Ep21: ញ៉េញដូចខ្ទួយ

210 27 7
                                    

● In Coffee Shop

ព្រឹកនេះដូចតែព្រឹករាល់ដង jay គឺតែងតែមកហាងរបស់ jungwon ធ្វើការរាល់ថ្ងៃមិនលោះមួយថ្ងៃណាឡើយឯការងារក្រុមហ៊ុនក៏ទម្លាក់ឲ្យ Johang(ចូហាង Not ជោហាង you know?) ដែលជាកូនចៅជំនិតធ្វើស្ទើរទាំងស្រុងលើកលែងតែពេលមានការប្រជុំធំៗឬទៅជួបដៃគូជំនួញប៉ុណ្ណោះទើបគេទៅដោយផ្ទាល់ខ្លួនឯង។

ហើយរាល់ថ្ងៃនេះទោះបី jay ទៅអង្គុយលេងឬជួយលើកកាហ្វេឲ្យភ្ញៀវក៏ដោយក៏ម្ចាស់ហាងដែលជាចៅកែរាងតូចក៏មិនថាអ្វីដែរព្រោះ k'jay ចរចារត្រូវរូវគ្នាជាមួយម្ចាស់ហាងហើយ កំពុងអង្គុយសុខៗ jay ក៏បាននិយាយទៅកាន់ jungwon

" wonie ha ស្អែកទៅដើរលេងល្អទេ "

" អត់ទេ "

" ហឺ មិចចឹង? "

" ម្ងៃៗធ្វើការហត់ណាស់ចង់ដេកផ្ទះសម្រាកអត់ចង់ទៅណាទេខ្ជិល "

" Wonie ហា៎មួយសប្ផាហ៍សម្រាកបានតែមួយថ្ងៃទេយើងទៅដើរលេងទៅ ណា៎ៗៗៗ " ពេលឮរាងតូចបដិសេដនឹងខ្លួនបែបនេះហើយ jay ក៏បានងើបដើរទៅកាន់ដៃ jungwon អង្រួនតិចៗបែបអង្វរឲ្យគេព្រមនឹងខ្លួន

" ហ៊ើយ ទៅក៏ទៅយ៉ាប់ណាស់បងឯងនេះ "

" មែនហេស៎ ចឹងស្អែកចាំបបួល ah hoon ទៅដែរ " ដោយសប្បាយចិត្តពេក jay ក៏បានហក់ថើបថ្ពាល់ jungwon កណ្ដាលហាងតែម្ដង

" បងធ្វើអីនឹង តិចមានគេឃើញទៅ " រាងតូចបានយកដៃទាំងពីរក្ដោបថ្ពាល់ខ្លួនទាំងសងខាងជាប់ព្រោះអៀនពេកណាមួយខ្លាចមានអ្នកឃើញផង តែមិនអីទេក្នុងហាងមិនសូវមានមនុស្សទើបគ្មានអ្នកណាចាប់អារម្មណ៍ពួកគេ

ក្រោយនិយាយគ្នាត្រូវហើយក៏ចាប់ផ្ដើមធ្វើការពួកគេរៀងៗខ្លួនរហូតដល់បិតហាងហើយតួ Top យើងក៏ស្ម័គ្រចិត្តជូនរាងតូចទៅផ្ទះផងដែរ

មែនហើយ jay និង jungwon ជាសង្សារនឹងគ្នាជិតមួយខែហើយដោយសារ k'jay ប៉ិន Take care និងយកចិត្តទុកដាក់ជាមួយខ្លួនខ្លាំង ទើបរាងតូចព្រមធ្វើសង្សាររបស់ jay តែម្ដងទៅខ្ជិលគិតគូរច្រើនខ្លាចគេលែងតាមញ៉ែហើយឈប់ស្រឡាញ់ បើចឹងមែន k'won ដឹងតែអំបិលហើយ។

__skip__

● Next morning

នៅពេលព្រឹកប្រហែលម៉ោង6ជាងពន្លឺព្រះអាទិត្យក៏បានជះចូលមកតាមកញ្ចក់នៃបន្ទប់បណ្ដាលឲ្យប៉ះនឹងផ្ទៃមុខដ៏សង្ហារខាបព្រលឹងរបស់ម្ចាស់បន្ទប់ ក្រោយដឹងដល់ពន្លឺដែលជះចំកណ្ដាលមុខហើយ sunghoon ក៏បានងើបឡើងនឹងលើកដៃបាំងពន្លឺព្រះអាទិត្យកុំឲ្យត្រូវមុខប្រពន្ធដែលកំពុងគេងលក់ស្កប់ស្កល់មិនខ្ចីកម្រើកទោះចាំងនឹងពន្លឺប៉ុណ្ណាក៏ដោយ

Don't cry when i LeaveWhere stories live. Discover now