Ep25: អាក្មេងម្សិលម្ងៃ!

194 31 7
                                    


" Ellina! " វត្តមានរបស់មនុស្សស្រីម្នាក់បានបង្ហាញខ្លួនឡើងធ្វើឲ្យ sunghoon ដឹងយ៉ាងច្បាស់ថាជាអ្នកណា

" បង hoon អូននឹកបងខ្លាំងណាស់ " នាងញញឹមយ៉ាងស្រស់មុននឹងរត់ទៅឱប sunghoon ដូចគ្នាព្រមទាំងទាញដៃ riki ឲ្យងើបចេញពីភ្លៅរាងក្រាស់ហើយច្រាននាយតូចទៅម្ខាងបណ្ដាលឲ្យដួលទាំងជំហរ

" អួយ៎ " ហ៊ឹម កម្មណាស់កូនអញ :)

" លែងខ្ញុំទៅ...riki ឯងយ៉ាងម៉េចហើយ " ពេលឃើញរាងតូចដួលមួយទំហឹងបែបនេះគេក៏បានបេះដៃរបស់ ellina ដែលឱបគេចេញវាសទៅម្ខាងនិងរត់ទៅលើក riki ទាំងកាយទឹកមុខក៏បង្ហាញយ៉ាងច្បាស់ថាគេបារម្ភពីក្មេងម្នាក់នេះប៉ុណ្ណា ធ្វើឲ្យ ellina នាងសម្លឹងមើលទាំងមិនយល់

" ខ្ញុំអត់អីទេ " riki បានត្រឹមក្រវីក្បាលប្រាប់ថាមិនអី តែការពិតដួលមិញមិនមែនតិចឯណាចង់ថ្លោះចង្កេះហើយដោយខ្លាចគេថាខ្លួនរំអួយមានតែឆ្លើយចឹងហ្មងទៅ

" បង hoon ក្មេងនេះជានរណាហើយត្រូវជាស្អីនឹងបង? " នាងមើលមុខ sunghoon និង riki ឆ្លាស់គ្នាទៅវិញទៅមកទាំងមានចម្ងល់ពេញប្រដាប់គិត

" នាងមកផ្ទះខ្ញុំធ្វើអី " sunghoon មិនឆ្លើយនឹងសំណួរនាងទេតែបែរជាសួរបកទៅនាងវិញទាំងទឹកមុខស្មើរធេងនិងជួយលើរាងតូចឲ្យឈរបានស្រួលបួលវិញ

" គឺអូននឹកបងនោះអី នេះបងមិននឹកអូនទេហ៎ " ellina នាងនិយាយទាំងធ្វើកាយវិការញិញ៉ក់ដាក់នាយនឹងបម្រុងចូលទៅឱបម្ដងទៀតតែគេថយក្រោយមួយជំហានមិនឲ្យនាងប៉ះបានឡើយ

" នាងត្រូវជាស្អីនឹងខ្ញុំ ទើបឲ្យខ្ញុំនឹកនាង "

" ក៏ជាសង្សារនឹងគ្នានោះអី " នាងនិយាយទាំងប្រឹងញញឹមហើយក៏រាងខ្លាច sunghoon តិចតួចដែរព្រោះកែវភ្នែកដែលគេសម្លឹងមកនាងគឺរឹសកំព្រឺសដូចមានគំនុំនឹងនាងយ៉ាងចឹង

ឯ riki វិញបន្ទាប់ពីឮចឹងហើយគេភ្ញាក់ផ្អើលមិនតិចទេតែក៏ធ្វើធម្មតាទាំងដែលក្នុងចិត្តពិតជាចង់សួរទៅកាន់ s'hoon ថាស្រីដែលឈរនៅចំពោះមុខពួកគេនេះជាសង្សាររបស់ប្ដីខ្លួនមែនឬអត់?ហើយបើមែនទាក់ទងគ្នាតាំងពីពេលណា?យូរហើយឬនៅ តែចម្ងល់អស់នឹងក៏បាត់ទៅវិញពេលឮសម្ដី s'hoon តបទៅកាន់ ellina វិញ

Don't cry when i LeaveWhere stories live. Discover now