Ep20: បងមានស្រីក្បត់អូន

251 27 7
                                    

ពេលវេលាដើរលឿនណាស់យប់តែមួយភ្លេតសោះក៏ចូលថ្ងៃថ្មីទៀតហើយ ហើយវាក៏ជាពេលដែលយើងត្រូវបំភ្លេចរឿងចាស់ៗនឹងត្រៀមខ្លួនទទួលយករឿងថ្មីដែលកើតឡើងនៅថ្ងៃថ្មីដែរ។

បើក្រឡេកមកមើលប្ដីប្រពន្ធមួយគូនេះវិញមួយរយះចុងក្រោយថ្មីៗនេះឃើញថាដូចជាស្អិតរមួតនឹងគ្នាជាងមុនច្រើនណាស់តែក៏មានថ្ងៃខ្លះទាស់ទែងសម្ដីគ្នាបន្តិចបន្តួចដែរតែមិនថ្វីទេព្រោះខឹងគ្នាលើកណាក៏ S'hoon ជាអ្នកតាមលួងរាងតូចដែរទោះបីជាគេមិនខុសក៏ដោយ ហើយរាងតូចក៏ដូចគ្នាអារម្មណ៍ដូរលឿនណាស់ចង់ខឹងក៏ខឹង ចង់អត់ក៏អត់ អាអ្នកតាមលួងចង់ស្គមខ្លួនហើយ(លួងទៅបងប្រពន្ធខ្លួនឯងតើ🙂)

ដូចថ្ងៃនេះចឹងរាងតូចចាប់ផ្ដើមង៉ក់ងរមិនព្រមនិយាយស្ដីរក Sunghoon ឡើយតាំងពីព្រលឹមរហូតជិតថ្ងៃត្រង់ហើយមួយម៉ាត់ក៏មិនខ្ចីនិយាយរកដែរឯអ្នកដែលគេខឹងបានត្រឹមអង្គុយរកនឹកមួយព្រឹកហើយថាខ្លួនបានធ្វើអ្វីខុសឲ្យទាស់ចិត្តមែនទេទើបប្រពន្ធក្មេងមិននិយាយរកសូម្បីមុខខ្លួនក៏រាងតូចមិនចង់មើលបែបនេះ តាមលួង តាមសួរនាំហើយក៏មិនព្រមហើបមាត់និយាយតបតរកគេដែរដល់តាមលួងមិនបាត់ក៏ដាក់ខ្លួនអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវទាំងទឹកមុខយ៉ាប់មើលខ្លាំងណាស់ឡើងក្រម៉ូវតែម្ដង

" មុខចៅហ្វាយនេះ មិនប្រាប់ក៏ខ្ញុំដឹងថាប្រពន្ធខឹងហើយលួងមិនបាត់ដែរ " កំពុងតែធុញថប់សុខៗក៏លេចអ្នកជាជំនិតដើរចូលមក(Lixing not គ្រូទាយតែគេដឹងដោយសារគេឃើញញឹកញាប់ណាស់ដែរ riki ខឹងហើយ s'hoon តាមលួងនោះ)

" ហ៊ើយ ចង់ទៅណាក៏ទៅឲ្យបាត់ទៅ "

" អៃយ៉ា មានរឿងអីអាចនិយាយប្រាប់ខ្ញុំបាន ចាំខ្ញុំជួយដោះស្រាយអោយ "

" យើងមិនត្រូវការទេ "

" ឥឡូវប្រាប់សិនមក "

" uhm គឺ Riki នឹងណា៎មិនដឹងជាកើតស្អីទេមិននិយាយរកយើងមួយព្រឹកហើយ " s'hoon ដកដង្ហើមធំបន្តិចរបៀបគិតអីមិនចេញទើបនិយាយប្រាប់ពីមូលហេតុដែលខ្លួនមកអង្គុយធ្វើមុខដូចម៉ែចែកទ្រព្យឲ្យមិនស្មើគ្នាបែបនេះ

" នក៎ ថាមែនៗ ព្រឹកមិញចៅហ្វាយមានបានធ្វើអីឲ្យអ្នកប្រុសតូចខឹងឬអត់ "

Don't cry when i LeaveWhere stories live. Discover now