Ep22: ទារសំណង!

333 31 16
                                    


បន្ទាប់ពីទាស់សម្ដីគ្នាមួយសន្ទុះមកចុងក្រោយ lixing ក៏ត្រូវអ្នកម្ខាងទៀតចាប់អូសដៃឲ្យទៅជាមួយបានសម្រេច

" នែ៎ ឯងចង់អូសយើងដល់ណា " lixing និយាយតិចៗឲ្យឮតែ2នាក់ទៅកាន់ johang ព្រោះនាយម្នាក់នេះគិតតែពីអូសដៃគេដើរមិនឈប់សោះ

" តិចទៀតដល់ហើយ " កម្លោះសង្ហារកំពូលព្រានញ៉ែមិនរើសភេទ johang តបទៅកាន់ lixing វិញហីៗបែបមិនខ្វល់ពីសំឡេងរអ៊ូរបស់អ្នកម្ខាងទៀតឡើយ

" ដើរយឺតៗទៅវាថី ឯងលើកជើងដើរមិនចង់ទាន់ " lixing ដើរបណ្ដើររអ៊ូបណ្ដើរព្រោះអ្នកខាងមុខដើរមិនសំចៃជើងសោះគេដើរតាមហត់ចង់ដាច់ដង្ហើមហើយ

" ចឹងហើយកើតមកអត់យកកម្ពស់មកតាម "

" ឯងនឹងខ្ពស់ជាងយើងណាស់ណាទៅ "

" មិនខ្ពស់ណាស់ណាទេ តែក៏មិនទាបដូចអ្នកខ្លះ "

" អា៎... "

" ឈប់កុំទាន់ជេយើង ហក៎ណេះ " ដើរមកដល់កន្លែងលក់ផ្កាគេក៏ស្រាប់តែឈប់ងក់និងលើកយកផ្កា1បាច់ហុចឲ្យ lixing ឯអ្នកដែលគេឲ្យផ្កាក៏ឡេឡឺដូចពុលក្ដួចមុននឹងសួរទៅ johang ទាំងមិនយល់

" ឲ្យយើងធ្វើអី " មាត់សួរឯដៃក៏ព្រមទទួលបាច់ផ្កាពីគេដូចគ្នា

" ឃើញស្អាតក៏ទិញឲ្យម៉ងទៅ " Orrr

ឯ lixing មិនសួរទៀតទេហើយក៏លើកផ្កាមកហិតក្លិនវាតិចៗទាំងញញឹមឡើងស្រស់ដូចផ្កាត្រូវទឹកសន្សើមពេលព្រឹក មុននឹងដើរចេញទៅឆ្កុយមិនខ្ចីខ្វល់ពី johang សូម្បីបន្តិច

" aww នេះទិញឲ្យហើយមិនគិតអគុណបន្តិចទេហី "

" ហ៊ើយ មកខ្ញុំឃ្លានហើយទៅរកអីញាំ "

" Ok baby " ឆ្លើយរួចគេក៏រត់ទៅកៀកក lixing បណ្ដើរគ្នាទៅរកអីញាំបន្ត

" ហ៊ឹស ឆ្កួតមិនខានទេអញ " k'xing

__Skip__

កាត់មកខាងប្ដីប្រពន្ធស្របច្បាប់ឯណេះវិញដើរមើលនេះមើលនោះរាងយូរបន្តិចរាងតូចក៏ក្រឡេកឃើញហាងលក់ការ៉មមួយទើបនិយាយឡើង...

" Sunghoon haa អូនចង់ញាំការ៉េម "

" មេឃត្រជាក់ណាស់ ប្រយ័ត្នផ្ដាសាយកុំញាំអីល្អជាង " ព្រោះបារម្មខ្លាចឈឺទើបហាម តែគិតថា riki ស្ដាប់តាមមែនទេ?

Don't cry when i LeaveWhere stories live. Discover now