Ep32: Uhm...🌷

197 29 4
                                    


កុំឲ្យគេថាកូនប្រុសដើមទ្រូង5ហត្ថនិយាយហើយចោល ពេញមួយថ្ងៃគឺថារាងតូចសឹងតែដាក់ជើងជាន់ដល់ដីមិនបានផង sunghoon មិនអនុញ្ញាតឲ្យ riki បានដើរទេព្រោះដូចគេនិយាយចឹងព្រមបីទៅគ្រប់កន្លែងបើសិនរាងតូចចង់ទៅ

" យ៉ាងម៉េចហើយ " រាងក្រាស់សួរទៅប្រពន្ធទាំងដៃកំពុងអង្អែលក្បាលរាងតូចដែលផ្អែកលើស្មារខ្លួនតិចៗ

" ឈឺក្បាល វិលមុខ អស់កម្លាំង ចង់ដេក ហ៊ឹក! " រាងតូចរៀបរាប់ប្រាប់អ្នកជាប្ដីនូវអ្វីដែលខ្លួនកំពុងមានឥឡូវនេះ

" Uhmm កុំធ្វើបាប mommy ពេកឮទេកូន "

" Mommy ស្អីរបស់បង " រាងតូចស្រាប់តែអៀនពេលឮរាងក្រាស់បង្គាប់ឲ្យកូនហៅខ្លួន mommy! ឆ្កួតទេដឹងគេជាប្រុសណា៎ ហៅចឹងម៉េចនឹងសមទៅ

Sunghoon នៅស្ងៀមសម្លឹងមើលកាយវិការអៀនប្រៀនរបស់ riki មើលចោះគ្រាន់តែនិយាយចឹងសោះក៏អៀនឡើងលែងហ៊ានងើបមុខមើលគេទៅហើយ Cute ហា៎!លេបចូលក្នុងពោះបាត់ឡូវ

" ចៅហ្វាយ ខ្ញុំ... "

កំពុងផ្អែមល្អែមជាមួយគ្នាមិនទាន់បានប៉ុន្មាននាទីផង ក៏ឃើញនាយកម្លោះ lyxing រត់ចូលមកក្នុងផ្ទះទាំងត្រហេបត្រហបដូចមានគេដេញបាញ់ចឹងហាស៎ ទើបធ្វើឲ្យ sunghoon ចងចិញ្ចើមសម្លឹងមើលទាំងមិនពេញចិត្ត សាច់ការអីមករំខានគេនៀក៎

" អ្នកប្រុសហក៎ កុំមើលមកខ្ញុំដោយទឹកមុខចឹងអី " ឃើញមុខចៅហ្វាយដូចមិនស្រួលគេក៏សសៀរៗទៅអង្គុយបត់ជើងក្បែរនឹងដែរ

" ហើយឯងមានការអី "

" នឹកអ្នកប្រុសពេកនឹងហា៎😁 "

" នឹកយើងឬនឹកលុយ "

" នឹកទាំងពីរនុង៎ " និយាយរួចក៏ធ្វើជាលើកដៃច្របាច់ជើងឲ្យ sunghoon ថ្នមៗរបៀបយកចិត្តយកថ្លើមអីចឹងណាស៎

" តែយើងមិននឹកឯងទេហើយប្រាក់ខែក៏យើងមិនបើកឲ្យដែរ "

" ហ៊ឹស!ឈប់និយាយជាមួយចៅហ្វាយហើយ តែអេ៎ riki អត់ស្រួលខ្លួនមែនទេ " នាយពេបមាត់ឈប់និយាយជាមួយ s'hoon ទើបងាកទៅចាប់អារម្មណ៍នឹងរាងតូចដែលអង្គុយក្បែរនឹង

riki បានត្រឹមងក់ក្បាលជាការឆ្លើយតបប៉ុណ្ណោះព្រោះគេអស់មែនទេហើយ កូនគេខូចខ្លាំងណាស់មិនឲ្យញាំអ្វីបានទាល់តែសោះ ធ្វើទុក្ខគេសម្បើមណាស់!

