Ep13: No caption

213 34 1
                                    

#In office

បន្ទាប់ពីនាំរាងតូចមកដល់បន្ទប់ហើយS'hoonក៏បានយកថ្នាំមកលាបឲ្យអ្នកប្រពន្ធម្ដងទៀត លាបរួចគេក៏បន្តការងារគេដូចដើម។ ឯរាងតូចវិញមិនដឹងធ្វើអីសុំរាងក្រាស់ទៅផ្ទះវិញក៏គេមិនឲ្យទៅ ចឹងហើយមានតែអង្គុយនៅមួយកន្លែងចាំដល់ម៉ោងទៅផ្ទះប៉ុណ្ណោះ យូរៗទើបដាច់ចិត្តសួរ

" បងhoon ពេលណាដល់ម៉ោងទៅផ្ទះទៅ "

" 2ម៉ោងទៀត " មាត់តបរាងតូចតែភ្នែកមិនបានងាកមកទេនៅសម្លឹងតែComputerគេនឹងអែង

" ធុញសឹងស្លាប់ហើយ សុំទៅផ្ទះក៏មិនឲ្យទៅ ហឹក៎ " មិននិយាយលេងសើចទេគេធុញឡើងចង់យំហើយ សាកគិតមើលឲ្យអង្គុយតែមួយកន្លែងនៅតែក្នុងបន្ទប់បើមិនធុញមិនអផ្សុកទើបចម្លែក

" ហឹម៎ យកទូរសព្ទមើលសិនទៅ " ខ្លាចរាងតូចយំដោយសារចាំគេយូរពេកអាចនឹងធុញក៏ហុចទូរសព្ទគេឲ្យរាងតូចលេងសិនក្រែងបាត់អផ្សុក។មិនឲ្យទៅផ្ទះមុនដោយសារមិនហ៊ានបណ្ដោយឲ្យជិះTaxiទៅម្នាក់ឯងខ្លាចកើតអីឡើងមិនល្អដែលយើងស្មានមិនដឹងបើឲ្យជំនិតជូនទៅក៏មិនឃើញទៀតមិនដឹងទៅសង្ងំឯណាបានស្ងាត់ល្អម៉្លេះ(ទូសាប់នឹងមិនតេទៅ ទុកធ្វើអី🤨)

រាងតូចមិននិយាយអីក៏ដើរទៅយកទូរសព្ទមកអង្គុយមើលលើសាឡុងយ៉ាងស្ងៀមស្ងាត់ ហើយគ្មានមើលអីក្រៅពីតុក្តតា Tom & Jerry ទេ។ រំលងពីមួយនាទីទៅមួយនាទីក៏ដល់ម៉ោងចេញពីធ្វើការល្មម រាងក្រាស់ក៏បិតComputerទុក ពត់ខ្លួនប្រាណឲ្យបាត់ចុករោយបន្តិចព្រោះអង្គុយសឹងមួយថ្ងៃហើយគ្មានបានងើបដើរទៅណាទេ ងើបតែពេលទៅតាមរាងតូចតិចនឹងអែង ងាកមករាងតូចវិញមិនដឹងថាមើលទូរសព្ទឬឲ្យទូរសព្ទមើលវិញទេបើដេកលក់បាត់ហើយនឹង

" ហឹស៎ បានប្ដីហើយនៅមើលតុក្តតាទៀតឯងនេះ " រាងក្រាស់សើចដើម ក បន្តិចហួសចិត្តនឹងប្រពន្ធខ្លួនមានប្ដីហើយនៅមើលតុក្តតាដូចក្មេងទៀត ( មានភ្នែកដូចគ្នាតើ ថីបានមើលមិនបាន😒)

បម្រុងនឹងដាស់គេឲ្យក្រោកហើយតែក៏សង្កេតឃើញរាងតូចដូចដេកលក់ស្រួលពេក ទើបគេអត់ចង់រំខានក៏សម្រេចចិត្តអត់ដាស់វិញទើបទាញទូរសព្ទមកបិតទុករួចរាល់លើកបីរាងតូចចេញពីOfficeតែម្ដង

Don't cry when i LeaveWhere stories live. Discover now