Ep26: ពន្ធណាគេគួរឲ្យស្លាញ់ដល់ហើយ!

225 27 2
                                    


● Next day

ម៉ោង9ជិតថ្ងៃត្រង់ហើយទើបឃើញ ellina ចេញពីបន្ទប់គេងមកទាំងតែងខ្លួនស្អាតឡើងភ្លឹង នាងងាកមើលឆ្វេងស្ដាំទំនងដូចជាកំពុងរកមើលនរណាម្នាក់...តែស្ងាត់ជ្រាបសូម្បីម្នាក់ក៏មិនឃើញចុះមកដល់ក្រោមទើបក្រឡេកភ្នែកទៅចំ riki ដែលកំពុងអានសៀវភៅយ៉ាងស្ងៀមស្ងាត់នៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ

" អេ៎ ឯងឃើញបង hoon ទេ " ellina

" សាច់ការស្អីចុះមកភ្លាមសួររកប្ដីគេភ្លែតនៀក៎ " riki រអ៊ូតិចៗតែម្នាក់ឯងខ្នាញ់ស្រីម្នាក់នេះដល់កហើយព្រឹកឡើងមិនគិតធ្វើអីទេរកតែប្ដីគេ តែក៏មិនបានឆ្លើយតបទៅនាងវិញដែរនៅមើលសៀវភៅយ៉ាងធម្មតាគ្មានខ្វល់ពីសំណួរនាងទេ

" នែ៎ ឯងមិនឮយើងសួរទេមែនទេ "

" សួរខ្ញុំមែនទេ? " riki ដកភ្នែកចេញពីសៀវភៅងើបមុខឡើងសួរទៅនាងវិញទាំងលើកដៃមកចង្អុលខ្លួនឯង

" អឺ!នៅទីនេះមានតែ2នាក់ឯងគិតថាយើងសួរអ្នកណា " ellina ឮចឹងរាងខឹងបន្តិចដែរព្រោះក្នុងផ្ទះមានតែ2នាក់ម៉េចគិតថានាងនិយាយជាមួយខ្យល់ឬ?🤨

" មិនដឹងទេ " ឆ្លើយថាមិនដឹងរួច ងាកមកមើលសៀវភៅវិញដូចដើម ឯ ellina ឃើញចឹងក៏ដើរទៅអង្គុយលើសាឡុងម្ខាងទៀត បានបន្តិចទើបដាច់ចិត្តសួររាងតូច

" យើងសួរឯងបន្តិចបានទេ ឯង... "

" ខ្ញុំឈ្មោះ riki មិនមែនឈ្មោះ ឯង ជួយហៅឲ្យត្រូវផង " និយាយរួចគេក៏ងើបដើរឡើងទៅលើបន្ទប់វិញបាត់ខ្ជិលនៅសន្ទនាជាមួយនាងទៀតណាស់

" អេ៎ ហ៊ើយ~~~ "

មួយសន្ទុះក្រោយក៏ឃើញរាងតូចចុះមកវិញទាំងតែងខ្លួនស្អាតបាតរួចចូលទៅក្នុងផ្ទះបាយនិងចេញមកវិញទាំងកាន់ប្រអប់បាយមកជាមួយផង ជំហានបន្ទាប់ក៏ឡើងឡានបើកចេញទៅណាក៏មិនដឹង ellina សួរក៏មិនខ្ចីឆ្លើយ! * មានអ្នកបើកឡានឲ្យ មិនមែន riki បើកខ្លួនឯងទេ🙂 *

__Skip__

● THE PARK GROUP

វត្តមានរបស់រាងតូចដើរចូលក្នុងក្រុមហ៊ុន park នៅតែជាចម្ងល់របស់បុគ្គលិកដដែលថា riki ត្រូវជាអ្វីនឹងអគ្គនាយករបស់ពួកគេទៅទើបរាងតូចអាចចេញចូលក្រុមហ៊ុនដោយសេរីបែបនេះ ឯ riki ក៏មិនខ្ចីខ្វល់ពីក្រសែភ្នែករបស់ពួកគេដែរទើបឡើងទៅ office ដែលជាកន្លែងធ្វើការរបស់ Sunghoon និងលើកដៃគោះទ្វារ office ជាការគួរសម

Don't cry when i LeaveWhere stories live. Discover now