«តារាល្បីចេញពីប្រទេសខ្លួន ភ្លាមមានរឿងអាស្រូវ
ភ្លាមតែម្ដង»ពាក្យខ្សឹបខ្សៀវ ចេញពីមាត់មនុស្ស
ទាំងប្រុសស្រីដែលកំពុងអង្គុយញាុំ កាហ្វេនៅតាម
តុរាងៗខ្លួន ខ្លះក៏មានជាក្រុម2_5នាក់ ឯខ្លះទៀតជា
គូស្នេហ៍ ពួកគេជជែកវែកញែក គ្មានដាច់សូរសោះ
ឡើយ ។ នៅក្នុងចំណោមមនុស្សទាំងនោះក៏មាន
វត្តមានជីមីន ម្នាក់ដែរដែលកំពុងអង្គុយផឹកកាហ្វេមួយ
កែវ មើលទៅព័ត៌មាននៅក្នុងទូរសព្ទ័រួចសើចឡើង
តិចៗ រឿងរបស់តារា គឺជីមីន តាមទាន់គ្រប់ពេលដឹង
ស្រាប់ហើយថាគេគឺជាហ្វេនម្នាក់ ហើយក៏ចូលចិត្ត
ចង់ដឹងរឿងរបស់តារាផងដែរ។«ហឹសៗ...ហាៗ..ទេវតាពិតជាមានភ្នែកមែន មើល
ចុះឈ្លោះជាមួយខ្ញុំថ្ងៃមុនសោះ ឥឡូវចេញព័ត៌មាន
អាស្រូវបាត់ ហឹសៗ »វាដូចជាអ្វីដែលជីមីននិយាយ
ពិតមែន ព្រោះរូបអ្នកដែលនៅក្នុងព័ត៌មាននោះគឺជា
រូបរបស់គីមស្សាវរីយ៍កំពុងឈរអោបជាមួយបុរស
ម្នាក់ទៅវិញ វាមិនមែនជារូបរបស់ថេយ៉ុងឡើយ។ព័ត៌មានមួយនេះត្រូវបានជនអាណាមិក បង្ហោះវា
ឡើងតាំងពីម៉ោង12:23យប់មិញម្លេះ តែបើតាមការ
សង្កេតមើលទៅតើវាជាស្នាដៃរបស់អ្នកណា?ក្រោយពេលផឹកកាហ្វេរួច ជីមីនបានដើរចាកចេញ
មកវិញតែក៏បានបុកគ្នាជាមួយបុរសម្នាក់ នៅច្រកចូល
ហាង ដោយភាពរលាក់រលើករបស់ជីមីន ទើបបណ្ដា
ល ឲអ្នកទាំងពីរត្រូវដួល តែភាពរហ័សរហួនរបស់
ជីមីន គឺគេបានគេចមកឈរធម្មតា ឯបុរសនោះ ដួល
យ៉ាងរៀបរយ។«នែ៎...ដើរអត់មើលមនុស្សទេហេស! អូយ...»នាយ
ម្នាក់នេះនិយាយបណ្ដើរ ហើយប្រឹងក្រោកឈរទាំង
ឈឺចាប់នៅត្រង់ចង្កេះ ដោយមិនបានមើលមុខជីមីន
ឡើយ។«សូម..សូមទោស.ខ្ញុំប្រញាប់ពេក លោកមានកើត
អីធ្ងន់អត់...»ក្រោយឮការសូមទោសរបស់ជីមីន ទើប
នាយម្នាក់នេះក្រឡេកមើលមុខ រំពេចនោះ ចំហាយ
នៃភាពស្រស់ស្អាតរបស់រាងតូច បានធ្វើឲគេភ្លឹក
ស្មារតីអស់ ចុះបើស្អាតយ៉ាងនិងមិនធ្វើជាស្រីតែម្ដង
ទៅ។«លោក! លោក!លោក! អត់កើតអីណាហី»ដៃតូច
លើករៀ ចុះឡើងកាត់មុខគេទាំងឆ្ងល់។

YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Aksiកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...