Ep5:គួរធ្វើបែបណា?

259 27 0
                                    


"នេះយើងហៅចង់បែកផ្ទះជា2ទៅហើយតែឯងចេះមកដេកលក់ទៅកើត"រាងក្រាស់លើកដៃវាយក្បាលខ្លួនឯងទាំងហួសចិត្តនឹងរាងតូចជាខ្លាំងគេខំតែគិតថាអត់បាយ1ថ្ងៃហើយក្រែងលោកដួលសន្លប់អីទៅទើបហៅមិនឮឆ្លើយតែមើលក្មេងនេះចោះគេងលក់ទាំងអង្គុយផ្អែកខ្នងនឹងជញ្ជាំងក្បែរអាងទឹកចឹងមែនទេ?ចង់តែឆ្កួតឲ្យបាត់ៗទេ

"នែ៎ ភ្ញាក់ឡើងនេះមិនទាន់ងូតទឹកទៀតហេស៎ចូលមកមួយព្រឹកហើយ"s'hoonដើរទៅជិតនឹងអង្រួនរាងតូចតិចៗបំណងដាស់គេឲ្យក្រោកឡើងតែក៏ចាប់អារម្មណ៍ដល់កម្ដៅខ្លួនដែលចេញពីអ្នកជាប្រពន្ធរបស់គេ

"មិចក៏ក្ដៅខ្លួនដល់ថ្នាក់នេះ នែ៎ឯងកើតអី?"ពេលចូលមកដល់ក្រឡេកឃើញមុនដំបូងគិតថាគេគេងលក់តែឥឡូវមិនមែនទេរាងតូចមិនបានគេងលក់តែសន្លប់ទៅវិញទេ

"ហេ៎ កុំបំភ័យយើងឲ្យសោះឆាប់ដឹងខ្លួនភ្លាម"រាងក្រាស់និយាយទាំងលើកដៃទះមុខរាងតូចតិចៗដើម្បីឲ្យគេភ្ញាក់ តែថាមនុស្សសន្លប់ហើយអាចក្រោកមកវិញភ្លាមៗបានមែនទេ?

"ចង្រៃយ៎ ..."មិនចាំយូរគេក៏លើកបីរាងតូចចេញពីបន្ទប់ទឹកមកវិញទាំងមួរម៉ៅគេស្អប់រាងតូចក៏ពិតមែនតែមិនបានចង់ឃើញរាងតូចស្ថិតក្នុងស្ថានភាពបែបនេះឡើយ

"Ah zing ឯងឆាប់ទៅតាមគ្រូពេទ្យឲ្យមកជួបយើងក្នុងបន្ទប់ជាបន្ទាន់តែយឺត1នាទីឯងកក់រោងបុណ្យឲ្យហើយទៅ"ពេលដាក់រាងតូចឲ្យគេងលើគ្រែត្រឹមត្រូវរួចរាល់រាងក្រាស់ក៏ចេញមកក្រៅបន្ទប់ហៅអ្នកជាជំនិតខ្លួនសឹងរង្គើភូមិគ្រឹះទាំងមូលទៅហើយឲ្យទៅតាមគ្រូពេទ្យដើម្បីពិនិត្យមើលរាងតូចថាគេកើតអី

"នរណាគេកើតអីមែនទេចៅហ្វាយ?"អ្នកជាកូនចៅកំពុងអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវអត់ឆ្ងល់មិនបានថាអ្នកណាកើតអីទើបរាងក្រាស់បញ្ជាឲ្យគេទៅហៅគ្រូពេទ្យមកព្រោះរាល់ដងទោះគេឈឺជិតស្លាប់ក៏មិនខ្ចីឲ្យគេទៅហៅពេទ្យមកមើលដែរតែលើកនេះអ្នកណាកើតអីទើបចៅហ្វាយគេស្រែកឮដល់ថ្នាក់នេះ

"ឯងនៅសួរតាប៉ែដល់ណាទៀត មិចមិនឆាប់ទៅៗ"អត់នឹងក្ដៅមិនបានជាមួយកូនចៅម្នាក់នេះណាស់បើគេបញ្ជាទៅណាហើយទាល់តែមានហេតុផលច្បាស់លាស់ទើបគេអាចទៅលឿនបាន

Don't cry when i LeaveWhere stories live. Discover now