Ep31:ប្លែកពេកទទួលយកមិនបាន!

217 33 13
                                    


" ម៉េចនឹងអាចទៅ ខ្ញុំជាប្រុសណា៎ " រាងតូចនិយាយទាំងសម្លេងរាងញ័រមិនដឹងរំភើបឬភ័យឲ្យពិតប្រាកដ ដឹងត្រឹមថាបេះដូងគេលោតស្ទើគាំងម្ដងៗហើយ តែក៏មិនទាន់ជឿដែរព្រោះខ្លាច sunghoon គ្រាន់តែនិយាយលេង

" ឯងមិនជឿទេហេស៎ " sunghoon ប្ដូរពីញញឹមមកមុខស្មើវិញ ថី!បានមិនជឿគេ មុខគេសមនឹងនិយាយលេងណាស់ទៅហេស៎🤨

" នឹងហើយ " riki ងក់ក្បាលឆ្លើយទៅវិញតែមិនហ៊ានមើលមុខ sunghoon ទេ

Sunghoon មិននិយាយអីក៏ងើបវ៉ឹងដើរទៅតុទាញក្រដាស2សន្លឹកហុចឲ្យ riki មើល ណេះ!ភស្ដុតាងបើថាមិនជឿក៏មើលទៅ

" វាជាការពិតមែនទេ " បន្ទាប់ពីមើលតួរអក្សរនៅក្នុងក្រដាសអស់ហើយក៏លាន់មាត់សួរបញ្ជាក់ទាំងសម្លេងខ្សាវៗស្ដាប់មិនចង់ឮ

" បើកុហកឯងគឺដូចយើងកុហកខ្លួនឯងដែរចឹង "

" ហ៊ឹកៗ! " ពេលដឹងថាជាការពិតរាងតូចក៏ចាប់ផ្ដើមយំយកតែម្ដង ឯ sunghoon វិញស្លើសាហាវធ្វើអីមិនត្រូវទេ អ្នកណាមិនស្លន់បើអង្គុយសុខៗស្រាប់តែយំហ៎

" អេ៎ ម៉េចក៏យំឯងមិនសប្បាយចិត្តទេហ៎ "

" សប្បាយ! តែខ្ញុំនៅមិនទាន់ចេះបីកូនទេ ហ៊ឹក "

ឮហើយរាងក្រាស់ចង់តែស្រែករកពុទ្ធោ!ទេ ឃើញយំស្មានថាអត់សប្បាយចិត្តគ្រាន់តែអត់ចេះបីកូនសោះយំដែរ ចេះតែមានហើយក្មេងអើយក្មេង!

" ឯងមិនចេះទុកឲ្យយើងអ្នកបីក៏បាន មែនទេកូនប៉ា " បន្ទាប់ពីគាំងមួយភ្លែតរួចមក គេក៏សម្រួលអារម្មណ៍ឲ្យមកដូចដើមវិញ មុននឹងងាកទៅនិយាយជាមួយកូនដំណក់ឈាមដែលមិនទាន់មានរូបរាងជាកូនទារកនៅឡើយ ទាំងញញឹមស្ទើរជាប់ថ្គាមហើយ(អីក៏ម៉េស៎ៗ paro hoon)

អង្គុយសុខៗរាងក្រាស់ក៏លើកដៃអង្អែលចង្ការតិចៗរបៀបកំពុងតែសញ្ជឹងគិតពីអ្វីមួយ

" មែនហើយគួរតែដាក់ឈ្មោះឲ្យគេម៉េចល្អទៅន៎ "

*ផាច់*
" មិនទាន់ដឹងថាគេប្រុសឬស្រីផង ដាក់ឈ្មោះម៉េចនឹងកើតទៅ " អត់មិនបាន riki ក៏វាយដើមដៃគេបន្តិចដើម្បីកុំស្រមើស្រម៉ៃខ្លាំងពេក មិនទាន់ទាំងដឹងថាជាស្រីឬប្រុសផងគិតដល់រឿងដាក់ឈ្មោះបាត់ហើយ យ៉ាប់ណាស់!ចង់តែដាក់3-4ដៃឲ្យបាត់ខ្នាញ់តាស៎នេះ

Don't cry when i LeaveWhere stories live. Discover now