«ចន ជុងហ្គុក គីម ថេយ៉ុង អ្នកទាំងពីរមិនសមគ្នានោះ
ទេ...ហើយក៏មិនសមរស់ដែរ....!»ស្នាមញញឹមបង្កប់
ដោយល្បិចកលរាប់រយជំពូក បានផុសចេញអំពីរ
បបូមមាត់ តូចច្រមិច ដូចជាមនុស្សស្រីទន់ខ្សោយ វា
មិនសមជាមួយនិងទង្វើ ដ៏សាហាវរបស់នាងសោះ។« ទង្វើឪពុក គួរតែជាកូនដែលត្រូវទទួល...វាមិនខុស
នោះទេដែល កូនត្រូវរងការឈឺចាប់ជំនួសទង្វើដ៏
ថោកទាបរបស់ឪពុកនោះ....ហាសៗ...»គ្រប់ពាក្យ
ដែលនាងនិយាយចេញមក គឺសុទ្ធតែបានលាក់បង្កប់
នូវរឿងរ៉ាវជាច្រើនរាប់មិនអស់ នាងនិយាយបណ្ដើរ
ថែមទាំងដកយករូបថតរបស់ស្រ្តីម្នាក់មកមើលដោយ
កែវភ្នែកពោរពេញដោយដំណក់ទឹកថ្លា។_______
# ហាងពេជ ថេយ៉ុងGR
ងុឺត.........ចុះពីលើឡាន ភ្លាមរាងតូចដើរចេញមកជាមួយនិង
អង្ករក្ស័តាមពីរក្រោយពីរនាក់ សំដៅចូលមកក្នុង
ហាងដោយផ្ទៃមុខស្មើ ។«ចៅហ្វាយ...គឺ..ភ្ញៀវម្នាក់នោះគេនៅចាំក្នុងបន្ទប់
ទទួលភ្វៀវ..គេនិយាយដាច់ខាតថាចង់ជួបចៅហ្វាយ
ខ្ញុំមិនអាចសម្រួលបានទេ..»កញ្ញា ស៊ូ រៀបរាប់ជា
មួយ ការឱនគំនាប។« មិនអីនោះទេ ទៅធ្វើការចុះ ទុកឲខ្ញុំដោះស្រាយ..»
រាងតូចនិយាយរួចទើបដើរទៅកាន់បន្ទប់នោះ។«មិនបាច់ចូលទៅនោះទេ..»ដើរដល់មុខបន្ទប់រាងតូច
ប្រាប់ឲអង្ករក្ស័ចាំនៅខាងក្រៅ ឯគេវិញចូលទៅខាង
ក្នុងបាត់។« សួរស្ដី..បញ្ជាការសម្ងាត់ គីម ថេយ៉ុង 3680 IBF
នៅចាំខ្ញុំបានទេ..»គ្រាន់តែរាងតូចឈានជើងចូល
ដល់ក្នុងបន្ទប់ភ្លាម បុរសនោះបែជានិយាយមកកាន់
រាងតូចដូចធ្លាប់ស្គាល់គ្នាច្បាស់ ឯរាងតូចវិញនៅពេល
បានឃើញវត្តមានរបស់បុរសនោះ គេចាប់ផ្ដើមប្រែ
ទឹកមុខទៅជាញញឹមបែបកំណាចសម្លឹងបុរសនោះ
រួចដើរសំដៅចូលទៅជិត និងបានលើកទឹកដែលដាក់
សម្រាប់ទទួលភ្ញៀវនៅនិងមុខយកមកផឹក ហើយដាក់
កែវទុកទៅវិញ រួចមកអង្គុយគងទាក់ខ្លាធ្វើព្រងើយ។«ហេតុអីថាចាំមិនបាននោះ..អីយ៉ា..នឹកឯងខ្លាំង
ណាស់...មួយរយៈនោះឯងបាត់ទៅណា ហេតុអីទៅ
បាត់មិនប្រាប់យើងសូម្បីមួយម៉ាត់អញ្ចឹង..ឯងដឹងទេ
យើងរង់ចាំឯងរាល់ថ្ងៃណា៎..»មុនដំបូងនិយាយរាង
ធម្មតាធ្វើមុខម៉ូវ តែមិនបានអីផងរាងតូចបែជាស្ទុះទៅ
អោបក. អ្នកដែលកំពុងអង្គុយចង់លានអណ្ដាត។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...