«គ្មានអីនោះទេ តែបងមើលអាវសំណ្វពចិត្តខ្ញុំទៅ..»
នាយនិយាយដោយបង្ហាញដៃអាវដែលជីមីនប៉ាក់រូប
ទានោះឲhobiមើលឯពីរនាក់ទៀតក៏មើលតាមដូច
គ្នា តែអ្នកទាំងបីមិនមែនអាណិតSuga ឯណាបែរជា
នាំគ្នាសើចពេញនិង ហើយរត់ចេញពីកន្លែងនិងអស់
បើនៅសើចយូរទៀតច្បាស់ជាត្រូវសម្ដីពិឃាតរបស់
Suga មិនខាន។______
ប្រហែលជាម៉ោង3រសៀល ជីមីនបានណាត់ថេយ៉ុង
ទៅក្នុងហាងសៀវភៅមួយកន្លែង។អំឡុងពេលកំពុងអង្គុយរង់ចាំជីមីន ថេយ៉ុងបានឃើញ
មនុស្សម្នាក់ដើរកាត់ទីនេះដែរ បើមើលទៅរាងរូវវិញ
គឺស្រដៀងនិងជុងហ្គុកដល់ហើយគ្រាន់តែពាក់អាវ
ឃ្លុំបិទបាំងមុខមាត់ជិតដោយម៉ាសពណ៌ខ្មៅសល់តែ
ប្រឡង់ភ្នែក។ តែមិនអាចនោះទេប្រហែលខ្លួនមើល
ច្រឡំហើយ ថេងាកមកវិញបើកសៀវភៅនៅក្នុងដៃ
មើលលេងៗ បន្តិចក្រោយមកក៏ឃើញថាជីមីនបាន
ដើរចូលមកដល់ទាំងមុខស្រពោន។«ជីមីនឯងមានរឿងអីមែនទេទើបណាត់យើងមក
ហាងសៀវភៅទៅវិញម៉េចមិនទៅក្លឹបរបស់ឯងតែ
ម្ដងទៅ»នៅពេលជីមីនដាក់ខ្លួនអង្គុយក្បែរថេយ៉ុង
រួចហើយរាងតូចក៏ចាប់សួរយកដោយមិនបានគិត
ច្រើន។«យ៉ុងយ៉ុង...ហ្ហឹកៗ...ហឺ...យើងសុំអោបបន្តិចមក...
ហ្ហឺ...»មិនទាន់បានឆ្លើយនិងសំនួររបស់ថេយ៉ុងឡើយ
ជីមីនបែរជាយំចេញមកហើយស្រវាអោបមិត្តជាមួយ
ទឹកភ្នែកហូរមកខ្ជោកៗ ហាក់មិនខ្មាស់និងមនុស្សម្នា
នៅទីនេះឡើយ កាយតូចយំសសិតដៃទាំងពីរអោប
ក. ថេយ៉ុងយ៉ាងណែនឯងថេយ៉ុងវិញ ក៏ប្រឹងអោប
លួងលោមជីមីនវិញនិងទុកឲគេយំទាល់តែអស់ចិត្ត
ទើបប្រលែងការអោបមកសួរជីមីនសម្លឹងកែវភ្នែក
មិត្តចំៗ ។«សម្រួលអារម្មណ៍ណា៎ ឯងនិយាយប្រាប់យើងមក
និយាយមួយៗថាមានរឿងអីម៉េចបានឯងយំខ្លាំងបែប
នេះ»ថេយ៉ុង«យើង...ហឹក..យើងត្រូវបានSuga សម្លុត ហ្ហឹក...
គេសម្ដីអាក្រក់ណាស់ យ៉ុងយ៉ុងកាលពីព្រឹកមិញ
យើងបានយកអាវរបស់គេដែលយើងធ្វើឲប្រឡាក់
កាលថ្ងៃរៀបការរបស់ឯងនោះទៅឲគេវិញ..ហ្ហឹកៗ..
តែដោយសារដៃអាវយើងបោកមិនជ្រះទើបយើង
ខំប៉ាក់រូបទានៅលើដៃអាវរបស់គេ..តែមិននឹកស្មាន
ថាគេខឹងខ្លាំងណាស់..គេស្រែកសម្លុតយើងកណ្ដាល
ចំណោមមនុស្សជាច្រើន យើងខ្លាចសម្លេងរបស់គេ
ណាស់..ហ្ហឹក...ហើយខ្មាស់គ្រប់គ្នានៅទីនោះទៀត
ផង»ជីមីនចាប់ដៃថេយ៉ុងជាប់ហើយរៀបរាប់លាយ
សម្លេងងុលៗ។

YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Hành độngកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...