ស្ថិតក្នុងសម័យ1824 ផែដែលមានសកម្មភាពវឹកវរជាងគេគឺផែHazel ជាកំពង់ផែដឹកនាំទំនិញឧស្សាហកម្មចេញចែកចាយទៅតាមប្រទេសជិតខាង។ ក្នុងតំបន់ផែនោះគឺមានកោះដែលស្រោបទៅដោយអ័ព្ទ មានដើមឈើធំៗបាំងជុំជិត។ ប៉ុន្តែនៅចំកណ្ដាលកោះដ៏ធំនោះគឺមានវិមានចំណាស់មួយស្ថិតនៅចំចំណុចកណ្ដាលនៃកោះ។ វិមាននោះមានតមកតាំងពីប៉ុន្មាន100ឆ្នាំមុនមកម្លេះ វាមានសភាពចាស់ពេលមើលពីខាងក្រៅ តែខាងក្នុងវាស្រស់ស្អាតប្រៀបបាននឹងសំណង់ថ្មីៗព្រោះតែការមើលថែទាំយ៉ាងយកចិត្តទុកដាក់។ shim. Henry ជាបុរសចំណាស់វ័យ60ផ្លាយដែលមើលថែទាំវិមានដ៏ធំនោះ។ គាត់មើលថែវាតាំងពីគាត់នៅវ័យ20ម្លេះ។ លោកhenryមានកូនប្រុស2នាក់ដែលជាកម្លោះវ័យក្មេង។ Shim jake និង shim Riki ពួកគេគឺជាកូនប្រុសទាំងពីររបស់លោក។ ពួកគេរស់នៅតំបន់ដែលស្ថិតនៅជិតផែខ្លាំងពីព្រោះលោកhenryត្រូវចាកចេញទៅកោះនោះញឹកញាប់។
" Riki!!!!!" សម្លេងស្រែករបស់អ្នកជាងបងបន្លឺឡើងពីមាត់ទឹកដែលជាកន្លែងពួកគេចេញទូក អ្នកជាប្អូនគ្រាន់តែឮសម្លេងបងស្រែកហៅក៏ទម្លាក់ប្រដាប់ប្រដាររត់មកយ៉ាងប្រញាប់ប្រញាល់
"Jake! មានរឿងអ្វីនឹង???" rikiដែលទើបមកដល់ក៏សួរទៅកាន់បងប្រុស ចំណែកនាយ jakeមិនបានតប នាយបង្ហាញឪពុកដែលដួលសន្លប់ស្ថិតក្នុងរង្វង់ដៃទៅកាន់ប្អូន
"នាំលោកពុកចូលទៅក្នុងសិនទៅ!"រីគីនិយាយហើយក៏ជួយបងប្រុសគ្រាឪពុកទៅខាងក្នុងផ្ទះ
សភាពគាត់ហាក់ស្លេកស្លាំងដូចមានអ្វីមកស្រូបយកព្រលឹងពីគាត់យ៉ាងចឹង។ សក់មិនមានសណ្ដាប់ធ្នាប់រញេរញៃ សម្លៀកបំពាក់រហែកហាក់ដូចទើបនឹងគេចពីអ្វីមកមុតនឹងរបងយ៉ាងចឹង។ អ្នកកម្លោះទាំងពីសម្លឹងទៅកាន់ឪពុកទាំងព្រួយបារម្ភ។
"បងជេគ! លោកពុកគាត់កើតអ្វីបានទៅជាបែបនេះ??"រីគីសួរទៅកាន់បង
"បងក៏មិនដឹងច្បាស់នោះដែល! បងកំពុងតែប្រមូលផលដំណាំក្រោយផ្ទះក៏ស្រាប់តែឮសម្លេងហាក់មានអ្វីដួលនៅកំពង់ទឹកផ្ទះយើងទើបដើរទៅមើលក៏ឃើញលោកពុកដួលបែបនឹង!"ជេគប្រាប់ពីអ្វីដែលខ្លួនជួបទៅកាន់ប្អូនប្រុសរបស់ខ្លួន
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!