ភាគទី១២:«ប៉ាម៉ាក់...កូនមានរឿងចង់និយាយ...»

394 17 0
                                    

«លោកស្ដាប់មិនច្រឡំទេ»រាងតូចដើរចេញទៅ
ហើយស្រែកប្រាប់មកជុងហ្គុកវិញដោយមិនងាក
ក្រោយ ហើយថែមទាំងលួចញញឹមកំហូចទៀត តែ
ដៃរបស់គេបានលូកកាច់ផ្កាមួយទងមកសៀតត្រ
ចៀក ខ្លួនឯងថែមទៀតផង។

ត្រឡប់មកដល់ក្នុងផ្ទះវិញរាងតូចដើរ យឺតៗខាងមុខ
ជុងហ្គុក រួចលើកដៃខាងស្ដាំមកចូកសក់ក្បែរត្រចៀក
ដែលមានផ្កាមួយទងនោះ ដូចជាចង់បង្ហាញឲប៉ាម៉ាក់ទាំងសងខាងបានឃើញនិងធ្វើមុខញញឹមអៀនៗ
រួចហើយឈរក្បែរជុងហ្គុក ទើបនិយាយឡើងទាំង
រឹកពា ស្ទាក់ស្ទើរ

«ប៉ាម៉ាក់....កូនមានរឿងចង់និយាយ...»ថេយ៉ុង
«មានរឿងអីមែនទេ កូនឆាប់និយាយមក»អ្នកស្រីចន

«គឺ....បង...ជុងសុំកូនរៀបការនៅអាទិត្យក្រោយនេះ
....មិនចាំខែក្រោយនោះទេ»ពាក្យសម្ដីរបស់រាងតូច
បានធ្វើឲជុងហ្គុកងាកមុខមកសម្លឹងទាំងភ្ញាក់ផ្អើល
ហេតុអីមកទម្លាក់ឲគេទៅវិញ មិញនេះក្រែងថាខ្លួន
ឯងជាអ្នកនិយាយតើហី ឥឡូវបែរជាក្រឡាស់ពាក្យ
លឿនម្លេះ តាមមិនទាន់ពិតមែន នាយហាមាត់ចង់
ប្រកែកតែត្រូវរាងតូច ខ្ទប់មាត់នាយជាប់ហើយ
និយាយបន្លើសថែមទៀត

«បងមិនហ៊ាននិយាយមែនទេ ពេលនេះអូននិយាយ
ជំនួសហើយតើ...មានអីត្រូវខ្លាចនោះ..ប៉ាម៉ាក់ បង
ប្រុស បងថ្លៃ អ្នកទាំងអស់គ្នាokay ទេ»កាន់តែទៅ
ហើយ ចាំមើលយ៉ាងម៉េចវិញ បើរាងតូចនិយាយ
បន្លើស ម្លឹងៗនោះ ជុងហ្គុកប្រកែកម៉េចកើតទៅ

អ្នកទាំងអស់គ្នាគ្រាន់តែឮរាងតូចនិយាយដូចនេះ
ហើយ គឺថាលើកដៃធ្វើជាសញ្ញាថាokay 👌ភ្លាមៗ
និងញញឹមសម្លឹងមកជុងហ្គុកគ្រប់ៗគ្នា នេះជុងហ្គុក
ស្រឡាញ់ថេយ៉ុងដល់ថ្នាក់និងផង ដល់ថ្នាក់សុំរៀប
ការឲលឿនមុនថ្ងៃកំណត់ទៅទៀត។ ឯអ្នកដែលហួស
ចិត្តខ្លាំងជាងគេនោះគឺ ជីន និងលោកចន ព្រោះកាល
ពីមុនមក ជុងហ្គុកបានប្រកែកដាច់ក្បាលដាច់កន្ទុយ
ថាមិនព្រមរៀបការនោះទេ តែពេលនេះវិញម៉េចបាន
ទៅជាអញ្ចឹងទៅវិញ។

#ព្រឹកថ្ងៃថ្មី(កាត់ៗខ្លះហើយ)

នៅក្នុងការហាត់សមរបស់ក្រុមBT7 សមាជិក3នាក់
ធ្វើបានល្អគ្រប់គ្នាលើកលែងតែ ជុងហ្គុកម្នាក់ប៉ុណ្ណោះ
នាយហាក់ដូចជាភ្លឹកៗមិនមានអារម្មណ៍ក្នុងខ្លួនឡើយ
រហូតដល់កាហាត់សមត្រូវខុសជាច្រើនដងព្រោះទេ
គេម្នាក់។

