Ep15: ក្មេងតែឈ្លើយគេវ៉ៃហើយ

274 28 3
                                    


  ពិភពលោកហាក់បីដូចជាជាប់គាំងនៅមួយកន្លែងលែងដំណើរការក្រោយឮពាក្យប៉ុន្មានម៉ាត់ចេញពីកម្លោះមិនទាន់អស់Zin jay ហើយ

" លោ~លោក និយាយថាមិច "

" ខ្ញុំមិនលាក់បាំងទេ ខ្ញុំចាប់អារម្មណ៍ឯងតាំងពីថ្ងៃជួបគ្នាដំបូងម៉្លេះ " ដោយមិនឮរាងតូចតបតទើបjayនិយាយបន្តទៀត

" ធម្មតាខ្ញុំមិនចូលចិត្តទៅរញេរញៃជាមួយអ្នកដទៃទេ តែឯងគឺជាករណីលើកលែង "

" ហេតុផលនេះមែនទេទើបលោកទៅរំខានខ្ញុំស្ទើរាល់ព្រឹក "

" មែនហើយ ព្រោះខ្ញុំស្រឡាញ់ឯង "

" លោកគិតថាវាមិនលឿនពេកទេមែនទេ យើងស្គាល់គ្នាទើបបានមួយខែទេ "

" អត់ទេ វាលឿនសម្រាប់ឯង តែវាយូរសម្រាប់ខ្ញុំដែលរង់ចាំឱកាសសារភាពប្រាប់ឯង "

" jay haa ស្នេហាមិនអាចបង្ខំបានទេ "

" មែនហើយ បើ jungwon មិនយល់ព្រមក៏មិនអីដែរ យើងអាចរាប់គ្នាជាមិត្តវិញក៏បាន "

" គឺ ខ្ញុំមិន~~~ "

" រឿងដែលខ្ញុំចង់ប្រាប់ឯងខ្ញុំប្រាប់រួចហើយ ចម្លើយបែបណាក៏ខ្ញុំទទួលយកបានដែរ "

" ខ្ញុំមិនច្បាស់ទេថាខ្ញុំមានអារម្មណ៍មិចចំពោះលោក ទុកពេលឲ្យខ្ញុំគិតមើលសិនបានអត់ "

" បានខ្ញុំនឹងរង់ចាំ តែកុំគិតយូរពេកអី " jay ញញឹមស្រាលៗឆ្លើយទៅរាងតូចវិញ រួចនិយាយបន្ត

" តោះ ទៅខាងនោះវិញទៅ តែក្នុងពេលនេះខ្ញុំនឹងព្យាយាមយកចិត្តឯងឲ្យបានច្រើន "

" ហេតុអី? "

" ព្រោះឆាប់បានឯងធ្វើសង្សារនោះអី "

" ឆ្កួតបំផុតហើយ "

" អៀនមែនទេ "

" អ្នកណាទៅអៀនលោកឯងនោះ "

" តែមុខឯងក្រហមហើយ "

" ហឹស៎ ថាមិនបានអៀនទេ " jungwon និយាយទាំងយកដៃខ្ទប់មុខរួចដើរទៅមុខទៀតដើម្បីគេចពីរាងក្រាស់

" អេ៎ ចាំផង " បន្ទាប់ពីញ៉ោះឲ្យរាងតូចអៀនមិនហ៊ាននៅប្រឈមមុខជាមួយខ្លួនហើយ គេក៏រហ័សរត់តាមjwដែលដើរទៅមុខលឿនស្លេវមិនសូម្បីងាកក្រោយ ( wonie shy 🤧 )

Don't cry when i LeaveWhere stories live. Discover now