Ep30:Surprise😐

173 29 4
                                    


ព្រឹកថ្ងៃថ្មីពន្លឺព្រះអាទិត្យក៏បានរះជះរស្មីដើម្បីបំភ្លឺពិភពលោក(អត់ទាំងមូលទេព្រោះម៉ោងដើរខុសគ្នា😐)

ងាកមកមើលអ្នកនៅក្នុងបន្ទប់វិញ Riki ប្រឹងបើកភ្នែកមើលអ្នកគេងក្បែរខ្លួនទាំងនឿយណាយ ល្វើយស្ទើបើកភ្នែកមិនចង់រួច តែក៏ត្រូវងើបដែរព្រោះព្រឹកហើយ

" Sunghoon haa បងអត់ទៅធ្វើការទេ " riki អង្រួតដៃរាងក្រាស់តិចៗតាមកម្លាំងដែលមានឥឡូវនេះ មិនដឹងកើតស្អីទេតាំងពីម្សិលដល់ថ្ងៃនេះមានអារម្មណ៍ថា...ហ៊ើយ រកប្រាប់មិនត្រូវទេ

ឯ sunghoon វិញពេលមានអារម្មណ៍ថាមានអ្នករំខានក៏ងើបអង្គុយឆ្ងក់ទាំងភ្នែកមិនទាន់បើកស្រួលបួលនៅឡើយ តែពេលបើកភ្នែកឡើងមើលឃើញបានច្បាស់ល្អហើយក៏ត្រូវភ្ញាក់ដូចគេដាក់ក្បាលម៉ាដុំឥដ្ឋចឹង...

" យប់មិញបានដេកអត់ " មាត់និយាយភ្នែកសម្លឹងមុខរាងតូចឯដៃក៏លើកទៅក្រសោបផ្ទៃមុខអ្នកម្ខាងទៀតថ្នមៗទាំងក្ដីបារម្ភបុកឡុកឡើងពេញទ្រូង សភាព riki ពេលនេះណា៎ដូចអ្នកជំងឺឈឺរាប់ឆ្នាំយ៉ាងចឹងភ្នែកឡើងចង់ស្លក់អស់ហើយឯមុខមាត់ក៏ស្លេកស្លាំងណាស៎ទៅទៀត មិនដឹងយប់មិញបានដេកឬក៏អត់ទេ

" អត់ទេ " riki ញញឹមស្ងួតដាក់ប្ដីទាំងមិនសម

" អត់ស្រួលខ្លួនម៉េចមិនដាស់យើង ចេះទ្រាំបញ្ឈរភ្នែកដល់ព្រឹកទៅកើត " រាងក្រាស់បន្ទោសទៅកាន់អ្នកនៅចំពោះទាំងបារម្ភមើលចុះបើអត់ស្រួលម៉េចមិនប្រាប់គេ បើគេជួយអីមិនបានយ៉ាងហោចណាស់ក៏បានបញ្ឈរភ្នែកដល់ព្រឹកបានពីរនាក់ដែរ🙂

" តោះទៅពេទ្យ " មិននិយាយច្រើនគេលើកបីរាងតូចទៅពេទ្យតែម្ដងខាតការងារមួយថ្ងៃក៏មិនអីដែរ (អូនសំខាន់ជាង🤧)

__Skip__Hospital

កន្លងទៅប្រហែល20នាទីក៏ឃើញគ្រូពេទ្យចេញមកវិញទាំងក្នុងដៃកាន់ក្រដាសអ្វីក៏មិនដឹងដើរសំដៅមករក sunghoon ដែលឈរចាំពេទ្យពិនិត្យអាការៈរាងតូច

" លោកប្រុសត្រូវជាអ្វីនឹងអ្នកជំងឺដែរ " Doc

" ជា...ប្ដី " ទម្រាំដាច់ចិត្តនិយាយពាក្យថាប្ដីឈរគិតចង់2នាទី

Don't cry when i LeaveWhere stories live. Discover now