ភាគទី៣៨:«ធ្វើជាប៉ូលីសត្រូវមានមានៈសិការលើខ្លួនឯងផង»

265 16 0
                                    

«អ្នកទាំងអស់គ្នារង់ចាំខ្លាពិឃាដចេញមុខមកមែនទេ
មើលទៅគេប្រហែលមិនបានដឹងរឿងនេះផង ខ្ញុំមក
ជំនួសគេ លោកស្នងការ ខ្ចីអាកា2ដើមសិន»ស្រប
ពេលមាត់កំពុងនិយាយ ដៃខ្លីៗក៏ស្រវាហុចទៅទទួល
កាំភ្លើងមនុស្សដែលនៅនិងមុខតែបែជាត្រូវលោក
ប៉ូលីសម្នាក់នេះបដិសេធហើយបណ្ដេញគេចេញ
ថែមទៀតផង៖

«អត់ការងារធ្វើទេហី លោកដឹងថាប៉ូលីសកំពុងធ្វើការ
ដែរទេ ឆាប់ចេញពីទីនេះទៅវាគ្រោះថ្នាក់ខ្លាំងណាស់
មកត្រាម៉ា អីត្រង់នេះ ទៅចេញទៅ!»គាត់ដេញផង
អីផង តែអ្នកដែលឈរស្ដាប់នេះពិតជាហត់ចិត្តមែន
ដោយមិនបានតវ៉ាអីច្រើននោះទេ គេគ្រាន់តែដកយក
កាតពណ៌ស មួយសន្លឹកដែលមានរូបកូនសោរ ឲទៅ
អ្នកទាំងអស់គ្នាបានឃើញរួច ហើយក៏ទាញកាំភ្លើង
ពីរ ដើមចូលទៅខាងក្នុងបាត់ស្រមោលឈឹង ឯក្រុម
ប៉ូលីសដែលនៅទីនេះវិញ នាំគ្នាស្ងាត់មាត់ជ្រាប
ងាកមុខសម្លឹងគ្នាទៅវិញទៅមកដូចបានដឹងការពិត
អ្វីមួយ។

________
ងាកមកខាងថេយ៉ុងឯនេះវិញគេងសុខៗ នាយតូច
ស្រាប់តែបើកភ្នែកឡើងមួយរំពេច ព្រោះដូចជាបាន
ឮសម្លេងមនុស្សហៅនៅខាងក្រៅបន្ទប់ ទើបកាយ
តូចក្រោកអង្គុយងាកមើលមកជុងហ្គុក ឃើញថានាយ
គេងលក់ធម្មតាទេ ចុះអ្នកណាមកហៅគេទាំងយប់
បែបនេះទៅវិញ។

មិនអស់ចិត្តកាយតូចក៏ក្រោកចេញពីលើគ្រែដើរទៅ
ជិតទ្វាខំផ្ទៀងត្រចៀកស្ដាប់ឲដឹងថាអ្នកណាជាអ្នក
ហៅ ស្ដាប់យូរនាយតូចក៏ស្គាល់ថាជាសម្លេងរបស់
ជីមីន! ហា៎ក!!! ជីមីនមកដល់ផ្ទះគេទាំងយប់យ៉ាងម៉េច
និងហីមិនខល លេងមកគោះទ្វាដល់បន្ទប់ចឹងម៉ង....

__ក្រាក........

«អឹក....អឹក! ម៉េច...ម៉េចបានឯងចាក់យើងចឹង..ជីមីន
អឹក....»ស្របពេលទ្វារបើកឡើង កាំបិទចុងស្រួច
នៅនិងដៃជីមីនក៏បានចាក់ទម្លុះបេះដូងរបស់ថេយ៉ុង
មួយទំហឹង បណ្ដាលឲឈាមចាប់ផ្ដើមហូរចេញមក
ភ្លាមៗ ឯដៃតូចក៏ប្រឹងទប់កាំបិត យ៉ាងចុកចាប់ទឹកភ្នែក
ហូរមកម៉ាត់ៗ សម្លឹងមុខជីមីន ទាំងដកដង្ហើមមិនចង់
ដល់គ្នា។

ចំណែកជីមីនវិញ គេមិនបាននិយាយអ្វីឡើយបាន
ត្រឹមតែបង្ហូរទឹកភ្នែក មកដូចគ្នា។

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now