«ត្រូវចេះស្រឡាញ់មើលថែគ្នា បើមានបញ្ហាអ្វីនៅ
ក្នុងចិត្តគួរតែនិយាយប្រាប់គ្នា កុំឲវាក្លាយជាមន្ទិលមក
ធ្វើឲម្នាក់ៗយល់ច្រឡំរាងខ្លួន នេះសោរផ្ទះម៉ាក់ឲជា
ការដូទុកឲចៅរបស់ម៉ាក់»និយាយចប់មិនទាន់ទេគាត់
ដកយកសោរផ្ទះ មកដាក់នៅលើដៃកូនទាំងពីរភ្លាម
ឯសាមុីខ្លួនទាំងពីរវិញក្រោយឃើញបែបនេះក៏នាំគ្នា
ជ្រួញចញ្ចើមសម្លឹងមុខគ្នាចំៗ ដោយមិនព្រេចភ្នែកជា
ពិសេសនោះគឺជុងហ្គុក ព្រោះនាយឮពាក្យម្ដាយក្មេក
និយាយរឿងចៅ ចុះពួកគេជាប្រុសនិងមានកូនបាន
យ៉ាងម៉េច ហើយមួយវិញទៀត ពួកគេមិនបានមាន
ចិត្តឲគ្នាផងនិងវាគ្រាន់តែជាអារម្មណ៍ក្លែងក្លាយប៉ុណ្ណោះ។«ម៉ាក់...កូនមិន..»ថេយ៉ុង/ជុងហ្គុក និយាយព្រមគ្នា
ទាំងសម្លឹងមុខម៉ាក់។«ហាមប្រកែក ឆាប់យកទៅ..ព្រោះម៉ាក់ទុកឲចៅតើ
ម៉ាក់មកនេះក៏ចង់ប្រាប់ពួកកូនដែរ ថ្ងៃស្អែកម៉ាក់ទៅ
ដើរលេងក្រៅប្រទេសហើយ ម៉ាក់ទៅវិញហើយ»
ចប់ការសន្ទនាគាត់ក្រោកឡើងដើរចេញទៅបាត់តែ
កុំមើលពីប្ដីប្រពន្ធនេះវិញ ម៉ាក់ទៅបាត់ហើយនៅមិន
ទាន់លែងដៃគ្នាទៀតគឺចាប់ជាប់យ៉ាងណែនល្អតែម្ដង
មិនដឹងថាខាងណាជាអ្នកបន្លំទេ។«លែងដៃខ្ញុំ»រាងតូចងាកមកពីរការមើលដំណើរម៉ាក់
ចាកចេញក៏ប្រទះឃើញដៃមឹកកំពុងចាប់ដៃគេយ៉ាង
ណែនហើយនៅមានដៃម្ខាងទៀតមកអង្អែលលើដៃ
គេថើរៗ តែភ្នែកម្ចាស់ដៃបែរជាកំពុងសម្លឹងមើលម៉ាក់
ទៅវិញ។ឮសម្ដីរាងតូចភ្លាម ជុងហ្គុកក៏ ប្រញាប់លែងដៃថេក្នុង
ពេលមួយវិនាទី មើលសឹងមិនទាន់ផង។«ពេញចិត្តលោកហើយមែនទេ រឿងកាលពីយប់មិញ
នោះ ខ្ញុំនៅឈឺខ្លួនមិនទាន់បាត់ផង..»រាងតូចនិយាយ
ដោយសម្លឹងមុខនាយជាមួយកែវភ្នែកគុំនិងនាយខ្លាំង
ណាស់ ព្រោះកាលពីយប់មិញនោះ គឺខ្លួនត្រូវគេង
នៅលើឥដ្ឋ មួយយប់ពេញ។«ក្រែងល្អដែរតើហី..»នាយថា រួចទើបក្រោកចេញ
ទាំងធូរក្នុងទ្រូង មិញនេះស្ទើរព្រលឹងហោះទៅសុីព្រ
លិតបាត់ហើយព្រោះតែកែវភ្នែករាងតូចនិងឯង។
______រសៀលម៉ោង11
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...