ក្រោយពីកាហាត់សមត្រូវផ្អាក Rm SUGA ខឹងនិង
ជុងហ្គុកដោយមិននិយាយរកជុងហ្គុកឡើយ មានតែ
Hobi ទេដែលបានទៅសួរនាំជុងហ្គុក

«ឯង កើតអីបានជាថ្ងៃនេះ ហាត់មិនបានល្អសោះ
អញ្ចឹង មានរឿងអីប្រាប់បងតិចមើល»Hobi ដើរ
សំដៅទៅកន្លែងដែលជុងហ្គុកអង្គុយ រួចសួរទាំង
បារម្មណ៍ ព្រោះជុងហ្គុកមិនដែលបែបនេះឡើយ គេ
តែងតែធ្វើបានល្អគ្រប់ពេល មិនថាការហាត់សមឬ
ការសម្ដែងផ្ទាល់ឡើយ។

«ខ្ញុំគ្មានរឿងអីនោះទេ បងមិនបាច់ខ្វល់ពីខ្ញុំទេ »ការ
ឆ្លើយតបរបស់ជុងហ្គុក បានធ្វើឲHobiស្រងាកចិត្ត
ជាខ្លាំង នេះបងខំបារម្មណ៍ហើយ បែរជាមកខឹងទៅ
កើត តែមិនអីនោះទេត្រឹមពាក្យសម្ដីប៉ុណ្ណឹងនោះ
ព្រោះថាគេដឹងចរិក ជុងហ្គុកច្បាស់ណាស់ បើមិន
មានរឿងលាក់ក្នុងចិត្តទេ ជុងហ្គុកមិនធ្វើបែបនិង
ឡើយ។

ដោយឃើញពីសភាពរបស់ជុងហ្គុកបែបនេះ Hobi
ក៏សម្រេចចិត្តដើរទៅយក ទឹកដោះគោមួយកំប៉ុងមក
ហុចឲទៅជុងហ្គុក និងលើកដៃគោះស្មារជុងហ្គុកតិចៗ
រួចដើរចេញពីកន្លែងហាត់ទៅមុន។

#យប់

ម៉ោងពិតជាដើរលឿនមែន មិនទាន់ដឹងអីផងយប់
ទៀតហើយ តែថាយប់គឺងងឹតទៅហើយក្នុងខន់ដូរ
របស់ជុងហ្គុកបែរជាមិនបើកភ្លើងទាំងដែល ម្ចាស់
បន្ទប់នៅសម្ងំ អង្គុយលើពូកធ្វើមិនដឹង។ មួយសន្ទុះ
ក្រោយមក សម្លេងគោះទ្វាបន្ទប់ក៏បានបន្លឺឡើង
ទើបធ្វើឲជុងហ្គុកព្រមបើកភ្លើង ហើយដើរទៅជិត
មាត់ទ្វារួចសួរទៅកាន់អ្នកដែលគោះទ្វា...

«អ្នកណានិង»

«គឺជាបងទេ គឺបង Hobi...»

«បងមករកខ្ញុំធ្វើអី?»

«ឯងបើកទ្វាសិនមក បងមានរឿងចង់និយាយជាមួយ
បន្តិច»នៅពេលឮថាHobiមានរឿងចង់និយាយជា
មួយបែបនេះ ជុងហ្គុកក៏សម្រេចចិត្តបើកទ្វាឲ តែអ្វី
ដែលធ្វើឲនាយស្រក់ទឹកភ្នែកភ្លាមៗនោះគឺ....

«ក្រាក!!!...Happy birthday to you »វត្តមាន
របស់Rm suga hobi បានលេចឡើងនៅចំពោះ
មុខជុងហ្គុក ដែលRm ជាអ្នកកាន់នំខេកហើយច្រៀង
អបអរថ្ងៃកំណើតរបស់ជុងហ្គុក ឯម្ចាស់ខួបវិញទឹក
ភ្នែកស្រក់តក់ៗ នេះគេស្មានថាបងៗរបស់គេខឹងនិង
គេបាត់ទៅហើយប្រហែលជាមិនចាំថ្ងៃខួបរបស់គេ
ផង តែគេគិតខុសស្រឡះ ពួកគាត់នៅតែចាំថ្ងៃខួប
របស់គេជានិច្ចមិនថាឋិតក្នុងពេលវេលាណាក៏ដោយ
គឺតែងតែមានវត្តមានពួកគាត់។

«ឯងយំធ្វើអី បងគ្រាន់តែចង់ពញ្ញាក់អារម្មណ៍ឯងតើ...
ឈប់យំទៅៗ ម៉ោះៗឆាប់បួងសួងទៅ»

សូមរង់ចាំអានភាគបន្ត

SHP 💜 សរសេរដោយ: វណ្ណៈ

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now