«សម្លេងទូរទស្សន៍និងគ្មានអីទេ បាយៗបន្តិចទៀត
ជួបគ្នា»rmរហ័ស បិទទូរសព្ទ័រួច ទុកវានៅលើតុក្បែរ
គ្រែរ ក្រោយមកនាយបានដើរចេញពីបន្ទប់គេងមក
កាន់ផ្ទះបាយក្នុងដំណើរញាប់ ស្របពេលសម្លេង
មនុស្សម្នាក់នោះនៅបន្តនិយាយមកកាន់នាយ...«បងសម្លាញ់ហា..ថ្ងៃនេះអូនស៊យដល់ហើយ កាម៉េរា
របស់អូនវាខូចបាត់ហើយ រូបថតត្រៀមចេញព័ត៌មាន
ក៏នៅក្នុងនិងដែរ មិនទាន់បានcopy ទុកផង..»គ្រប់
សម្ដី និងកាយវិការ គេម្នាក់នេះជាមនុស្សប្រុសទេតែ
បែរជាហៅrmថា បងសម្លាញ់ មានន័យថា..គេជាគូរ
ស្នេហ៍របស់នាយ ពិតមែនហើយ! បបូមមាត់រូបបេះ
ដូង ថ្ពាល់សរលោងធ្មេញសដូចក្រដាស ពេល
និយាយម្ដងៗ ចាំងសឹងតែខ្វាក់ភ្នែក រូបសម្រស់មិន
ចេះចាស់ ប្រៀបដូចបិសាចជញ្ជក់ ។នេះជាមនុស្សពិត
មិនមែនជាសម្លេងទូរទស្សន៍ដូចrmនិយាយនោះទេ។ចន សុកជីន អ្នកកាសែតល្បីឈ្មោះ នាយក៏ជាបង
ប្រុសរបស់ជុងហ្គុក តែពេលនេះបែរជាមកស្រឡាញ់
គ្នាជាមួយrmសមាជិកក្រុមBT7 ដែលជាក្រុមរបស់
ប្អូនប្រុសខ្លួន តាំងពីពេលណាក៏មិនដឹងទាំងដែល
កាលពីលើកមុននាយជាអ្នកយកព័ត៌មានពីក្រុមនេះ
សោះ។«មិនអីទេបើវាខូចចាំបងទិញថ្មីឲ ថ្ងៃនេះអូនមកវិញពី
ភ្លឺម៉្លេះ នឹកបងមែនទេ»សម្ដីដូចស្កររបស់rmបានសួរ
មកកាន់ជីន ជាមួយនិងទឹកមុខរីករាយញញឹមបញ្ចេញ
ថ្ពាល់ខួចទាំងសង ហាក់រាយមន្តស្នេហ៍ដាក់អ្នកជា
សង្សាបន្ថែមទៀត។«សង្សាមិននឹកតើឲអូននឹកអ្នកណាចុះ »ជីន លូកដៃ
អោបក របស់សង្សារនិយាយបណ្ដើរសងស្នាម
ញញឹមត្រឡប់ទៅវិញ។«......បងចង់ចូលស្ដីដណ្ដឹងអូនឆាប់ៗនេះតើអូនគិត
យ៉ាងម៉េចដែរ...»នាយនិយាយដោយលើកដៃ
អង្អែលសក់រាងតូចថ្នមៗ«បងកុំនិយាយរឿងនេះអី អូនមិនចង់ស្ដាប់ទេ អូនបាន
ប្រាប់ច្រើនដងហើយ »ជីនសម្លឹងមុខនាយនិយាយ
ទាំងទម្លាក់ទឹកមុខ។«បងដឹងតើ ថាប៉ាអូនមិនព្រម វាក៏ពិបាកដល់ការងារ
របស់អូននិងបងដូចគ្នា តែបងមិនមែនធ្វើជាតារារហូត
បានទេ ថ្ងៃណាមួយបងនិងត្រូវរៀបការមានគ្រួសារ
ហើយចាកចេញពីវិស័យនេះ បើបងជ្រើសរើស
ស្រឡាញ់អូនហើយ ពួកគេខឹងបងនោះបងក៏គ្មានអី
បកស្រាយដែរ»នាយដឹងថាគ្រប់យ៉ាងនិងប្រែប្រួល
ទៅកាន់អ្នកគាំទ្ររបស់នាយ បើថ្ងៃណាមួយស្រាប់
តែដឹងថានាយស្រឡាញ់ភេទដូចគ្នានោះ តែនាយ
មិនខ្វល់នោះទេ ពួកគេគាំទ្រព្រោះតែឃើញពីសមត្ថ
ភាព សង្ឃឹមថាពួកគេក៏គោរពការសម្រេចចិត្តរបស់
នាយផងចុះ។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...