សម្លេងសារ៉េនប៉ូលីសបន្លឺឡើងនៅខាងក្រោមស្ពាន
អាកាសនោះ ទើបធ្វើឲនាងភ្ញាក់ស្មារតីត្រឡប់មកវិញ
ហើយខំប្រឹងដើរចេញពីកន្លែងនោះទាំងទឹកភ្នែករលីង
រលោង។_______
ក្រោយពេលចេញពីខន់ដូ មកSuga បានទៅកន្លែង
ដែលជីមីនមកអង្គុយផឹកកាលពីផ្សិលមិញនោះ តែមិន
បានឃើញជីមីនឡើយ ទើបនាយត្រឡប់ទៅខន់ដូ
វិញ។ពេលមកវិញនាយសម្រេចចិត្តថាដើរផ្លូវកាត់ ទើប
ដើរចូលទៅផ្លូវតូចមួយដែលស្ងាត់មនុស្ស ដើរមិន
បានប៉ុន្មានផងស្រាប់តែសម្លេងមនុស្សស្រីយំសសិត
បានហោះមកកាត់ត្រចៀកនាយ ។Suga ចាប់ផ្ទៀង
ត្រចៀកស្ដាប់ៗយូរៗទៅនាយក៏បានដឹងថាសម្លេងនេះដូចមនុស្សបន្តិចដូចខ្មោចបន្តិចម៉េចមិនដឹងទេ។ក្បាលនាយចេះតែព្រឺខ្ញាកៗ ស្រៀវឆ្អឹងខ្នងដូចមាន
អ្នកណាយកដៃមកប៉ះពីខាងក្រោយ រីឯសម្លេងនៅ
តែឮជិតៗខ្លួនទាំងដែលទីនេះមានតែធុងសម្រាម4
ប៉ុណ្ណោះ គឺគ្មានមនុស្សផ្សេងទៀតទេ។នាយបោះជំហ៊ានយឺតៗទៅជិតធុងសម្រាមទី3ជាមួយ
ទឹកមុខ ភ័យៗ គ្រាន់តែឈានជើងទៅដល់ទីនោះ
ភ្លាមស្រាប់តែ......«ហឺៗ.....ហឹកៗ....ព្រូស!»កាយរបស់នារីម្នាក់ដួល
មកខ្ពោកកាត់មុខSugaទាំងសភាពទន់ខ្លួនល្អោក
ឯសសៃសក់វែងខ្មៅក្រឹមបានធ្លាក់រសាយកាត់ផ្ទៃមុខ
មើលមិនស្គាល់ថាជាអ្នកណា។Sugaភ្ញាក់តិចៗ ដែរព្រោះនៅសុខៗមកឃើញបែប
នេះអ្នកណាធ្វើចិត្តបាន។«អ្នកនាង..អ្នកនាង..អ្នកនាង..កើតអីធ្ងន់ឬអត់ អ្នកនាង
សន្លប់បាត់ហើយទេដឹង ធ្វើយ៉ាងម៉េចទៅ...គួរតែខល
ហៅឡានពេទ្យឬអត់»នាយលូកដៃទៅកេះនារីនោះ
តិចៗ។«ខលទៅប្អូនខ្ញុំបន្តិច....»នាយភ្ញាក់ក្រញ៉ាង បន្ទាប់ពី
នាងស្រាប់តែហុចទូរសព្ទ័ឲនាយហើយនិយាយបែប
នេះបន្ទាប់មកក៏សន្លប់មែនទែន។ដោយឃើញបែបនេះនាយហាក់ស្ទាក់ស្ទើរ តែយ៉ាង
ណាក៏មិនអាចឃើញគេមានទុក្ខហើយមិនជួយនោះ
ទេ ។ដៃនាយក៏រហ័សយកទូរសព្ទ័នោះមកហើយចុច
ចូលទៅមើលលេខ អូសបន្តិចទើបឃើញលេខមួយ
សរសេរដាក់ថា<ប្អូនកំហូច>នាយញោចចុងមាត់
ហាក់អស់សំណើចនិងឈ្មោះមួុយនេះ ទើបចុចបញ្ជូន
ទៅនិងលើកដាក់ក្បែរត្រចៀក។
____
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Acciónកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...