Ep9: i will try

202 31 0
                                    


#ភូមិគ្រឹះ

ពេលល្ងាចក៏ចូលមកដល់ឯអ្នកនៅក្នុងផ្ទះក៏បំពេញការងាររបស់ពួកគេរៀងៗខ្លួន លើកលែងតែរាងតូចម្នាក់ដែលទំនេរព្រោះអ្នកនៅក្នុងភូមិគ្រឹះមិនឲ្យគេធ្វើអីឡើយ ដោយសារគេអត់ចេះ🙂 បន្តិចក្រោយមកក៏មានឡានមួយគ្រឿងតម្លៃថ្លៃកប់ពពកបើកចូលមកក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃហើយក៏ឃើញបុរសម្នាក់រូបរាងសង្ហារ🥲ស្រីណាឃើញក៏ប្រាថ្នាចង់ចង់បានចុះពីលើឡានមក មិនប្រាប់ក៏ដឹងថាជាអ្នកណាដែរ...

រាងតូចវិញឃើញថារាងក្រាស់ចេញធ្វើការមកដល់ផ្ទះវិញហើយក៏ប្រញ៉ាប់រត់ទៅទទួលភ្លាមហើបមាត់សួរស្វាមីទាំងភ្ជាប់ដោយស្នាមញញឹមតាមទន្លាប់មនុស្សរួសរាយ ឯដៃក៏ឈោងទៅយកកាបូបធ្វើការពីរាងក្រាស់

"បងហត់ដែរទេ កាងារយ៉ាងមិចហើយ"

ចំណែករាងក្រាស់មិនទាន់ឆ្លើយទេនៅឈរសម្លឹងមុខរាងតូចទាំងរំភើបក្នុងចិត្តរកថាមិនត្រូវព្រោះតាំងពីគេក្លាយជាម្ចាស់ក្រុមហ៊ុនមកមិនដែលមាននរណាសួរគេបែបនេះឡើយអាចថារាងតូចជាមនុស្សទីមួយដែលសួរសំណួរនេះមកកាន់គេ ព្រោះរាល់ដងគេមកដល់ផ្ទះម៉ែដោះក៏ធ្លាប់សួរដែរតែសួរថា"អ្នកប្រុសមកដល់ហើយឬ" ខ្ញុំឆ្ងល់ថាសួរបែបនឹងធ្វើអី?បើឃើញមនុស្ស មានន័យថាមកដល់ហើយ ចាំបាច់សួរចឹង?

"បងយ៉ាងមិចនឹង មានបញ្ហាអីមែនទេ"? ឃើញប្ដីស្ងាត់មិននិយាយស្ដីរាងតូចក៏សួរម្ដងទៀតក្រែងលោគេមានបញ្ហាអីនៅក្រុមហ៊ុនទេដឹង

"គ្មានទេ ធ្វើការប្រាកដជាហត់ហើយចេះសួរទៅកើត" បន្ទាប់ពីឮរាងតូចសួរម្ដងទៀតគេក៏ទាញស្មារតីមកវិញឆ្លើយតបទៅរាងតូច

"បើចឹងបងឆាប់ទៅសម្អាតខ្លួនទៅនឹងអាលបានមកញាំបាយ" រាងតូចឮចឹងក៏តឿនគេឲ្យឆាប់ទៅងូតទឹកទៅ

"Uhm " s'hoon មិនបានតបវិញទេគ្រាន់តែងក់ក្បាលបញ្ជាក់ថាគេនឹងទៅតាមរាងតូចប្រាប់

______________Cut

*ក្រាក*សំឡេងបើកទ្វារ(ផ្ទះធំប៉ុនណាណីនៅធ្វើទ្វារឲ្យបើកឮសំឡេងទៀត😒)

ពេលញាំបាយរួចហើយរាងតូចមិនទាន់ឡើងមកបន្ទប់ភ្លាមទេគឺនៅជួយលាងចានរៀបចំរបស់របរផ្សេងៗទោះបីម៉ែដោះហាមមិនឲ្យធ្វើក៏ដោយក៏ក្មេងនេះមិនខ្ចីស្ដាប់ដែរគឺនៅធ្វើទាល់តែហើយបានឡើងមកចូលដល់បន្ទប់ឃើញថារាងក្រាស់មិនទាន់ចូលគេងទេគេនៅធ្វើការនៅឡើយប្រហែលការងារសំខាន់ហើយមើលទៅបានជាយកមកធ្វើក្នុងបន្ទប់គេងជាធម្មតាគេធ្វើនៅបន្ទប់ការងារគេផ្សេងមួយទៀត

Don't cry when i LeaveWhere stories live. Discover now