Ep33: Pink to pain

190 27 11
                                    


2សប្ដាហ៍កន្លងផុតទៅរាងតូចក៏មិនសូវចាញ់ប៉ុន្មានដែរព្រោះកូនមិនសូវធ្វើទុក្ខគេដូចមុនឡើយ គេអាចញ៉ាំឬគេងបានគ្រប់គ្រាន់មិនដូចកាលដំបូងៗទេធ្វើបាបគេស្ទើមិនបានដេកពួន...ឯរឿង riki មានកូនគ្រប់គ្នាក្នុងផ្ទះសុទ្ធតែដឹងលើកលែងតែ Ellina ព្រោះគ្មានអ្នកប្រាប់នាង

" យើងទៅសិនហើយ បើមានអីមិនស្រួលត្រូវ Call ទៅយើងភ្លាមឮទេ "

" ដឹងហើយ និយាយឡើងខ្ញុំចាំអស់ហើយនៀក៎ " riki មាត់តបមែនតែភ្នែកមិនដកចេញពីកញ្ចក់ទូរទស្សន៍ទេ នៅសម្លឹងជាប់សូម្បីតែរាងក្រាស់ឈរទិសខាងណាក៏មិនដឹងផង

" មិនមែនខ្លួន1ដូចមុនទេ ត្រូវដើរឲ្យស្រួលបួលកុំចេះតែហក់លោតផ្ដេសផ្ដាសឲ្យសោះ "

" ដឹងហើយ~បាទ៎~~~ " riki ឆ្លើយរាងបង្អូសសម្លេងបន្តិចព្រោះធុញនឹងសម្ដីនឹងណាស់និយាយរាល់ថ្ងៃឮឡើងស្រគារត្រចៀកអស់ហើយ

និយាយផ្ដែផ្ដាំរួចគេក៏ឱនទៅថើបមាត់រាងតូចបន្តិច hmm អាចថាវាជាទម្លាប់ក៏ថាបានព្រោះរាល់ថ្ងៃមុននឹងទៅធ្វើការបើមិនបានថើបរាងតូចដូចដើរអត់ទៅមុខយ៉ាងចឹង

ឯ riki វិញបានត្រឹមតែញញឹមអៀនប៉ុណ្ណោះ អាប្ដីឆ្កួតចេះមកធ្វើឲ្យឯងអៀនទាំងកណ្ដាលព្រឹកទៅកើតនៀក៎ បានបន្តិចក៏ស្រាប់តែឃ្លានទើបដើរចូលទៅផ្ទះបាយបាត់ ទូរទស្សន៍ក៏មិនខ្ចីបិទដែរ។

ពេលរាងតូចចេញផុតបានបន្តិចក៏ឃើញ ellina មកពីណាក៏មិនដឹងបើមើលតាមទឹកមុខមិនមែនធម្មតាទេគឺមុខឡើងក្រញូវដូចខឹងអ្នកណាចឹង តែ...ឈប់សិនរាល់ដងពេលនាងចេញទៅណាមកណាទាល់តែរាងថ្ងៃត្រង់ទើបមកវិញតែថ្ងៃនេះចម្លែកណាស់នាងទើបតែចេញទៅមិនទាន់បាន2ម៉ោងស្រួលបួលផងក៏មកវិញបាត់ តែកុំខ្វល់អី!

" ehh ម៉េចបានផ្ទះស្ងាត់ដល់ថ្នាក់នេះចឹង " ដើរចូលមកមុនដំបូងមិនបានចាប់អារម្មណ៍ថាផ្ទះស្ងាត់ទេ តែពេលមកដល់បន្ទប់ទទួលភ្ញៀវទើបដឹងខ្លួនថាផ្ទះស្ងាត់ មិនមែនស្ងាត់ធម្មតាទេគឺស្ងាត់ដូចគ្មានមនុស្សនៅយ៉ាងចឹង

ឈរសម្លឹងមើលជុំវិញនឹងបានបន្តិចក៏ឃើញមនុស្សស្រីម្នាក់អាយុប្រហាក់ប្រហែលនាងដែរដែលជាអ្នកធ្វើការនៅក្នុងផ្ទះ ដើរចូលមកទាំងក្នុងដៃកាន់របស់របរយ៉ាងច្រើនទំនងដូចទើបមកពីផ្សារ

Don't cry when i LeaveWhere stories live. Discover now