ព្រឹកព្រលឹមនៅមាត់ច្រាំងរបស់ផែhazel កម្លោះសង្ហារៀបចំបង្វិចអាហារជាមួយសម្លៀកបំពាក់ខ្លះៗព្រោះខ្លួននឹងចាកចេញទៅសួរសុខបងប្រុសនៅកោះក្រហម។ អ្នកណាទៅដឹងថានាយនឹកបងប្រុសរហូតគ្រាន់តែដល់ថ្ងៃភ្លាមរុះរាន់ទាំងព្រលឹមបែបនេះ។
" តើយើងគួរជិះតាមបណ្ដោយទឹក ឬបញ្ច្រាសទឹក??"មិនមែនមិនដែលជិះទូកទេ តែបើសិនជាជិះតាមបណ្ដោយទឹកគឺរសៀលឯណោះបានដល់ ចឹងបានតែប្រថុយតាមទិសបញ្ច្រាសហើយ
"*បងរងចាំអូន! *" សម្លេងមួយស្រាប់តែបន្លឺឡើង រីគីងាកសម្លឹងជុំវិញខ្លួនតែមិនឃើញអ្នកណានៅជិតខ្លួនសោះ
"អ្នកណានៅក្បែរនេះមែនទេ??? "រីគីស្រែកសួរតែគ្មានការឆ្លើយតប នាយចាប់ផ្ដើមចម្លែកចិត្តហើយ~~
"ឯងប្រហែលជាស្ដាប់ច្រលំហើយ!គ្មានអ្នកណាផង!"រីគិនិយាយហើយក៏ចេញទូកទៅ
ទូកនោះមិនអាចធ្វើដំណើរនៅកំលុងពេលមានសម្លេងចម្លែកនោះទេ!
បណ្ដាំរបស់លោកឪពុកគឺនៅថ្មីនៅឡើយទេ....
រីគីចែវទូកបណ្ដើរ ចម្ងល់លោតឡើងមកបណ្ដើរ ហេតុអ្វីបានជាថ្ងៃនេះផ្លូវទឹកបែរជាមកតាមទិសនេះដូច្នេះ?? នាយគិតថាវាពិបាកព្រោះនាយជិះបញ្ច្រាស់ទិសតែវាបែរជារលូនទៅវិញ។
"តើឯងចេញខុសទិសមែនទេរីគី? ហេតុអ្វីបានជាទឹកដើរតាមផ្លូវនេះវិញ???" ទោះជាយ៉ាងណាក៏នាយមិនអាចបកស្រាយពីចម្ងល់របស់ខ្លួនបានដែល
វាពិតជាលឿនណាស់ លឿនជាងអ្វីដែលនាយគិតទៅទៀត មិនបានមួយវដ្តផងនាយក៏មកដល់ច្រាំងកោះទៅហើយ។
"លោកពុកប្រាប់ថាចំណាយពេលកន្លះថ្ងៃបានមកដល់ហេតុអ្វីយើងចំណាយពេលលឿនម្លេះ?? "រីគីនៅតែសួរមកខ្លួនឯងស្របពេលដែលដៃចងទូកទៅនឹងច្រាំង
*ប្រឹប* ៗ
សម្លេងមនុស្សដើរតម្រង់មករកនាយ រីគីប្រញាប់បែរទៅយ៉ាងលឿនព្រោះគិតថាជាបងប្រុសតែខុសស្រឡះ ម្នាក់នោះជាជាបុរសមាឌធំម្នាក់ដែលមានសាក់រូបnagaនៅនឹងដៃស្ដាំរបស់ខ្លួន ព្រមទាំងមានមុខមាត់គួរឲខ្លាច!
" ឯងមកកាន់ទីនេះក្នុងគោលបំណងអ្វី?"សម្លឹងរឹងកម្រឹសសួរមកកាន់នាយរីគី
"ខ្ញុំមកសួរសុខទុកបងប្រុសនៅវិមានក្រហម! នេះជាសំបុត្រស្នើរ!"រីគីនិយាយហើយក៏ដកសំបុត្រដែលបងប្រុសខ្លួនផ្ងើរមកកាន់ខ្លួន បង្ហាញទៅកាន់បុរសម្នាក់នោះ
បុរសនោះសម្លឹងទៅកាន់សំបុត្រហើយក៏ញញឹមបន្ដិច។
"ឯងដើរទៅត្រង់រហូតដល់ដើមឈើធំមួយរួចក៏បត់ឆ្វេងបន្ដិចនឹងដល់វិមានហើយ!"បុរសនោះប្រាប់ផ្លូវទៅកាន់នាយ
"អរគុណបងប្រុសហើយ!"រីគីឱនគោរពលាបុរសនោះហើយក៏ចាកចេញទៅ
"យើងគិតថាសង្គ្រាមនឹងកើតឡើងនៅពេលឆាប់នេះ!"បុរសនោះនិយាយជាមួយស្នាមញញឹមកំណាចសម្លឹងដំណើរដើរចេញរបស់រីគី
និយាយពីរីគីដែលដើរមករកវិមានក្រហមឯណោះវិញ ចំណាយពេលប្រមាណជាយូរបន្ដិចទើបមកដល់មុខវិមានដ៏ធំ។ នាយដើរទៅមាត់ទ្វារដៃទាំងពីរឈោងទៅកាន់ចង្ក្រឹងក្រហមគោះវា3ដងក៏ឃើញបងប្រុសមកបើកទ្វារល្មម
"អៅរីគី? ហេតុអ្វីបានជាមកដល់លឿនម្លេះ??" ជេគនិយាយទៅកាប្អូនប្រុសព្រមទាំងនាំនាយចូលមកក្នុង
"កុំតែបានបងប្រុសម្នាក់ប្រាប់ផ្លូវទេ! កុំអីខ្ញុំវង្វេងកណ្ដាលព្រៃហើយ-"
"បងប្រុស?? មានមនុស្សនៅទីនេះដែលឬ? តាំងពីបងមករស់នៅទីនេះមួយសប្ដាហ៍មកមេការគាត់ប្រាប់ថាលើកោះនេះគ្មានមនុស្សនោះទេ! មានតែបងម្នាក់ប៉ុណ្នោះ! "ជេគនិយាយបែបនេះធ្វើឲរីគីបើកភ្នែកធំៗ
"បងច្បាស់ទេ? ព្រោះខ្ញុំទើបតែជួបគាត់នឹង "
ដោយលែកនៅក្នុងបន្ទប់ងងឹតស្លុបនៅជាន់ទី5ឯណោះវិញ បុរសក្នុងឈុតជាអ្នកមានអំណាចអង្គុយលើកៅអីពណ៌ប្រាក់សម្លឹងទៅកាន់កែវដែលមានដាក់ឈាមក្នុងនោះ
"ហេតុអ្វីបានជាអាចមានNagariចូលមកទីនេះបាន?? " Ethan. Albert. hazel....
សង្គ្រាមរវាង vampire នឹង Nagaនឹងកើតឡើងក្នុងពេលឆាប់ៗនេះ..
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Misteri / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!