Ep14: ខ្ញុំស្រឡាញ់ឯង

220 34 2
                                    


#  1 week ago

●  Coffee Shop

ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័សមិនរង់ចាំនរណាម្នាក់ទេ បើចង់ធ្វើអីក៏ធ្វើឲ្យហើយទៅកុំចាំថ្ងៃក្រោយឲ្យសោះ។ ហើយមួយរយះនេះក៏ឃើញថារវាងjay និង jungwon ក៏ល្អប្រសើរជួបមុខគ្នាមិនទាស់សម្ដីដូចមុនឡើយទាំងដែលអ្នកទាំងពីរមិនត្រូវជាស្អីនឹងគ្នាផង ថ្ងៃនេះដូចថ្ងៃមុនៗចឹងjayតែងតែមកហាងរាងតូចធ្វើការសឹងរាល់ថ្ងៃ...

" jungwon haa " jay បន្លឺសម្លេងហៅរាងតូច

" ហឹម មានការអីមែនទេ "

" ស្អែកទំនេរអត់ "

" ធម្មតាខ្ញុំធ្វើការតែ6ថ្ងៃទេក្នុង1សប្ដាហ៍ ស្អែកអាចទំនេរ "

" ស្អែកចាំយើងជូនទៅលេងមិត្តឯង ហើយយើងក៏មានរឿងចង់ប្រាប់ឯងដូចគ្នា "

" ពិតមែនហេស៎ហើយ មានរឿងអីប្រាប់ឥឡូវមិនបានទេហ៎ "

" ខ្ញុំដែលកុហកឯងពីពេលណា ព្រឹកស្អែកចាំខ្ញុំទៅយកឯង "

" ok ចឹងក៏បានដែរ " មិនបាច់ឆ្ងល់ថាមិចបានjayស្គាល់កន្លែងjungwonនៅទេព្រោះគេសួររាងតូចនឹងហើយបានគេដឹង🙂

" ចឹងខ្ញុំទៅវិញសិនហើយ ស្អែកជួបគ្នា "

រាងតូចគ្រាន់តែញញឹមនឹងងក់ក្បាលជាចម្លើយប៉ុណ្ណោះមិនបាននិយាយអីទៀតទេ បន្ទាប់មករាងក្រាស់ក៏ដើរចេញពីហាងបាត់ទៅបន្សល់នៅតែកម្លោះតូចដែលមិនទាន់ទៅព្រោះត្រូវនៅធ្វើការសិន។

# Tomorrow

ថ្ងៃស្អែកក៏ចូលមកដល់រាងតូចjungwonក៏ប្រញ៉ាប់ប្រញ៉ាល់រៀបចំខ្លួនឲ្យលឿនខ្លាចរាងក្រាស់មកចាំយូរព្រោះមិញគេCallមករាងតូចថាគេកំពុងចេញដំណើរមកហើយ

រៀបចំខ្លួនរួចក៏ដើរចេញមកក្រៅផ្ទះ(jungwon នៅផ្ទះជួល)ហើយឃើញjayចាំគេនៅក្នុងឡានស្រាច់ទើបដើរតម្រង់ទៅបើកទ្វារចូលអង្គុយខាងមុខក្បែររាងក្រាស់

" លោកមកដល់យូរឬនៅ " រាងតូចសួរខ្លាចថាខ្លួនយឺតឲ្យរាងក្រាស់ចាំយូរ

" អត់ទេ ទើបមកដល់មិញនេះដែរទេ "

" ចឹងយើងទៅតែម្ដងទៅ "

" uhm ok "

ការធ្វើដំណើរពីផ្ទះjungwon មកភូមិគ្រឹះត្រកូលparkត្រូវចំណាយ1ម៉ោងជាងទើបដល់ ព្រោះរាងឆ្ងាយដែរ ប៉ុន្តែក្នុងឡានតាំងពីចេញមកគឺស្ងាត់ល្អណាស់អ្នកទាំង2គ្មានអ្នកណានិយាយអីទេ ព្រោះគ្មានអីត្រូវនិយាយ។ក្រោយពីធ្វើដំណើររាងយូរគួរសមទីបំផុតក៏មកដល់គោលដៅហើយ

Don't cry when i LeaveWhere stories live. Discover now