ដៃជើងរាងរូវតូចស្រឡូនល្អណាស់ស្អាតខ្លាំងរហូតដល់ថ្នាក់...

*ផាច់*
Sunghoonលើកដៃទះមុខខ្លួនឯងមួយដៃដើម្បីបញ្ឈប់ការគិតផ្ដេសផ្ដាសរបស់គេទៅលើរាងតូច
"ឯងមិនអាចធ្វើអីគេទេ ព្រោះឯងស្អប់គេ"រាងក្រាស់និយាយទៅកាន់ខ្លួនឯងតិចៗបញ្ជាក់ប្រាប់ថាគេគឺស្អប់រាងតូច មិននិយាយតែមាត់ទេភ្នែកវិញកំពុងតែសម្លក់អ្នកគេងមិនដឹងអីស្ទើជ្រុះហើយ(រកមូលហេតុk'hoonស្អប់rikiអត់ឃើញ🥲)

_______

ស្លៀកពាក់ឲ្យរាងតូចរួចគេក៏លើករាងកាយដែលគេងលក់ដូចគ្មានវិញ្ញាណក្នុងខ្លួនដាក់លើពូកឲ្យគេងត្រឹមត្រូវ ហើយខ្លួនគេក៏ឡើងទៅគេងជាមួយដែរ បន្តិចក្រោយរាងតូចក៏រំកិលខ្លួនចូលមកឱបគេឡើងស្អិត រាងក្រាស់បម្រុងនឹងទាញដៃគេចេញតែឃើញថារាងតូចដូចជារងារទើបមិនទាញគេចេញថែមទាំងលើកដៃឱបប្រពន្ធសម្អប់កប់ឆ្អឹងរបស់គេវិញព្រមទាំងបន្លំស្រូបក្លិនចេញពីខ្លួនរាងតូចតិចៗផងដែរ

"ហឹស៎ ក្រអូបគ្រាន់បើអាក្មេងឆ្កួត"រាងក្រាស់បន្លឺឡើងទាំងសើចតិចៗហួសចិត្តនឹងខ្លួនឯងមាត់ថាស្អប់គេទេតែមើលទន្វើចោះមាត់ខុសពីចិត្តទាំងស្រុង

"ស្អែកឯងដឹងគ្នាជាមួយយើងហើយ ដោយសារតែឯងទើបយើងត្រូវហត់ស្ទើពាក់កណ្ដាលយប់មិនទាន់បានដេក"រាងក្រាស់និយាយតែប៉ុណ្ណេះក៏បិតភ្នែកគេងឱបរាងតូចលង់លក់ទៅតាមគេដែរបាត់ទៅ[...]
សរុបមកគឺអត់បានញាំបាយទាំងពីរនាក់ចា៎ សូមអគុណ សូមជម្រាបសួរ

(ខ្លួនឯងធ្វើបាបគេមុនសោះ មករអ៊ូធ្វើអី😒)

To be continued
🙂🗡

Don't cry when i LeaveWhere stories live. Discover now