ភាគទី១៧:«យប់នេះយើងព្រមានឯង»

386 14 0
                                    

«បងកើតអីមែនទេ បានជាមុខក្រហមបែបនេះ!»ដឹង
ហើយនៅសួរធ្វើពើរទៀត ព្រោះរាងតូចចង់ញ៉ោះ
នាយលេង មនុស្សប្រុសស្អី ពូកែអៀនបែបនេះ មើល
ចុះមុខក្រហមដូច ម្ទេសទុំ។

«..គឺ..គឺ..បងឃ្លានបាយ! តោះឆាប់ញាុំទៅ និងបាន
ទៅផ្ទះប៉ាម៉ាក់»នាយខ្លាចរាងតូចចាប់បានថា នាយ
អៀន ទើបនិយាយបន្លប់ បន្ទាប់មកទើបអ្នកទាំងពីចាប់
ផ្ដើមញាុំអាហារ រួចហើយជិះឡានចេញទៅផ្ទះប៉ា
ម៉ាក់នាយមុនទើប ទៅផ្ទះប៉ាម៉ាក់របស់រាងតូចតាម
ក្រោយ។

@ពេលល្ងាច

ក្នុងការធ្វើដំណើរទៅផ្ទះប៉ាម៉ាក់ទាំងសងខាងអស់
រយៈពេលមួយថ្ងៃពេញ ទើបតែពេលនេះប្ដីប្រពន្ធ
មួយគូដែលរៀបការដោយមិនបានស្រឡាញ់គ្នានោះ
ត្រឡប់មកដល់ផ្ទះវិញ ក្នុងសភាពល្វើយអស់កម្លាំង
រៀងៗខ្លួន តែនៅបន្តសម្ដែងធ្វើដូចជាប្ដីប្រពន្ធដែល
ស្រឡាញ់គ្នាបន្តទៀត ព្រោះអ្នកបំរើនៅក្នុងផ្ទះគឺ
សុទ្ធតែ ជាភ្នែកជាច្រមុះ របស់ប៉ាម៉ាក់របស់ជុងហ្គុក
ទាំងអស់។

«មូយ៉ុង រឿងដែលខ្ញុំឲធ្វើរួចរាល់ឬនៅ»ដាក់ខ្លួនដល់
សាឡុងភ្លាម ជុងហ្គុកសួរមូយ៉ុងភ្លែត ព្រោះកាលពី
ព្រឹកមិញនាយបានបញ្ជាឲមូយ៉ុងធ្វើរឿងមួយ។

«បាទៗ អ្នកប្រុស ខ្ញុំរៀបចំរៀបរយអស់ហើយ ធានា
ថា...គេងមិនឈឺចង្កេះទៀតនោះទេ...ហិៗ»ការពិត
ទៅកាលពីព្រឹកមិញ នាយបានឲមូយ៉ុង ប្ដូរគ្រែនោះ
ចេញដាក់គ្រែថ្មីដែលធំជាងមុនហើយដាក់ពូកថ្មីទៀត
ដោយនិយាយកុហក់មូយ៉ុងថា នាយបារម្មណ៍ពីថេ
ខ្លាចថេគេងមិនលក់ ព្រោះថេធ្លាប់តែគេងគ្រែដែល
ធំៗហើយមានសាច់ពូកទន់ជាងនេះ ខ្លាចថេគេងទៅ
ឈឺចង្កេះ ទាំងដែលការពិតនោះ នាយខ្លាចរាងតូច
ធាក់នាយទម្លាក់ពីលើគ្រែទៀត ព្រោះគ្រែកាលពី
យប់មិញវាតូចពេក។

«គេងមិនឈឺចង្កេះ?..បងឲមូយ៉ុងប្ដូគ្រែមែនទេ?»
សំនួររបស់រាងតូចចោតសួរ ទាំងទឹកមុខឆ្ងល់ តែមិន
ភ្លេចឡើយការសម្ដែងធ្វើជាស្រឡាញ់គ្នានិងព្រោះ
ក្នុងខៈណៈពេលនេះ រាងតូចអង្គុយក្បែរនាយយ៉ាង
ស្និត។

«គឺបងចង់ឲអូន គេងពូកទន់ជាងយប់មិញនោះអី»
នាយឆ្លើយជាមួយកាយវិការយកដៃមកច្បិចច្រមុះ
រាងតូចនៅនឹងមុខ អ្នកបំរើ ព្រោះនាយដឹងថាគ្រប់
សកម្មភាពទាំងអស់នេះ និងត្រូវរាយការណ៍ដល់ត្រ
ចៀកប៉ាម៉ាក់របស់នាយមិនខានឡើយ តែម្ចាស់ខ្លួន
ដែលត្រូវគេច្បិចច្រមុះ ឯនេះវិញ ចាប់ផ្ដើមហាក់មាន
អារម្មណ៍ថា វាដូចលើសពីការសម្ដែងយ៉ាងម៉េចមិន
ដឹងទេ នាយម្នាក់នេះបានគេមិនមាត់កាន់តែដៃដល់
ហើយតើ។

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now