Ep19: កក់ក្ដៅ

216 25 7
                                    


● Amusement Park in seoul

នៅក្នុងសួនកម្សាន្តធំល្វឹងល្វើយដ៏ស្រស់ស្អាតស្ថិតនៅចំកណ្ដាលទីក្រុងឃើញមានមនុស្សមកទស្សនាច្រើនគួរសមដែលអ្នកខ្លះមកជាមួយគ្រួសារ មិត្តភក្តិ បងប្អូនឬជាមួយសង្សារ ក្នុងនោះក៏មានតួឯកយើងផងដែរគឺ Sunghoon and Riki នឹងឯងពួកគេមើលទៅគួរឲ្យស្រឡាញ់ណាស់កាន់ដៃគ្នាដើរក្នុងសួនមិនខ្ចីខ្វល់ពីក្រសែភ្នែកអ្នករួមដំណើរជិតខាងសម្លឹងមើលឡើយ។

" hoon មិចក៏មានអ្នកមើលមកយើងច្រើនម៉្លេះ " រាងតូចដោយមានអ្នកមើលមកគេច្រើនពេកក៏មានអារម្មណ៍ថាខ្លាចតិចៗដែរទើបអង្រួនដៃស្វាមីឲ្យងាកមកមើល ។មិនឲ្យគេសម្លឹងមើលយ៉ាងមិចនឹងកើតទៅបើ CEO The park group បណ្ដើរក្មេងប្រុសតូចច្រឡឹងម្នាក់ក្នុងសួនដោយកាយវិការស្នឹតស្នាលដូចប្ដីប្រពន្ធនឹងគ្នានោះ(បើប្ដីប្រពន្ធមែន មិនឲ្យគេស្នឹតស្នាលគ្នា យីន៎!)

" មិនបាច់ខ្វល់ទេ គេចង់មើលក៏មើលទៅ "

" តែ... "

" តោះ ទៅខាងនោះវិញ " មិនចង់ឲ្យរាងតូចគិតច្រើនគេក៏ទាញដៃភរិយាដើរទៅកន្លែងមួយទៀត។ពួកគេដើរបណ្ដើរជជែកគ្នាបណ្ដើររហូតដល់កន្លែងតូបលក់វត្ថុអនុស្សាវរីយ៍មួយរាងតូចស្រាប់តែឈប់នឹងសម្លឹងមើលរបស់អស់នោះទាំងយកចិត្តទុកដាក់រាងក្រាស់ឃើញបែបនោះក៏សួរឡើង

" ចង់បានអីមែនទេ "

" អត់ទេ គ្រាន់តែឃើញស្អាតទើប... " រាងតូចក្រវីក្បាលប្រកែកថាអត់ចង់បានអីទេតែមិនទាន់និយាយចប់ស្រួលបួលផងលោកយាយអ្នកលក់ក៏បាននិយាយទៅកាន់ពួកគេទាំងពីរ

" ពួកចៅជាប្ដីប្រពន្ធនឹងគ្នាមែនទេ "

" មិចបានលោកយាយដឹង " riki បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលសួរបកទៅគាត់វិញ

" មិនមែនមានតែពួកចៅទេដែលយាយជួបគឺរាប់ភ្លេចហើយ ដូច្នេះគ្មានអ្វីប្លែកទេ "

" អ៎ បាទ៎ " riki តបទាំងសើចតិចៗរបៀបអៀននឹងគាត់

" មោះ ចង់បានអ្វីទុកជាអនុស្សាវរីយ៍ដែរទេ រើសមើលទៅ "

រាងតូចវិញមិនតបទេគ្រាន់តែញញឹមដាក់គាត់ទុកជាការឆ្លើយតបប៉ុណ្ណោះនឹងងាកទៅមើលមុខ s'hoon របៀបទាមទារចម្លើយថាទិញឬមិនទិញឯរាងក្រាក់ក៏ងក់ក្បាលបញ្ជាក់ថាទិញទើប riki បែរមករកមើលរបស់វិញ។រករាងយូរបន្តិចក៏ឃើញខ្សែរដៃធ្វើអំពីអំបោះសូត្រមើលទៅឃើញស្អាតប្លែកទើបលើកបង្ហាញរាងក្រាស់

Don't cry when i LeaveWhere stories live. Discover now