Ep18: ស្មានតែស្រមោល

200 24 5
                                    

បន្ទាប់ពីចំណាយពេលធ្វើការកន្លះថ្ងៃរួចមកឥឡូវក៏ដល់ម៉ោងសម្រាកហើយតែអ្នកខ្លះមើលទៅដូចមិនចង់ឈប់សោះនេះគិតប្រុងធ្វើដល់ស្អែកហើយមើលទៅ

" Sunghoon បងចង់ធ្វើការដល់ស្អែកមែនទេ " riki ដែលអង្គុយអានសៀវភៅរហូតដេកលក់ពេលភ្ញាក់មកវិញក៏ឃើញអ្នកជាប្ដីនៅធ្វើការដដែលបានមួយសន្ទុះក៏និយាយទៅកាន់អ្នកដែលឆ្ងោកមុខនឹង computer មិនខ្ចីងើប

" មានការអី " មាត់សួរតែភ្នែកនៅសម្លឹងកញ្ចក់ Computer ដដែល

" ដល់ម៉ោងសម្រាកហើយ បងអត់ទៅញាំបាយទេមែនទេ "

" ចាំបន្តិចយើងបង្ហើយការងារនេះសិន "

" អត់ចាំទេ ឃ្លានបាយណាស់ដាច់ខ្យល់ឡូវហើយ ហ៊ឹក " ឮគេប្រាប់ថានៅបង្ហើយបន្តិចសិនក៏ចាប់ផ្ដើមចេញចរិកក្មេងអង្គុយពេបមាត់រកយំដូចគេវ៉ៃ3_4 រំពាត់ចឹង...
S'hoon ឮរាងតូចស្រែកថាឃ្លានបាយក៏ងាកមើលនាឡិការនៅជញ្ជាំងឃើញថាម៉ោងជិត 12 ថ្ងៃត្រង់ទៅហើយចឹងតើបានក្មេងនេះអត់ព្រមចាំគេបង្ហើយការងារសិន។កាលពីព្រឹកពួកគេក៏មិនបានញាំអីដែរតែរាងក្រាស់ទ្រាំបានព្រោះគេទម្លាប់ហើយអាខាងធ្វើការរហូតភ្លេចបាយភ្លេចទឹកបែបនេះ ឃើញចឹងគេក៏បិត computer ទុកនឹងដើរទៅទាញដៃរាងតូចឲ្យងើបឈរ

" ងើបមក តោះទៅញាំបាយ "

ឯ Riki ចឹងក៏ងើបឈរយ៉ាងលឿនទាំងដែលអម្បាញ់មិញអង្គុយកើតទុកមិនសុខចិត្តប៊ិះនឹងយំទៅហើយតែឡូវក៏ប្ដូរមកជាសើចស្ញេញកាន់ដៃរាងក្រាស់ដើរចុះទៅក្រោមព្រមគ្នា

__Skip__

ចុះមកដល់ខាងក្រោមក៏ឃើញអាមេរំខានភ្លាមឯនាយហ្ស៊ីងពេលឃើញរាងក្រាស់ក៏សើចដាក់ចៅហ្វាយទាំងមិនសមព្រោះមើលមុខក៏ដឹងថាមិនទាន់បាត់ខឹងដែរដែលគេចូលទៅកាត់ពេលវេលាផ្អែមល្អែមរបស់ចៅហ្វាយខ្លួន

" ចៅហ្វាយកុំមើលមុខខ្ញុំដោយក្រសែភ្នែកបែបនឹងអី "

" យើងធ្លាប់ប្រាប់ឯងថាមិចខ្លះ "

" ហួយ៎ ចៅហ្វាយហ៎ធ្វើមិចបើការងារនឹងវាសំខាន់"

" សំខាន់ដល់ថ្នាក់ឲ្យឯងភ្លេចសុជីវធម៌មែនទេ "

Don't cry when i LeaveWhere stories live. Discover now