ដំណើរអ្នកទាំងពីរដើរចាកចេញពីវិមាន នេះវាហាក់ដូចជាលើកទីមួយក្នុងរយៈពេលជាច្រើនរយឆ្នាំមកដែលនាយក្រាស់ហ៊ឺសឹងឈានជើងដើរចេញពីវិមាន។ កូនចៅបាវបម្រើប្រុសៗដែលឈររងចាំនៅមាត់ទ្វារនោះគ្រាន់តែឃើញវត្តមានរាងក្រាស់មកភ្លាមក៏ឱនគោរពដាក់ក្បាលសឹងតែស្មើដី។ ពេលនេះទើបជេគដឹងថាអំណាចលោកដង្ខៅដែលនាយនិយាយឌឺដងជាមួយនោះគឺមិនធម្មតាទេ!។
"*ហ៊ឺយ!អាជេគ!លោកដង្ខៅកាចដាក់បាវបម្រើគ្រប់គ្នាឯងគួរតែគោរពគាត់!មិនមែនឈ្លើយដាក់គាត់បែបនឹងទេ!*" ជេគគិតក្នុងចិត្ត ខាំមាត់ដើរតាមអ្នកដែលមានអំណាចនោះទាំងមានអារម្មណ៍រអៀសខ្លួននៅពាក្យសម្ដីដែលខ្លួននិយាយទៅកាន់លោកដង្ខៅ
ជាធម្មតាលោកដង្ខៅគឺត្រូវថ្ងៃមិនបានទេ តែថ្ងៃនេះមេឃាបែរជាគ្មានថ្ងៃពន្លឺអ្វីបន្តិចមានត្រឹមពពក នឹងអ័ព្ទក្រាស់ឃ្មឹកតែប៉ុណ្ណោះ
"នេះលោកដង្ខៅ!"បាវបម្រើប្រុសម្នាក់ចង្អុលទៅទូកដែលបោះខ្សែងចងទៅនឹងកំពង់មាត់ច្រាំង
"អូនមើលទៅថាវាជាទូកឪពុកអូនឬមិនមែន!"ហ៊ឺសឹងបែរទៅនិយាយជាមួយជេគដែលនៅពីក្រោយខ្នងនាយនោះ
"គឺ.... គឺ... វាជាទូករបស់ប្អូនខ្ញុំ!" ជេគតប
"អូនចង់ធ្វើអ្វីបន្តទេ?"
"ហេតុអ្វីបានជាទូកមិនទាន់ចាកចេញពីកំពង់? ទាំងដែលប្អូនខ្ញុំចាកចេញពីកោះនេះតាំងពីម្សិលមិញម្លេះ!"ជេគតបបែបនេះធ្វើឲហ៊ឺសឹងបែរមកមើលមុខនាយចំៗ កែវភ្នែកដែលមានទឹកភ្នែករលីងរលោងហាក់ចង់យំនោះបង្ហាញឲរាងក្រាស់ឃើញ
"អូនមានបានហៅគេត្រឡប់មកវិញទេ?"
"អត់ទេ.... ខ្ញុំអត់បានទាក់ទងទៅគេតាំងពីថ្ងៃគេចាកចេញម្លេះ! "
" អ្ហឹម! មិនអីទេ! ពួកឯងយកទូកនោះទៅទុករក្សាឲស្រួលបួល! ហើយអ្នកដែលនៅសល់ទៅវិមានវិញ!"ហ៊ឺសឹងស្រែកទៅកាន់កូនចៅទាំងអស់ដែលឈរសម្លឹងមើលនាយនឹងជេគនោះទើបធ្វើឲពួកគេភ្ងាក់នឹងប្រញាប់ធ្វើតាមអ្វីដែលគេនិយាយ
នៅដំណើរដែលពួកគេដើរមកវិមានវិញគឺមិនអាចគេចផុតពីភ្នែកស្រួចដូចឥន្រ្ទីមួយនោះបានទេ ស្នាមញញឹមចុងមាត់នៅពេលដែលភ្នែករបស់គេក្រលែកឃើញរងាតូចដែលតើពីក្រោយបុរសមាំហ៊ឺសឹង
"ជួបគ្នានៅពេលបន្តិចទៀតណាសម្លាញ់! ឯងបានជួបmateហើយមែនទេ?"គេនិយាយតិចៗសម្រាប់តែឮម្នាក់ឯង
គេនៅមើលដំណើរអ្នកទាំងអស់នោះចាកចេញទៅពីលើដើមឈើដ៏ខ្ពស់រហូតទាល់តែអ្នកទាំងអស់នោះចាកចេញផុតពីកន្ទុយភ្នែករបស់គេ។
#skip to វិមានក្រហម
ហ៊ឺសឹងដើរចូលមកជាមួយជេគដែលដើរតាមនាយ។
" លោកដង្ខៅ..... "ជេគហៅឈ្មោះអ្នកម្ខាងទៀតតិចៗ
"អូនមានរឿងអីហេស៎?"គេបែរមកតប
"ប្អូនប្រុសខ្ញុំគេទៅផ្ទះដោយសុវត្តិភាពឬអត់? ខ្ញុំពិតជាបារម្ភនឹងគេខ្លាំងណា!"
"អូនកុំបារម្ភអី-"
"ខ្ញុំមិនអាចមិនបារម្ភបានទេ! ខ្ញុំនៅសល់តែគេម្នាក់ប៉ុណ្ណោះដែលជាសាច់ញាតិ តើគេអាចជួបគ្រោះថ្នាក់អ្វីទេ? "ជេគស្រាប់តែរលីងរលោងទឹកភ្នែក មើលមុខរាងក្រាស់ម៉ង់ៗ
"អូនកុំបារម្ភ! គេមិនអីទេ! គេនឹងមិនមានគ្រោះថ្នាក់ទេ! "
"មិនឲបារម្ភយ៉ាងមិចទៅ...... គេប្រហែលជានៅលើកោះនេះនៅឡើយទេ!..... "
"......... "
" ចុះតើនៅលើកោះមួយនេះមានអ្នកណាម្នាក់ដែលរស់នៅផ្សេងពីពួកយើងឬអត់?
"គឺ..........."
កាហ៊ឺព្រមប្រាប់អត់?
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!