ភាគទី៣១:«ម៉ាក់កុំធ្វើបែបនេះអី..ហ្ហឹក..»

363 19 0
                                    

សារអាណាមឹកមួយនេះត្រូវបានផ្ញើរចេញមកពីលេខ
ដែលនាយមិនដែលស្គាល់ទាល់តែសោះ។

Sugaចាប់លើកទូរសព្ទ័មកមើល ក្រោយពីឃើញ
សាររួមទាំងវីដេអូនេះហើយនាយបែរជាញោចចុង
មាត់និងដើរស្រវាទៅក្បែរទូរទស្ស៍ រួចលូកដៃមួល
ទៅលើក្បាលតុក្តាឆ្មាដែលដាក់តាំងក្បែររូបថត ភ្លាម
នោះនៅពីក្រោយជញ្ជាំងដែលភ្ជាប់ទូរទស្ស៍ បានរបើកឡើងនិងបង្ហាញឲឃើញថាមានបន្ទប់មួយទៀត
វាដូចជាអាថ៌កំបាំងដល់ហើយ។

ពន្លឺនៃបន្ទប់មានសភាពពណ៌ស្វាយ រួមទាំងមាន
កុំព្យូទ័រ4នៅដង្ហែរគ្នា នៅក្នុងកុំព្យូទ័រនោះគឺមាន
រូបភាពកាមេរ៉ាសុវិត្ថភាព និងMaps ជាច្រើនព្រោង
ព្រាត។

នាយដើរចូលមកដល់ទើបដាក់ខ្លួនអង្គុយលើកៅអី
ហ្គេមពណ៌ខ្មៅរលោង ហើយលើកទូរសព្ទ័មកមើល
រួចចុចវាយកុំព្យូទ័រដៃតែម្ខាងក្នុងល្បឿនញាប់ស្អេក
មិនប៉ុន្មាននាទីផងស្រាប់តែលេចចេញរូបភាពបុរស
ម្នាក់កំពុងតែអង្គុយគងទាក់ខ្លាចុចទូរសព្ទ័ ក្នុងផ្ទះមាន
សភាពព្រាលៗមើលមិនយល់ហើយក៏មើលមិនដឹងថា
បុរសម្នាក់នោះជាអ្នកណានោះទេ។

Suga យកទូរសព្ទ័មកថតរូបនោះនៅក្នុងកុំព្យូទ័រ
ហើយស្រវាចុចផ្ញើរទៅកាន់លេខនោះវិញ ជាមួយ
ទឹកមុខគួរឲខ្លាច កែវភ្នែកមានពន្លឺចាប់ផ្ដើមសម្លឹងចាក់
ចូលទៅរូបមនុស្សនៅនិងមុខ រួចពោលឡើងតិចៗ៖

«ឯងប្រហែលជាគំរាមខុសមនុស្សហើយមើលទៅ»
ក្រោយពីនិយាយរួចនាយបានវាយកុំព្យូទ័រដៃម្ខាង
ទៀតបន្តិចក្រោយមកអក្សរអង់គ្លេសពណ៌ខៀវជា
ច្រើនបានលោតឡើងពេញកុំទ្យូទ័រទាំង4ហើយក៏
មានឯកសារជាច្រើនលោតឡើងមកជាមួយដែរគឺ
មានទាំងលេខកូដសម្ងាត់ជាច្រើន និងចំនួនទឹកលុយរាប់មុឺនដុល្លា។

(ឯងជាអ្នកណាឲប្រាកដម៉េចក៏ហ៊ានហេក ចូលកាមេ
រ៉ាផ្ទះរបស់យើង)បុរសនោះសរសេរតបមកSuga វិញដូចជាភិតភ័យណាស់។

(ឯងមិនស្គាល់យើងច្បាស់ផងចង់មកគំរាមយើង !
កុំប៉ះពាល់គេឲសោះ បើមិនចង់រលាយក្រុមហ៊ុនទាំង
5កន្លែងរបស់ឯងទេ លុបវីដេអូនោះចោលទៅ តែបើ
មិនលុបក៏បានដែរសាកផុសវាលមើលទៅក្រែងអាច
ធ្វើឲឯងក្លាយជាអ្នកសុំទានបាន!)បន្ទាប់ពីឆ្លើយតបរួច
នាយបានបិទទូរសព្ទ័ហើយដើរចេញត្រឡប់មកវិញ។

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now