Ep28: ដឹងការពិត

252 27 16
                                    


បន្ទាប់ពីដាក់ទូរសព្ទចុះវិញក៏ដើរទៅរក riki ដែលអង្គុយជូតសក់នៅមុខកញ្ចក់យ៉ាងស្ងៀមស្ងាត់យូរៗទៅកាត់តាមគ្នាអស់ហើយសូម្បីញញឹមក៏មិនចង់ញញឹមផង

" យើងទៅធ្វើការហើយ "

" បើអត់ស្រួលខ្លួនទេ ឆាប់ call ទៅយើងឮអត់ " ឃើញរាងតូចមិនតបនឹងខ្លួនគេក៏និយាយបន្ត

" អឹម "

មុនដំបូងថាអត់ទៅធ្វើការទេតែជំនិតតេមកថាមានការងារសំខាន់ឲ្យខ្លួនទៅមើល ទើបសម្រេចចិត្តថាទុកឲ្យរាងតូចនៅម្នាក់ឯងសិន

" កុំនៅជិត elli ពេក "

" ខ្លាចខ្ញុំធ្វើបាបនាងហេស៎ "

" ខ្លាចនាងធ្វើបាបឯងវិញទេ យើងទៅហើយ " និយាយរួចគេក៏ឱនទៅថើបមាត់រាងតូចបន្តិចឃើញមុខស្លេកៗខ្លួនចេះតែបារម្មមិនចង់ទៅចោលសោះ តែធ្វើម៉េចបើការងារក៏មិនអាចឲ្យកូនចៅ clear ជំនួសបាន ហ៊ើយ~~~ធុញណាស៎

Sunghoon ចេញផុតគេក៏ចុះទៅក្រោមដូចគ្នាព្រោះបើនៅក្នុងបន្ទប់ក៏មិនដឹងធ្វើអីដែរ តែចុះមកដល់ក្រោមរាងប្លែកចិត្តបន្តិចព្រោះផ្ទះស្ងាត់ជាងរាល់ដងសូម្បីម៉ែដោះក៏មិនឃើញដែរ ខ្ចិលខ្វល់ច្រើនគេក៏ដើរសំដៅទៅផ្ទះបាយព្រោះរាងឃ្លានដែរហើយ ពេលរកបានរបស់ដែលខ្លួនត្រូវការហើយក៏កាន់ចេញមកវិញតែក៏ជួបនឹង ellina តាមមើលសភាពប្រហែលទើបងូតទឹកតែងខ្លួនរួចទេ

" ថ្ងៃថ្មើរនេះហើយទើបក្រោក ចំជាទ្រមក់ពិតមែន "

Riki មិនបានឆ្លើយតបតនឹងនាងវិញទេក៏ដើរហួសទៅបាត់ហាក់បីដូចជាមិនបានឃើញនាងចឹង ឯ ellina រាងចម្លែកចិត្តបន្តិចព្រោះរាល់ដងឲ្យតែនាងនិយាយអីប៉ះពាល់តិចតួចដឹងតែគេបកមកនាងផាំងវិញហើយ តែលើកនេះមិនត្រឹមតែមិនតថែមទាំងដើរចេញទៅយ៉ាងធម្មតាគ្មានប្រតិកម្មសូម្បីបន្តិច កើតអីចេះ??

បន្ទាប់ពីបោសវាសការគិតរបស់នាងចេញរួចក៏ដើរទៅដាក់ខ្លួនអង្គុយទល់មុខរាងតូចដែលកំពុងញ៉ាំ Strawberry យ៉ាងព្រងើយមិនខ្ចីខ្វល់ពីមជ្ឈដ្ឋានជុំវិញខ្លួន

" អេ៎ បង hoon ទៅណាបាត់ហើយ "

" ធ្វើការ "

" ក្រែងព្រឹកមិញគាត់អត់ទៅទេ មិនចឹង? "

Don't cry when i LeaveWhere stories live. Discover now