Ep6:គេប្លែកណាស់

261 34 0
                                    


ម៉ោងជិត5ល្ងាចទៅហើយតែម្ចាស់បន្ទប់មិនទាន់មាននរណាភ្ញាក់នៅឡើយទេ នេះគិតប្រុងគេងវិលដល់ព្រឹកវិញមែនទេ?

"ហ៊ឹម..."រាងតូចក្រហឹមបន្តិចដើម្បីឲ្យស្រឡះករដែលស្ងួតហែងដោយសារមិនបានផឹកទឹក បម្រុងនឹងងើបហើយតែក៏មានដៃមួយទាញគេឲ្យគេងវិញហើយម្ចាស់ដៃគ្មានអ្នកណាក្រៅពី...

"គេងវិញសិនទៅ ក្រែងឯងមិនស្រួលខ្លួនមិនចឹង?"រាងក្រាស់និយាយតិចៗទាំងមិនបើកភ្នែកឯដៃក៏ស្រវាទាញរាងតូចឱបនឹងទ្រូងវិញ

"តែ អូនចង់ងូតទឹកគេងវិញមិនកើតទេបងលែងសិនទៅ"រាងតូចបន្លឺឡើងស្ទើមិនឮប្រុសម្នាក់នេះចំមែនគេអត់បានងូត2ថ្ងៃហើយមកគេងឱបចឹងគ្មានអារម្មណ៍ស្អីទេហេស៎(គ្មានទេកូន ព្រោះគេជូតខ្លួនឲ្យកូនឯងហើយ)

ឯរាងក្រាស់ឮថាចឹងក៏មិនបង្អង់យូរដែរស្ទុះងើបអង្គុយទាំងលើករាងតូចមកជាមួយផង

"ខ្លួនមិនក្ដៅទៀតទេ បែបនេះប្រសើរណាស់"មិននិយាយតែមាត់ដៃវិញលើកទៅស្ទាបថ្ងាសរាងតូចចង់ដឹងថានៅក្ដៅទៀតឬអត់ទើបងើបឈរចុះពីលើគ្រែហុចដៃឲ្យរាងតូចកាន់ក្រែងលោរគេគ្មានកម្លាំងទប់ខ្លួនមិនជាប់

"អឹប មើលចុះខ្លួនស្រាលដល់ហើយ"គ្រាន់តែរាងតូចដាក់ជើងចុះពីលើគ្រែមិនទាន់ដល់ការ៉ូស្រួលបួលផងដៃសុទ្ធតែសាច់ដុំក៏លើកបីគេឡើងភ្លាម(បើអត់បានឈីបាយ2ងៃហើយមិនឲ្យស្រាល មនុស្សកំពុងអត់មានសាច់ស្រាប់ផង😒)

"បងធ្វើអីនឹង"រាងតូចភ្ញាក់បន្តិចព្រោះម្ចាស់ដៃលើកបីគ្មានឲ្យដំណឹងសោះ

"បីឯងនឹងហើយ យ៉ាងមិចឈឺដល់ថ្នាក់ឡប់មិនដឹងគេបីមែនទេ?"ក្មេងនេះយ៉ាងមិចនឹងគេបីប៉ុណ្ណឹងហើយនៅសួរថាធ្វើអីទៀត

"អត់ទេ តែខ្ញុំដើរបានបងដាក់ខ្ញុំចុះទៅ"អៃយ៉ា ប្រុសចិត្តខ្មៅនេះម្ដងល្អម្ដងអាក្រក់គេតាមមិនទាន់ទេចិត្តប្ដូរលឿនជាងពន្លឺទៀត

"ក្រែងឈឺហេស៎ មិចនិយាយច្រើនម៉្លេះ?"

"តែមាត់ខ្ញុំមិនបានឈឺ ចឹងហើយ..."

"ហ៊ើយ ធុញណាស់មាត់នឹងល្មមឈប់និយាយបានហើយប្រយ័ត្នយើងថើបដល់អស់ដង្ហើមទៅ"និយាយច្រើនណាស់ទាល់គម្រាមបានស្ងាត់បន្តិច

Don't cry when i LeaveWhere stories live. Discover now