«លោកត្រូវជាអីនិងខ្ញុំទើបមកបារម្ភ...មានតែខ្ញុំជាអ្នក
ចាប់គេទេបានត្រូវ»ជីមីន និយាយម៉ាត់ៗដោយមិន
ខ្វល់ថានាយមានអារម្មណ៍បែបណាឡើយ (ចប់ម៉ង
គេខំបារម្ភហើយនិងហាស៎)។«ជាអាយដលរបស់ឯងនិងហើយ»Suga
«ឯងចង់ចាប់គេ...ឬឯងគិតថាខ្លួនឯងនិងជាប៉ូលីស
មែនទេ?...កុំរឹងក្បាលពេក នេះយកលេខទូរសព្ទ័
របស់ខ្ញុំមួយទៅ»នាយដកយកទូរសព្ទ័មកបម្រុងនិង
ចុចលេខឲជីមីនទៅហើយតែត្រូវមកអន់ចង់ខ្លួនឯង
ទៅវិញ។«នែ៎ លោកឯងអីក៏តាប៉ែម៉េះ ខ្ញុំមិនចង់បានលេខ
មនុស្សសម្ដីអាក្រក់ មុខយោងមិនរួចដូចលោកឯងទេ
ចេញឲឆ្ងាយពីខ្ញុំទៅ កុំឲខ្ញុំឃើញមុខលោកឯងម្ដង
ទៀតឲសោះ! ទូរសព្ទ័បងខ្ញុំ!..»បន្ទាប់ពីថាឲនាយរួច ជីមីនបានកញ្ឆក់យកទូរសព្ទ័ពីដៃរបស់នាយហើយគ្រា
បងស្រីរបស់ខ្លួនទៅកាន់ឡាន រួចបន្តបើកចេញទៅ
បាត់ ទុកឲSuga នៅឈរកាន់ទូរសព្ទ័របស់ខ្លួនដែល
ទើបនិងដកមកមិញនោះ ទាំងញញឹមអត់សម។
(ចឹងមានន័យថាកាលព្រឹកមិញនិងជីមីនមិនបានខល
ទៅលេខរបស់Suga ទេ ចុះគេខលទៅណាគេវិញ
ទើបចូលទៅក្នុងផលិតកម្មនោះបានស្រួលម៉្លេះ)«ម៉េចលើកនេះគេអត់ដូចមុនចឹង ឬមួយគេខឹងនិងខ្ញុំ
ឬ......ដោយសារតែខ្ញុំស្រែកដាក់គេព្រឹកមិញ..បើចឹង
មែនចប់បាត់ហើយ»នាយនិយាយបណ្ដើរ និងបន្ដដើរ
ទៅមុខទៀតទាំងដែលក្នុងចិត្តគិតចុះឡើងនៅតែ វល់
លើសដើម។(អេតមីនសួរតិចមក ពូឯងធ្វើនិងតាមការ
ពារគេក្នុងនាមជាអីឲប្រាកដ🌚ឆាប់ឆ្លើយភ្លាម)_______ព្រឹកថ្ងៃថ្មី_ផ្ទះជុងហ្គុក
ប្ដីប្រពន្ធមួយគូរនេះវិញ ក្រោយរៀបចំខ្លួនរួចមកក៏ចុះ
មកខាងក្រោម ចាប់ផ្ដើមញាំុអាហារពេលព្រឹក។
តែទឹកមុខអ្នកជាប្ដីដូចមិនសូវស្រួលសោះហើយមើល
ទៅមុខក្រម៉ូវ ដូចទើបនិងមានរឿងឈ្លោះជាមួយ
ប្រពន្ធរួចមកចឹង។រាងតូចថេយ៉ុង ញាុំអាហារបណ្ដើរ ហើយចេះតែ
ងាកមុខសម្លឹងជុងហ្គុករហូត មិនដឹងថាមានរឿងអីឲ
ប្រាកដនោះទេ។____បន្តិចក្រោយមក
ជុងហ្គុករៀបនិងដើរចេញទៅខាងក្រៅទៅហើយ
តែនាយបែជាងាកមកវិញ សម្លឹងមុខរាងតូចដែល
កំពុងអង្គុយគងទាក់ខ្លា ផ្អែកសាឡុងហើយចុចទូរសព្ទ័
ញញឹមខ្ជឹមនោះ ។ នាយឃើញបែបនេះហើយកើត
ចិត្តមួយឡើងមកភ្លាមគឺហាក់ដូចអត់ស្រណុកក្នុងខ្លួន
សោះ ចេះតែចង់ថាឲ ។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Acciónកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...