Ep11: បារម្ភ

235 27 0
                                    


#The next day

ថ្ងៃនេះSunghoonបាននាំរាងតូចមកដើរផ្សារម្ដងព្រោះឮរអ៊ូថានៅតែផ្ទះអផ្សុកទើបចង់នាំចេញក្រៅខ្លះកុំឲ្យStressពេក ចាំចេញពីនឹងត្រឡប់ទៅក្រុមហ៊ុនវិញ  ជិះដល់ផ្សារទំនើបក៏ឈប់រួចនាំគ្នាដើរចូលផ្សារទុកឲ្យជំនិតនៅចាំឯឡាន ព្រោះគេចង់ដើរតែ2នាក់រាងតូច

" ចង់បានអីក៏ដើរមើលទៅ " មកដល់ហាងសម្លៀកបំពាក់ហើយគេក៏ប្រាប់រាងតូចឲ្យមើលស្រឡាញ់មួយណារើសយកខ្លួនឯងទៅ

" បាទ៎ តែខ្ញុំអត់មានលុយទេ "

" រើសទៅយើងចេញឲ្យ " ថ្វីត្បិតតែស្រឡាញ់យល់ចិត្តគ្នាមែនតែពួកគេមិនទាន់និយាយអូនបងដូចប្ដីប្រពន្ធដទៃឡើយព្រោះមិនទម្លាប់មាត់

មិននិយាយអីច្រើនទេចាំកាលមានអ្នកចេញលុយឲ្យហើយរាងតូចវិញស្រឡាញ់មួយណាយកមួយនឹងតែម្ដងខ្ចិលខ្វល់ពីតម្លៃហើយចង់ថ្លៃដល់ណាក៏នៅតែគេយកដែរ ព្រោះមិនមែនលុយខ្លួនឯងផងខ្វល់ច្រើនធ្វើអី រើសបានមួយសន្ទុះក៏ហើបមាត់សួររាងក្រាស់ថា...

" បងHoon បន្ទប់ទឹកនៅឯណា "

" យ៉ាងមិច មានអីមែនទេ "

" ខ្ញុំចង់នោម ប្រាប់ឲ្យលឿនមោជុះដាក់ខោឡូវហើយ "

" ដើរទៅត្រង់ហើយបត់ទៅខាងឆ្វេងដៃបន្តិចឃើញហើយ ឲ្យយើងជូនទៅដែរទេ "

" ហូយ មិនបាច់ទេខ្ញុំមិនមែនក្មេងដែលត្រូវការឲ្យគេជូនទេ "

" ចឹងក៏ប្រញាប់មកវិញផង ហាមនៅយូរឲ្យសោះ "

រាងតូចមិនបានឆ្លើយតបទេដឹងផ្លូវហើយរត់វឹងទៅតែម្ដងព្រោះបើនៅឆ្លើយប្ដីតិចទៀតច្បាស់ណាស់ប្រាកដជានោមដាក់ខោមិនខាន

_________

" ហ៊ើយ ស្រួលខ្លួនខ្លាំងណាស់ " បន្ទាប់ពីចាត់ចែងការងារផ្ទាល់ខ្លួនរួចហើយរាងតូចក៏ចេញមកវិញដើរមិនប្រយ័ត្នក៏...

*ផូស*

" អួយ សុំទោសៗផងខ្ញុំគ្មានចេតនាទេ " ចេញពីបន្ទប់ទឹកឈានជើងដើរទើបបាន4_5ជំហានក៏ជ្រុលទៅបុកនឹងមនុស្សម្នាក់ព្រោះគេរវល់តែឱនភ្លេចមើលមុខ

" ដើរគ្មានបើកភ្នែកទេហេស៎ បានមកបុកយើងនឹង" 🤨

" សុំទោស ខ្ញុំ... "

Don't cry when i LeaveWhere stories live. Discover now