Ep17: គូជម្លោះ

202 30 1
                                    


● In Company park

ឡានសេរីទំនើបផ្លាកលេខត្រកូល park បានឈប់នៅពីមុខក្រុមហ៊ុនផលិតឡានធំជាងគេនៅក្នុងប្រទេសដែលជាកម្មសិទ្ធរបស់ park sunghoon ៕

ពេលកូនចៅបើកទ្វារឡានឲ្យហើយគេក៏ចុះបណ្ដើររាងតូចចូលទៅក្នុងក្រុមហ៊ុនទាំងមិនភ្លេចលើកដៃឱបចង្កេះតូចដូចមនុស្សស្រីនោះឡើយ ( នែ៎ ស្រីណាមិនដឹង តែស្រីខ្ញុំរកចង្កេះមិនឃើញទេ🤧 )

" អេ៎ យើងឆ្ងល់ណាស់ក្មេងម្នាក់នោះត្រូវជាស្អីនឹងអគ្គនាយកទៅន៎ មើលទៅដូចស្នឹតស្នាលនឹងគ្នាដល់ហើយ "

" បើថាជាប្អូនក៏មិនមែន ព្រោះអគ្គនាយកគ្មានប្អូនទេ "

" បងប្អូនស្រុកណា?ស្នឹតគ្នាដល់ថ្នាក់ដើរឱបបង្កេះគ្នានោះ "

" នែ៎ ឈប់វ៉ើយ គាត់ដើរមកដល់ឡូវហើយប្រយ័ត្នអត់ការងារធ្វើទាំងអស់គ្នា "

សំឡេងវែកញែករឿងចៅហ្វាយក៏ស្ងាត់ទៅវិញក្រោយឃើញអគ្គនាយកខ្លួនដើរចូលមកជិតដល់

" អរុណសួស្ដីអគ្គនាយក " បុគ្គលិកទាំងអស់ងើបឈរដើម្បីគោរពចៅហ្វាយនាយ ឯរាងក្រាស់វិញមិនតបគ្រាន់តែបក់ដៃផ្ដល់ជាសញ្ញាឲ្យអង្គុយចុះហើយធ្វើការងារវិញទៅ នឹងបណ្ដើររាងតូចឡើងទៅOfficeបាត់

___^^___

● In office

" ទៅអង្គុយលេងលើសាឡុងសិនទៅយើងធ្វើការសិនបើឃ្លានប្រាប់យើង "

" បាទ៎ "

" អ៎ បើអផ្សុកនោះសៀវភៅនៅក្នុងទូយកអានទៅ " Office គេគឺធំណាស់មានបន្ទប់សម្រាប់គេងមួយនិងទូដាក់សៀវភៅមួយនៅជ្រុងម្ខាងនៃoffice ឯរាងតូចក៏ដើរទៅយកសៀវភៅមួយក្បាលមកអានរួចដើរមកអង្គុយសាឡុងវិញ

" រវល់ធ្វើការស្ទើរគ្មានពេលញាំបាយផង មានពេលអានសៀវភៅដែរ? "

" គ្មានពេលអានទេ ចេះតែយកមកទុកទៅលំអរ Officeផង "

អង្គុយអានសៀភៅមួយសន្ទុះមានអារម្មណ៍ថាចង់ចូលបន្ទប់ទឹកទើបរាងតូចងាកទៅសួរស្វាមីដែលឈ្ងោកមុខនឹងការងារមិនខ្ចីងើប

" hoon បន្ទប់ទឹកនៅឯណា "

" នៅជាន់ខាងក្រោមឲ្យអាហ្ស៊ីងជូនទៅ ទៅម្នាក់ឯងច្បាស់ជាវង្វេងមិនខាន " Office ឡើងធំតែអត់មានបន្ទប់ទឹក មិចចឹងBro?

Don't cry when i LeaveWhere stories live. Discover now