" Sunghoon haa "

" បាទ៎ "

" ចង់គេង "

" បាទ មោះបងបី " មិនឲ្យរាងតូចរង់ចាំយូរគេក៏បីឡើងទៅបន្ទប់ភ្លែត មិនខ្ចីខ្វល់ពីជំនិតដែលអង្គុយធ្វើមុខស្អុយប៉ែរព្រោះគោលបំណងមកសុំចៅហ្វាយបើកប្រាក់ខែតែឡូវអំបិលតា៎ដែល

ខ្ជិលខ្វល់ពេលចៅហ្វាយទៅផុតបាត់នាយក៏អង្គុយចុចទូរសព្ទលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវនឹងតែម្ដងព្រោះមិនដឹងធ្វើអី យាយទៅឡូវស្អីក៏គ្មានធ្វើដែរដកដង្ហើមស្រួលតែម្ដង

*តុប²...

" ហ៊ើយ ធុញណាស់គិតថាយើងជាស្អីបើខ្លាំងម៉េចមិនធ្វើខ្លួនឯងទៅ " ellina ដើរបណ្ដើររអ៊ូបណ្ដើរព្រោះខឹងនឹង jihoon ដែលប្រើខ្លួនបង្វិលឡើងចង់ដូចស្អីទៅហើយ ទើបមិនបានចាប់អារម្មណ៍ពី...

" បែបប្រុសបោកហើយមើលទៅបានជាមួរម៉ៅយ៉ាងនឹង " (Sorry not sorry 🙂🙏)

" អឺ! " ellina ឮប្រុសមាត់ដាច lyxing និយាយចឹងហើយក៏ឆ្លើយចាក់បណ្ដោយតាមនឹងទៅ ព្រោះការពិតក៏វាចឹងមែន

" នាងជាកញ្រ្ជោងកន្ទុយ10ណា៎ ម៉េចឲ្យគេបោកស្រួលៗចឹង " ឮចឹងគេក៏យកដៃខ្ទប់មាត់ធ្វើដូចភ្ញាក់ផ្អើលណាស់ចឹងតែអត់ទេគេចង់ផ្គើននាងច្រើនជាង

" ឯងហ៊ើយ...ឯណាបង hoon " ថ្ងៃនេះនាងអារម្មណ៍អត់ល្អមិនចង់ឈ្លោះជាមួយប្រុសម្នាក់នេះទេទើបសួររក sunghoon វិញ

" មិនដឹងដូចគ្នា " មិនមែនមិនដឹងតែមិនចង់ប្រាប់តែម្ដង

" គ្មានបានការសួរស្អីក៏មិនដឹង ហ៊ឹស! " និយាយរួចនាងលើកដៃវាសសក់បន្តិចរួចដើរទៅបន្ទប់បាត់បើនៅយូរជាងនេះខ្លាចឡប់ព្រោះនិយាយអត់ឈ្នះ lyxing ទេ

__Skip__

Sunghoon អង្គុយសម្លឹងមើលមុខស្លេកស្លាំងរបស់រាងតូចដែលគេងលើគ្រែក្នុងចិត្តអាណិតណាស់តែមិនដឹងជួយរបៀបម៉េច ដល់មើលរាងយូរបន្តិចក៏ងើបដើរទៅតុរួចកាន់របស់មួយមកវិញ...

" បងធ្វើអីនឹង " រាងតូចភ្ញាក់ព្រើតនូវទង្វើដែលរាងក្រាស់កំពុងធ្វើមកលើខ្លួនឥឡូវនេះ

" ឃើញមាត់ឯងស្លេកពេក ទើប... "

" ទើបបងយកក្រែមមកលាបមាត់ខ្ញុំមែនទេ "

" ហិហិ😁 "

To be continued

ឈប់ស្លាញ់ admin ហើយមែន🤕

Don't cry when i LeaveWhere stories live. Discover now