ភាគទី៧:«យឺស! អាប្អូនកំហូច...»

474 20 0
                                    

រាងតូចទាំងពីធ្វើដំណើរមិនយូរប៉ុន្មាន ក៏បានទៅដល់ហាងបាយ
មួយកន្លែងដែលវាគឺនៅក្នុង សេអ៊ូលនេះឯង។ ពួកគេចតរថយន្តឲ
រួចរាល់ទើបនាំគ្នាដើរចូលទៅក្នុងហាង ហើយថែមទាំងអង្គុយនៅ
តុVIPទៀតផង។ ការញាុំអាហារក៏ចេះតែបន្តទៅរហូតរួចរាល់
ទើបថេយ៉ុងហៅបុគ្គលិកមកគិតលុយ ឯបុគ្គលិកគ្រាន់តែឃើញថា
នេះគឺជាម្ចាស់ហាងពេជ ប្រេនដ៏ល្បីមួយរូប គេក៏បានទៅហៅ
ម្ចាស់ហាងរបស់គេមកជួបភ្លាម។

ម្ចាស់ហាងមកដល់ហើយក៏រាក់ទាក់ថេយ៉ុង និងជីមីនយ៉ាងកក់ក្ដៅ
ព្រោះមិនងាយមានបុគ្គុលល្បីណាមកញាុំអាហារនៅហាងរបស់
គេងាយៗឡើយ ឯថេយ៉ុងវិញគេក៏បានថតរូបអាហារអម្បាញ់មិញ
ដែរ គឺទុកផុសនៅក្នុងIG របស់គេ។ រាងតូចទាំងពីគឺទទួលបានការ
បញ្ចុះតម្លៃយ៉ាងពិសេសពីម្ចាស់ហាង ព្រោះតែអ្នកទាំងពីគឺជាបុគ្គុល
ល្បីចឹងបានមកញាុំអាហារនៅក្នុង ហាងរបស់គាត់ក៏ដូចជាជួយ
ផ្សព្វផ្សាយឲហាងរបស់គាត់អញ្ចឹង។

ក្រោយមកទៀតរាងតូចក៏បាននាំគ្នាទៅដើរទិញខោរអាវជាមួយ
គ្នាទៀត តែម្តងនេះគឺចេញលុយរាងខ្លួន ព្រោះមិញនេះថេយ៉ុងគឺ
ជាអ្នកប៉ាវទេ។ ដើរចុះដើរឡើងថេយ៉ុងស្រាប់តែចាប់អារម្មណ៍ជា
មួយហាងកាត់សម្លៀកបំពាក់មួយកន្លែង ដូចជាមានអ្នកយាមនៅ
ខាងក្រៅចម្លែក ប្រហែលមានពួកតារាល្បី ឬ អ្នកមាន ណាចូល
ទិញសម្លៀកបំពាក់មិនខានទេ។

ថេយ៉ុង គេមិនបានទុកឲវាក្លាយជាចម្ងល់យូរឡើយក្រោយពីឃើញ
បែបនេះហើយរាងតូចក៏បានដឹកដៃជីមីន ចូលទៅហាងនោះតែម្ដង
ពេលចូលទៅដល់មុខហាង អង្គរក្ស័3នាក់ដែលឈរយាមនោះ
ឃាត់រាងតូចមិនឲចូលឡើយ តែប្រហែលជាឃាត់ខុសមនុស្ស
ហើយ.....

«ហាងនេះ ចៅហ្វាយរបស់ខ្ញុំបានកក់រួចហើយ អ្នកទាំងពីមិនអាច
ចូលបានទេ»អង្គរក្ស័ទី1

«ហេតុអី ខ្ញុំចូលមិនបាន ឬមួយហាងនេះបើកសម្រាប់ឲតែចៅ
ហ្វាយរបស់លោកទិញទេ»ថេយ៉ុង និយាយទាំងមិនញញើតនិង
បុរសទាំងបីនោះអីបន្តិច

«ត្រូវហើយ! ឬមួយហាងនេះលក់ឲតែពួកតារាៗឬអ្នកមានទិញទេ
បើអញ្ចឹងមែនខ្ញុំប្រហែលជាត្រូវទិញយក ម្ចាស់ហាងមុនហើយ»
ជីមីនវិញក៏មិនណយដែរនិយាយឌឺទៅអ្នកទាំងបីនោះ ហើយថែម
ទាំងសើចធ្វើមិនដឹងទៀត តែរឿងដែលមិននឹកស្មានដល់នោះ
ស្រាប់តែម្ចាស់ហាងនោះចេញមកហើយនិយាយមកកាន់អ្នកទាំង
ពីបែបនេះថា

«ថេយ៉ុង!  ជីមីន!..ខ្យល់អីបក់អ្នកទាំងពីមកដល់ទីនេះ ចូលខាងក្នុង
សិនមក»

