បន្ទាប់ពីអ្នកទាំងបួនជិះឡានមកដល់មុខហាងស៊ុបទំនើបមួយ
ដែលពោរពេញទៅដោយមនុស្សអ៊ូអរជាច្រើន នេះម៉ោង
1:00យប់ទៅហើយ តែមនុស្សម្នាវិញ ដូចជាមិនដេកពួន
សោះ នៅបណ្ដើរគ្នាទៅមកទាំងគូរត្រសង មានស្រីមាន
ប្រុស។បើនិយាយពីសម្រស់ម្នាក់ៗវិញគឺថាតែងខ្លួនមិនឲចាញ់តារា
ទេ តែបើមើលឲឃើញពីភាពជាក់ស្ដែងប្រជាជននៅកូរ៉េ
នេះគឺពួកគេស្អាតៗស្រាប់ហើយ។អ្នកទាំងបួនក៏នាំគ្នាចុះពីលើឡាន ដោយម្នាក់ៗពាក់ម៉ាស់
ពណ៌ខ្មៅ មួកខ្មៅជាមួយនិងវ៉ែនតាខ្មៅ ថែមអាវក្រៅវែង
ហួសជើង មើលទៅសង្ហាសាឡប់ម៉ង។ ក្រោយមកពួកគេ
ចូលទៅក្នុងហាងស៊ុបហើយនាំគ្នាដើរសំដៅទៅបន្ទប់VIP
ដែលបានកក់ទុករួចនោះ ទាំងដែលសកម្មភាពមួយនេះត្រូវ
បាន អ្នកកាសែតម្នាក់ថតហើយតាមឃ្លាំមើលគ្រប់ជំហ៊ាន។______
ក្រឡេកមកមើលពីសកម្មភាពរបស់ ថេយ៉ុង និង ជីមីនវិញ
បន្ទាប់ពីមើលខនសឺតរួច គេទាំងពីក៏សម្រេចចិត្តត្រឡប់
ទៅផ្ទះរៀងខ្លួនវិញ ព្រោះបើមើលពីទឹកមុខរបស់ថេយ៉ុង
មិនបាច់និយាយក៏ដឹងច្បាស់ ថាគេចាប់ផ្ដើមមួម៉ៅហើយ។« ទៅ យើងសូមទោស! ណាប្រេន លើកក្រោយយើង
លែងនាំឯង មកឲគេចាប់ដៃចាប់ជើងចឹងទៀតហើយណា!
អាញឹម តិចមើល ណា....យ៉ុងយ៉ុង!» ជិមីននិយាយផងធ្វើ
កាយវិការផង ដើម្បីឲរាងតូចចិត្តរឹង ម្នាក់នេះឈប់ខឹងគេ។«បាន យើងឈប់ខឹងក៏បាន តែ.....ត្រូវមានរឿងដោះដូរ
ហិហិ! យ៉ាងម៉េចយល់ព្រមឬអត់?»រាងតូចនិយាយទាំងមាន
ស្នាមញញឹមកំហូចផុសឡើងនៅលើផ្ទៃមុខរបស់គេ ឃើញ
បែបនេះភ្លាមជីមីនក៏អាចយល់បានថា យ៉ុងយ៉ុង របស់គេ
ចង់មានន័យពីរឿងអីបាត់ទៅហើយ។«okay យល់ព្រមៗ ស្អែកជួបគ្នា បានហើយបើកឡានទៅ
ផ្ទះវិញដោយសុវត្ថិភាពណា កូនខ្លា បាយៗ»ពេលជីមីនគេ
យល់ព្រមជាមួយ ថេយ៉ុង រួចទើបបំបែកគ្នាទៅផ្ទះរាងខ្លួន
ដោយរាងតូចទាំងពីសុទ្ធតែមានឡានផ្ទាល់ខ្លួនម្នាក់មួយ។_______
#ព្រឹកថ្ងៃថ្មី#ភូមិគ្រិះ គីម«ហឺយ!នេះភ្លឺហើយហេស៎ ម៉ោង..ម៉ោង7ហើយ! អត់ទេ!!!
ត្រូវតែរៀបចំឲលឿន! អីយ៉ាស៎! ព្រូស! អូយ! យង្រៃយ៍!
