# skip
ដំណើរមួយៗចូលក្នុងវិមានដ៏ធំស្រោបទៅដោយពណ៌ក្រហម ធ្វើឲអ្នកដែលដើរចូលមកនេះមានកាតភ្ងាក់ផ្អើលយ៉ាងខ្លាំងព្រោះតែខាងក្រៅវាមើលទៅគ្មានសណ្ដាប់ធ្នាប់តែខាងក្នុងត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់។
"ស្វាគមន៍! ជំនាន់ទី18របស់shimមកកាន់វិមានក្រហម!"សម្លេងស្រួចស្រស់ត្រជាក់ស្រេប គ្រាន់តែវាបានមកដល់ត្រចៀកអ្នកកម្លោះភ្លាមនាយស្រាប់តែព្រឺឆ្អឹងខ្នងភ្លាម
"បា-បាទ!"ជេគតបទាំងញ័រ វត្តមានមនុស្សម្នាក់ដែលមានជាមួយនឹងមួកដ៏ធំបាំងបរិវេណមុខមិនឲមើលស្គាល់
"ឯងជាអ្នកមើលថែវិមានមួយនេះហើយចាប់ពីពេលនេះទៅ! " សម្លេងគេមិនមែនជាមនុស្សប្រុសឡើយនោះគឺជាសម្លេងមនុស្សស្រី
"តើឯងបានដឹងពីវិន័យរបស់វិមានក្រហមហើយឬនៅ??"នាងសួរគេ
"អត់ទេទាន! "ជេគតបទាំងឱនមុខចុះទោះនារីនោះមិនបានបង្ហាញមុខឲគេឃើញតែមានកម្លាំងមួយបានទាញបំបាក់នាយបាត់ទៅហើយ
"បាន! យើងនឹងប្រាប់ឯង! វិន័យទី1 :ហាមចាកចេញពីវិមានក្រហមលុះត្រាតែវាជាថ្ងៃដែលគ្មានព្រះចន្ទ! វិន័យទី2 : ឯងអាចប៉ះពាល់បន្ទប់បានតែ3ប៉ុណ្ណោះ ក្នុងចំណោមបន្ទប់ទាំង25 ទីមួយបន្ទប់ផ្ទាល់ខ្លួន,បណ្ណាល័យ, រោងអាហារ! វិន័យទី3 :ហាមចាកចេញពីបន្ទប់ចាប់ពីម៉ោង11:09នាទីអាធ្រាតឬនៅពេលព្រះចន្ទចាំងចំជំរៀកទានទី5នៅក្នុងបន្ទប់ឯង ! វិន័យទី4 : ហាមបង្កសម្លេងខ្លាំងៗ មិនអាចសូម្បីតែនិយាយឮៗ! ចំណែកវិន័យទី5 : រៀងរាល់ពេលដែលមានទឹកអ្វីស្រក់ ឬហូរចេញមកពីកន្លែងណា! ឯងត្រូវតែសម្អាតវាឲអស់គ្មានមួយដំណក់! វាសំខាន់បើសិនទឹកនោះមានពណ៌ប្រាក់ ឬមានសភាពខាប់! " នាងរ៉ាយរ៉ាប់បណ្ដើរជេគចាប់ផ្ដើមមានអារម្មណ៍មិនស្រួលតែម្ដង ហេតុអ្វីបានជាវិន័យនីមួយៗប្លែកៗហើយពេលស្ដាប់ទៅគួរឲខ្លាចខ្លាំងម្លេះ?