«បាត បងស្រី ស៊ូប៊ីន!»ជីមីនស្គាល់ឈ្មោះម្ចាស់ហាងនេះយ៉ាង
ច្បាស់ ហើយថែមទាំងហៅថាជាបងស្រីទៀត គឺហៅឌឺបុរសទាំង
បីនោះតែម្ដងមុននិងដើរចូលក្នុងហាងនៅឆ្លៀត ងាកមកលានអណ្ដាតដាក់ទៀត។

#ក្នុងហាង

«យឺស! អាប្អូនកំហូច...មិញនេះឯងចង់ទិញយកបងជំនួសឲខោអាវ
មែនទេ»កញ្ញាស៊ូប៊ីន និយាយមកកាន់ប្អូនកំហូចរបស់នាង ទាំងមិន
ភ្លេចចាប់ញ៉ឹងស្លឹកត្រចៀករបស់ជីមីនទៀតផង តាមពិតទៅដែល
មិញនេះជីមីនបានជាស្គាល់ឈ្មោះនាងច្បាស់នោះគឺមកពីនាងជា
បងស្រីបង្កើតរបស់គេសោះ។

«អូយៗ...ឈឺ...បងស្រី លែងខ្ញុំទៅ គឺមិញនេះមកពីអាបុិ3នាក់នោះ
ហាមខ្ញុំនិង យ៉ុងយ៉ុង មិនឲចូលក្នុងហាងធ្វើអី ហីចុះបងស្រីហា៎
អ្នកណាគេកក់ហាងបងទៅ ប្រាប់តិចមក...»ក្រោយពីបងស្រីរបស់
គេលែងដៃពីត្រចៀកហើយជីមីន បានសួរពីរឿងមិញនេះភ្លាមៗ

«ត្រូវហើយ ស៊ូប៊ីន តើអ្នកណាគេជាអ្នកកក់ហាងរបស់ ឯងទៅបាន
ជាមានអង្គរក្ស័យាមច្រើនម្លេះ?»ថេយ៉ុង ហៅស៊ូប៊ីនបែបនេះព្រោះ
អ្នកទាំងពីគឺមានអាយុតំណាលគ្នា ហើយក៏ជាមិត្តនិងគ្នាផងដែរ

«អរ គឺ ជុងហ្គុក ក្រុមBT7 នោះអី តារាលំដាប់ជួរមុខនៅប្រទេស
កូរ៉េ អ្នកណាទៅដែលថាមិនស្គាល់នោះ គឺគេមកទិញឈុតពិសស
ប្រហែលជាមានការណាត់ជួបអីមួយហើយ ព្រោះហាងរបស់យើង
គឺជាហាងប្រចាំគ្រួសាររបស់គេ»ស៊ូប៊ីន និយាយរៀបរាប់ទាំងមិន
ភ្លេចវែកមើលសម្លៀកបំពាក់ដែលដាក់ព្យួរតាមទូរនោះបណ្ដើរ។

«ជុងហ្គុក!...wow  ហាងរបស់បងជាហាងប្រចាំគ្រួសារជុងហ្គុក
ហេតុអីខ្ញុំមិនដែលដឹងសោះ»ជីមីននិយាយព្រមទាំងយកដៃខ្ទប់
មាត់ខ្លួនឯង

«កាតុញ!ជុងហ្គុក និងគឺជាតារាម្នាក់ដែលយើងទៅមើលខនសឺត
ម្សិលមិញនិងមែន ហើយជារូបដែលឯងថាមិនបានតាំងក្នុងអេក្រង់
ទូរសព្ទ័យើងនិងមែន? »ថេយ៉ុងសួរជីមីនបណ្ដើរ រកនឹកមើល
បណ្ដើរ

« អឺ និងហើយ យ៉ាងម៉េច យ៉ុងយ៉ុង ឯងចាប់អារម្មណ៍គេហើយ
មែន...»រាងតូចនិយាយដោយញញឹមហើយចង្អុលទៅថេយ៉ុង

« ចាប់ អារម្មណ៍ឆ្កួតស្អី ឯង យើងមានគូរដណ្ដឹងហើយ ថ្ងៃស្អែក
នេះក៏ជាថ្ងៃដែលគេមកលេងផ្ទះយើងផងដែរ  ហឺយយើងថាបើ
អ្នកណាបានអាបុិនិងធ្វើប្ដី ច្បាស់ជាឆ្កួតស្លាប់មិនខានទេ»

«អឺ...ឲដូចមាត់ឯងនិយាយចុះ/ស៊ូប៊ីន/ ជីមីន»

សូមរង់ចាំអានភាគបន្ត

SHP 💜 សរសេរដោយ: វណ្ណៈ

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now