Ep27: ភ័យធ្វើអី ប្ដីខ្លួនឯងតើ!

294 32 17
                                    


Ellina មកនៅទីនេះបាន1ខែហើយចំណែកនាងនិង riki ក៏ជួបមុខគ្នានៅតែសម្លក់សម្លឹងដូចថ្ងៃដំបូងចឹងគ្រាន់តែមិនសូវទាស់សម្ដីគ្នាដូចមុន

" elli នាងទៅណា "

ទើបដើរចេញផុតពីទ្វារផ្ទះបាន2-3ជំហានភ្លាមក៏ត្រូវឈប់ទ្រឹងព្រោះឮសំឡេងមនុស្សម្នាក់សួរនាងដោយសំឡេងធម្មតាបំផុតហើយម្នាក់នោះគ្មានអ្នកណាក្រៅពី sunghoon ដែរ...

" គឺ...គឺ ខ្ញុំចង់ទៅក្រៅ... " ellina

" តែនេះយប់ហើយ ខ្លួនជាស្រីទៀតចាំស្អែកទៅមិនបានទេហេស៎ " sunghoon

" មិនអីទេ ខ្ញុំទៅតែមួយភ្លែតទេមកវិញហើយ " និយាយរួចនាងក៏ដើរចេញទៅបាត់ នាងឈប់ហៅខ្លួនឯងថា"អូន"ទៀតហើយ ពេលនិយាយជាមួយ sunghoon ព្រោះខ្លាច riki វ៉ៃនាង មិនបានទេម្នាក់នឹងឲ្យតែខឹងស្រីក៏វ៉ៃដែរ ហើយណាមួយខ្លាច sunghoon ខឹងដេញនាងចេញមិនឲ្យនៅទៀតអី គម្រោងការណ៍នាងចប់មិនខាន(?)

" អា xing ឯងជួយតាមដានស្រីម្នាក់នឹងឲ្យជាប់ផងមានអ្វីប្លែកត្រូវប្រាប់យើង " ឲ្យតាមដានមិនមែនបារម្មតែឃើញនាងឧស្សាហ៍ចេញក្រៅតែពេលយប់ពេកគេក៏ដាក់ការសង្ស័យលើនាងតែម្ដង

" បាទ " ឱនគោរពអ្នកជាចៅហ្វាយនាយបន្តិចរួចដើរចេញទៅតាមការបញ្ជាររបស់ s'hoon

● In room

ទ្វារបន្ទប់បើកឡើងបង្ហាញនូវមនុស្សម្នាក់មុខស្មើរជាប់...កំពុងសម្លឹងរកមើលភរិយា ក្រឡេកចុះឡើងក៏ឃើញ riki ឈរនៅរានហាលខាងក្រៅបន្ទប់ទើបដើរទៅឱបពីក្រោយគ្មានផ្ដល់ដំណឹងឲ្យអ្នកឈរបានដឹងសូម្បីបន្តិច

" Oop! បំភ័យខ្ញុំស្លាប់ហើយប្រុសចង្រៃ " riki រាងភ្ញាក់បន្តិចតែក៏មកធម្មតាវិញពេលដឹងថាជាអ្នកណាហើយ

" ភ័យធ្វើអី ប្ដីខ្លួនឯងសោះ " sunghoon តបទៅវិញហីៗតាមនិស្ស័យមនុស្សមិនសូវចេះនិយាយច្រើន ដៃវិញក៏នៅមិនស្ងៀមរវាមស្ទាបនេះស្ទាបនោះពេញទាំងខ្លួន riki

" ដៃនៅឲ្យស្ងៀមតិចទៅ ប្រយ័ត្នលែងបានប្រើ " riki និយាយទាំងសង្ក្រឹតជើងធ្មេញតិចៗប្រឹងទប់កំហឹងខ្លាចជ្រុលដៃវ៉ៃប្ដីខ្លួនឯងចោល

Sunghoon បញ្ឈប់សកម្មភាពបន្តិចរួចបង្វែររាងតូចឲ្យបែរមកទល់មុខខ្លួនវិញ ឯដៃក៏លើកទៅអង្អែលមុខ riki តិចៗ

Don't cry when i LeaveWhere stories live. Discover now