មកទាក់ជើងស្អីនិង ហឺយ មនុស្សកំពុងតែប្រញាប់ផង»ព្រឹក
ឡើងមិនទាន់ទេនៅក្នុងភូមិគ្រឹះមួយនេះ ក៏ឮសំឡេងស្រែក
ចាចហើយ គ្មានអ្នកណាក្រៅពីកំលោះតូច គីម ថេយ៉ុងនោះ
ទេ សំឡេងរបស់គេស្រែកឮខ្លាំងមែនទែនឡើងផ្អើលអស់
អ្នកបំរើគ្រប់គ្នា តែគ្មានអ្នកណាម្នាក់ចម្លែកចិត្តនោះទេព្រោះ
នេះជាទម្លាប់របស់ម្ចាស់តូចគេទៅហើយ។« រួចរាល់ហើយ អេ៎ ឯណាទូរសព្ទ័ៗ...ចុមយក្ស!! កាតុញ!!!!
ឯងចាំមើល ងាប់បស់យើងមិនខានទេឯង!»ក្រោយពីរៀបចំស្លៀកពាក់រួចរាងតូចបម្រុងនិងដើរ ចេញពីបន្ទប់ទៅ
ហើយទើបនឹកឃើញថាភ្លេចទូរសព្ទ័ ក៏ត្រឡប់មកយកវិញ
នៅលើតុធ្វើការរបស់គេ តែមានឯណា គ្រាន់តែចុចបើក
ភ្លាម រូបរបស់ ជុងហ្គុកស្រាប់តែផុសឡើងមកលើអេក្រង់ទូរសព្ទ័ភ្លាមៗ ធ្វើឲរាងតូចភ្ញាក់ស្ទើរលួសព្រលឹងទៅហើយ
នេះច្បាស់ជាស្នាដៃរបស់ជីមីនមិនខាន ចាំមើលឲតែជួបគ្នាដឹងរឿងហើយចាំមើល។«morning អ្នកម៉ាក់ នេះបងប្រុសនិងលោកប៉ាចេញទៅ
ធ្វើការបាត់ហើយមែនទេ»រាងតូចចុះមកដល់ជាន់ក្រោម
ភ្លាមក៏បានជួបជាមួយម៉ាក់ ទើបនិយាយmorning ទៅកាន់
គាត់ទាំងខ្លួនគេដើរដំណើរញាប់ៗ។«morning លោកកូន ប៉ាហើយនិងបងប្រុសឯងចេញទៅ
តាំងពីម៉ោង6:30ម្លេះ ចុះហេតុអីថ្ងៃនេះកូនក្រោកយឺតម្លេះ
មានរឿងអីមែនទេ»អ្នកស្រីជេហា សួរទៅកាន់កូនកំហូច
របស់គាត់បណ្ដើរទាំងដៃនៅជាប់ចិតផ្លែឈើដាក់ចានផង។«ចាំកូនមកវិញកូនប្រាប់ម៉ាក់ចុះ តែពេលនេះកូនប្រញាប់
ណាស់ សុឺត...កូនជំរាបលាម៉ាក់»រាងតូចចូលមកថើបម៉ាក់
គេមួយខ្សឺត មុននិងចេញទៅដោយមិនបានឆ្លើយនិងសំនួរ
របស់គាត់ឡើយ។«ហឺយ យ៉ាប់មែនកូនមួយនេះ មិនដឹងកាត់ទៅណាទេ......
ឬមួយកាត់ទៅប៉ារបស់គេ»គាត់និយាយទាំងគ្រវីក្បាល
ហួសចិត្តជាមួយនិងចរិកកូនពៅគាត់ ចេះមកធ្វើចរិកដូចក្មេង
ទៅកើតទាំង ដែលអាយុវិញអាចធ្វើប៉ាគេបានទៅហើយ
(អ៊ុំស្រីហា៎ មិនមែនធ្វើប៉ាគេទេគឺធ្វើជាម៉ាក់គេបានត្រូវ🤣)
____
«ខិខិខិ! អីយ៉ាប្រហែលជាមានអ្នកនិយាយដើមយើងហើយ
បើយើងទាយមិនខុសទេ ប្រពន្ធយើងនិងម៉ង!»ក្រឡេក
មកមើលពីលោក ខៃសុីន ប៉ារបស់ថេយ៉ុងវិញ គាត់កំពុង
ផឹកការហ្វេសុខៗនៅក្នុងក្រុមហ៊ុន ស្រាប់តែឈ្លក់យកម៉ង។
(ប្រពន្ធយាយដើមនិងហើយអ៊ុំ😆)។សូមរង់ចាំអានភាគបន្ត
SHP 💜សរសេរដោយ: វណ្ណៈ
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...