ភាគទី៤៤:«ថើបបងបន្តិចបានទេ»

336 20 0
                                    

«ថេៗ យើងសុំទៅសិនហើយ»ហាខ្យុង
«ហាស...ហាស៎ឯងថាម៉េចមិញយើងភ្លេចស្ដាប់»រាង
តូចភ្ញាក់ព្រើត និងសំឡេងរបស់ហាខ្យុងដែលហៅ
មកកាន់ខ្លួន ទើបងាក។

«ឯងរវល់ភ្លឹកស្អីគ្រាន់តែរឿងប៉ុហ្នឹងសោះ..ឬមួយ...
ឯងនិងគេមិនមែនជា ប្ដីប្រពន្ធពិតទេ ថេយ៉ុង»យូរទៅ
ដូចជាហួសហេតុទៅហើយហាខ្យុងនេះ ទោះបីគេជា
ប្ដីប្រពន្ធពិតឬក្លែងក្លាយ យើងត្រឹមជាមិត្តសោះមិនគួរ
ទៅសួរបែបនិងទេវាមិនសម ត្រូវឬអត់☺️។

«ឯងយកស្អីមកគិតនិង ពិតមិនពិតស្អី បានហើយមិញ
ក្រែងចង់ទៅវិញហី យើងដឹងថាឯងមិញនេះនិយាយ
កុងគ្នាជាមួយជុងហ្គុក យល់ល្អឯងទៅវិញសិនទៅ
យប់ហើយផ្លូវឆ្ងាយផង»ថេយ៉ុង ក្រោកឈរដើរមក
ជិតហាខ្យុងហើយនិយាយ។

«ដេញយើងឬក៏បារម្ភនិង គ្រាន់តែនិយាយកុងប្ដីឯង
បន្តិចសោះដល់ថ្នាក់ដេញមិត្តដែរ អន់ចិត្តណាស់»ហា
ខ្យុងក្រោកឈរ

«បើដឹងហើយកុំមកធ្វើចរិកចឹងទៀត ប្ដីយើងៗស្រ
ឡាញ់មិនទាំងហ៊ាន ធ្វើអីឲគាត់ខឹងបន្តិចផង »រាងតូច
និយាយដោយមិនដឹងថាជុងហ្គុកកំពុងតែឈរសម្លឹង
និងស្ដាប់តាំងពីរជាន់លើមកនោះទេ ទើបច្រត់ចង្កេះ
ស្ដីឲហាខ្យុងញ៉ែតៗ រីឯកំលោះសង្ហាដែលត្រូវមិត្ត
ស្ដីឲនេះឈរស្ដាប់ ទាំងបិទភ្នែកម្ខាងព្រមជាមួយដៃ
ទាំងសងខាងបិទត្រចៀកជាប់។

«okay okay ឈប់និយាយយើងទៅវិញក៏បានដែរ
តែសុំអោបមួយសិនមកមុននិងទៅ»ហាខ្យុង

«មកចង់អោបស្អី!..ចាប់តែដៃបានហើយ ទៅៗ»
ថេយ៉ុង

«ឃើញអត់ថាដេញៗមែន»ហាខ្យុង

«គ្មានបានដេញទេ ទៅឲលឿនទៅ នៅយូរតិចទៀត
ផ្ទះយើងរលំឥឡូវហើយ»(អត់បានដេញទេ😌)មាត់
និយាយតែដៃវិញខំរុញហាខ្យុងឲចេញ ឡើងគ្នាឯ
នោះប៊ិសដួលផ្កាប់មុខទៅហើយ។

ក្រោយពីហាខ្យុងចេញទៅបាត់ រាងតូចហាក់បានធូរ
ក្នុងចិត្តខ្លះ ទើបដកដង្ហើមធំយកដៃរឺតទ្រូង ហើយដើរ
សំដៅទៅកាន់ផ្ទះបាយវិញ។

ដៃតូចបើកទូរទឹកកកលូកយកស្ត្រប៊ឺរីមួយប្រអប់នោះ
មកកាន់និងដើរឡើងទៅខាងលើធ្វើមិនដឹង។ ថេយ៉ុង
ចូលចិត្តស្ត្រប៊ឺរីណាស់គេដើរបណ្ដើរញាុំវាបណ្ដើរ
យ៉ាងរីករាយ វាជាការពិតណាស់រសជាតិជូរអែមៗ
ទោះរាងសាបបន្តិចមែនតែវាជាចំណូលចិត្តរបស់គេ
ពេលខាំចូលទៅក្នុងមាត់ទំពារវាមួយៗ រសជាតិទាំង
មូលហាក់សាយភាយពេញមាត់ កាន់តែញាុំកាន់តែ
ជក់ចិត្ត។ ហើយកុំឆ្ងល់ថា គ្រាន់តែស្រ្តប៊ឺរីប៉ុហ្នឹង មិន
ព្រមទិញញាុំខ្លួនឯងចាំបាច់ដល់មានគេទិញឲ បើជា
ម្ចាស់ហាងពេជទៅហើយនោះ(របស់ដែលមិត្តទិញឲ
គឺមានដម្លៃណាស់សម្រាប់ថេយ៉ុង )។

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now