" ហេតុអ្វី- "
" វិន័យទី6 :ហាមបង្កើតចម្ងល់ពីវិន័យ នឹងអ្វីគ្រប់បែបយ៉ាងរបស់វិមាននេះ! វិន័យទី7 : បើសិនជាមានផ្សែងអ័ព្ទចូលវិមានក្រហមឯងត្រូវតែធ្វើបែបណាមិនឲវាភាយដល់ជាន់ទី5ឡើយ!វិន័យទី8:មុនដើរចេញឬចូលបន្ទប់ទាំង3ដែលឯងមានសិទ្ធចូលនោះត្រូវគោះចង្ក្រឹងក្រហមនោះឲគ្រប់7ដងទើបអាចចូលបាន! វិន័យទី9ដែលជាវិន័យចុងក្រោយ! គឺ! រាល់វិន័យទាំងអស់ឯងត្រូវតែគោរពតាមមិនឲរំលង! បើមិនចឹងទេឯងនឹងគ្មានជីវិតរស់នោះឡើយ! "
"យើងគិតថាឪពុកឯងបានប្រាប់ពីរឿងខ្លះៗនៃកោះនេះហើយថាឯងត្រូវធ្វើអ្វីខ្លះជារៀងរាល់ ថ្ងៃ! "នាងនិយាយហើយក៏ស្រាប់តែបាត់ឈឹងពីមុខកម្លោះជេគ ធ្វើឲនាយក្រលែករកមើលនាង តែយ៉ាងណាក៏នៅតែមិនឃើញ
"អ្នកនាង! តើអ្នកនាងទៅណាហើយ?? "ជេគបានត្រឹមនិយាយតិចៗ មិនហ៊ានស្រែកហៅនោះឡើយ ព្រោះវិន័យមានហាមយ៉ាងតឹងរឹង ភាពភ័យខ្លាចបានមករកគេ
"អាជេគ! តស៊ូឡើង! "នាយនិយាយទៅខ្លួនឯងព្រោះនាយមានអារម្មណ៍ថាភ័យខ្លាចណាស់នៅពេលនេះ
ជេគដើរតម្រង់ទៅបន្ទប់របស់ខ្លួនបណ្ដើរ មើលផែនទីវិមានដ៏ធំនិងកោះនេះបណ្ដើរ។ គេសង្កេតឃើងអ្វីប្លែកពីធម្មតាយ៉ាងច្រើននៅក្នុងវិមាននឹងកោះដ៏ធំនេះ។
ទីង! ទីង! ទីងៗ ជេគគោះចង្ក្រឹងក្រហមរហូតគ្រប់7ដងសម្លេងវាគួរឲខ្លាចខ្លាំងណាស់ វាជាសម្លេងប្រៀបបាននឹងការអូសច្រវាក់លើវត្ថុដែករឹងយ៉ាងចឹង។ សម្លេងវាស្រៀវគួរឲព្រឺព្រួច
ទ្វារបានបើកដោយដែអ្នកកម្លោះ នាយដើរចូលក្នុងបន្ទប់នោះទាំងភ័យខ្លាច វាងងឹតស្លុបគ្មានពន្លឺរស្មីអ្វីបន្ដិចឡើយមិនថាពេលនេះជាពេលថ្ងៃក៏ដោយ។ នាយកម្លោះដើរទៅកាន់តុមួយដែលនៅជិតបង្អួច រួចក៏អុជទៀនដែលមាននៅទីនោះដើម្បីបន្លឺបរិវេណបន្ទប់។ នៅលើតុនោះមានសៀវភៅមួយក្បាលដែលក្របវាមានពណ៌ក្រហមខ្មៅ ជាមួយនឹងអក្សរថា ' វិន័យកោះក្រហម'។ ជេគឆ្ងល់ណាស់ក៏ទាញសៀវភៅនោះមកអាន
" ច្បាប់ក្នុងកោះក្រហមនេះសម្រាប់អ្នកដែលមកមើលថែវិមានក្រហមត្រូវគោរពតាមមិនអាចរំលងបានឡើយ! វិន័យកោះក្រហមមួយចំនួនវាស្រដៀងទៅនឹងវិន័យវិមានក្រហមផងដែល! វិន័យទី1របស់កោះ : ហាមមិនឲមានសំពៅ ឬទូកណាដែលធំចូលសំចតនៅលើកោះនេះឡើយ! វិន័យទី2 : បើអ្នកជាអ្នកមើលថែវិមានក្រហមត្រូវយកអាហារទៅដាក់នៅមុខរូងល្អាងខាងត្បូងរៀងរាល់ម៉ោងព្រះចន្ទចាំងចំជំរៀកទានទី3 ចំពោះពេលថ្ងៃគឺនៅពេលព្រះអាទិត្យចាំងចំកំពូលវិមាន!- វិន័យស្អីហេតុអ្វីក៏គួរឲព្រឺម្លេះ! ស្ដាប់មកខ្ញុំមានអារម្មណ៍ថា...... អឺ!ខុសឬត្រូវជេគដែលមកជំនួសលោកពុក?! "ជេគបិទសៀវភៅយកតែម្ដង ព្រោះគ្រាន់តែវិន័យស្ដាប់មកក៏ដឹងថាមិនធម្មតាដែល!
Readerដូចមិនសូវជាចង់អានរឿងនេះសោះ~~~~
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!