រំលងតែប៉ុន្មានថ្ងៃសោះមួយអាទិត្យបាត់លឿនដូច
កុហក តែពិធីមង្គលការរបស់ ជុងហ្គុក និងថេយ៉ុងគឺ
ជាការពិតហើយពេលនេះផងដែរនៅក្នុងសណ្ថាគារ
Aster Group មានការរៀបចំតុបតែងលម្អដោយផ្កា
កុលាបក្រហមស្រស់ យ៉ាងផ្ចិតផ្ចង់ ធ្វើឲពិធីមង្គល
ការមួយនេះមានភាពទាក់ទាញ ចំពោះភ្ញៀវដែលបាន
ចូលរួម ឲលើកសរសើរមិនដាច់ពីមាត់។ភ្ញៀវកិត្តិយស ដែលមកចួលរួម គឺសុទ្ធតែ អ្នកជំនួញ
ធំៗ តារាល្បី អ្នកមានកេរ្តិ៍ឈ្មោះនៅក្នុងបណ្ដាញ
សង្គមនានា និង សេដ្ឋីៗ ជាច្រើនទៀតរួមទាំងអ្នកសារព័ត៌មានព្រោងព្រាត ចាំថតយកទៅផ្សព្វផ្សាយ
បើក្រឡេក មើលពីរូបសម្រស់ សាច់ឈាម ភ្ញៀវ
ទាំងនោះវិញសុទ្ធតែស្អាតៗសង្ហាៗ មិនចាញ់គ្នានោះឡើយ។នៅលើឆាក ជុងហ្គុកដែលជាកូនកម្លោះ តែងខ្លួនយ៉ាង
សង្ហាឈររង់ចាំ កូនក្រមុំរបស់គេទាំងញញឹម មិនសូវ
សម តែធ្វើម៉េច បើត្រូវតែការហើយ ចឹងមានតែធ្វើ
តាមនិងចុះ មកដល់ពេលនេះទោះជាប្រកែក ក៏ប្រ
កែកមិនបានទៀត។
_____ បន្ទប់កូនក្រមុំ«យ៉ុងយ៉ុង... ថ្ងៃនេះឯង ពិតជាស្អាតខ្លាំងណាស់....
ឯងរៀបការហើយ... យើងលែងបាន បបួលឯងជូន
ដើរលេងទៀតហើយ...ហឹកៗ..»ជីមីនពោលបណ្ដើរ
យំបណ្ដើរ អោបថេយ៉ុង ទាំងទឹកភ្នែក តែសកម្មភាព
មួយនេះត្រូវផ្អាក ទៅវិញដោយសារតែ ម៉ាក់របស់
ថេយ៉ុង ចូលមកហៅ។«ថេយ៉ុងកូន ដល់ពេលហើយ ក្មូយមីន យំអីនិង»
«បាទអ៊ំស្រី គឺខ្ញុំយំ...ដោយសារយ៉ុងយ៉ុង រៀបការ
ចោលខ្ញុំហើយ...»អ្នកស្រីជេហា ឮហើយសើចហួស
ចិត្តនិងជីមីនជាខ្លាំង ស្មានថាយំដោយសារអី តាមពិត
ទៅគ្រាន់តែរឿងប៉ុណ្ណឹងសោះ ក្រោយពីនោះមក
ជីមីនបានធ្វើខ្លួនឲដូចដើមវិញ ហើយអ្នកស្រីជេហា
បាននាំថេយ៉ុង ចេញមកក្រៅ។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Azioneកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...