ជេគបិទសៀវភៅដាក់វាទៅកន្លែងដើមហើយក៏ចាកចេញពីបន្ទប់! តែមិនភ្លេចគោះចង្ក្រឹងក្រហមនោះឡើយ។ នាយចាំបានឪពុកនាយបានប្រាប់ថានៅបណ្ណាល័យគឺជាបន្ទប់តែមួយគត់ដែលមានពន្លឺអាចចូលទៅដល់ក្រៅពីនោះត្រូវបានមេការហាមមិនឲពន្លឺចូលឡើយ។ ជេគមិនអាចនៅក្នុងបន្ទប់ដែលងងឹតស្លុបបានឡើយ នាយក៏ដើរតម្រង់ទៅបណ្ណាល័យដែលស្ថិតនៅជាន់ទី2របស់វិមាន។ ដំណើររបស់នាយដើរកាត់បរិវេណរបស់វិមាន មិនបាននាំអ្វីមកក្រៅពីភាពព្រឺព្រួចឡើយ។ វិមាននោះធំណាស់ ហើយក៏ងងឹត បន្ទាប់មកអ្វីគ្រប់យ៉ាងពោរពេញដោយពណ៌ក្រហមដូចជាឈាម។
ទីង! គ្រប់7ដងជេគក៏បើកទ្វារចូល។ បន្ទប់បណ្ណាល័យនេះទោះជាមានពន្លឺចូលបំភ្លឺហើយក៏តែមិនអាចកាត់ផ្ដាច់ភាពភ័យខ្លាចតែអ្នកកម្លោះមានក្នុងខ្លួនឡើយ។ សៀវភៅខ្លះបើកចោល ខ្លះធ្លាក់រណេងរណោង ខ្លះទៀតរហែកសន្លឹករបាត់របាយពេញបន្ទប់។
"តើខ្ញុំគិតត្រូវឬខុសដែលទទួលមកមើលថែទីនេះ?? វាគួរឲខ្លាចជាងផ្ទះលោកម្ចាស់ស្រុកទៅទៀត!"ជេគរអ៊ូតិចៗ
*ប្រឹប* សម្លេងសម្រឹបជើងបានបន្លឺឡើងពីក្រោយខ្នងអ្នកកម្លោះ
"អ្នកណា??? តើអ្នកជាអ្នកណា? កុំបំភ័យខ្ញុំណា៎!"ជេគមិនហ៊ានបែរក្រោយទេ តើអ្នកណាហ៊ាននោះនៅពេលដែលក្នុងផ្ទះនេះគេត្រូវមើលថែតែម្នាក់ឯង នៅសុខៗក៏ឮសម្រឹបជើងបែបនេះ? ទោះជាខ្លាចបើយើងមិនបានមើលដោយផ្ទាល់ធ្វើម្តេចនឹងដឹងថាមានរឿងអ្វីឲពិតប្រាកដនោះ!
"ហាក! មិនមានអ្នកណាផងនឹង!"ជេគបែរមកមិនបានឃើញអ្នកណាម្នាក់នោះឡើយបានត្រឹមតែឃើញទ្វារដែលបើកចំហរចោលនោះប៉ុណ្ណោះ
" ចាំបាច់បំភ័យធ្វើអី!"ជេគក៏ដើរចេញពីបន្ទប់តម្រង់ទៅបន្ទប់រោងអាហារ ព្រោះនាយក្រលែកឃើញថាព្រះអាទិត្យចាំងចំកំពូលវិមានហើយ
#ក្នុងបន្ទប់អាហារ
ជេគដកយកអាហារសាច់នឹងបន្លែខ្លះៗដែលបានដាក់ក្នុងថាសមាសមួយចេញមក។ វាមានអក្សរសរសេរនៅលើក្រដាសជិតថាសនោះថា ' រូងល្អាងខាងត្បូង'។ នាយកាន់វាមកជាមួយនឹងដបថ្នាំអ្វីម្យ៉ាងដែលត្រូវបានគេរៀបចំជាស្រេចជាមួយនឹងអាហារមួយថាសនោះ។
"នេះគេរៀបចំជាសំណែនអ្នកតាឬយ៉ាងមិច?"ឆ្ងល់ដែលកាលបើកឃើញបែបនេះ
"*ជេគ! រាល់ពេលដែលអ្នកយកអាហារទៅកាន់រូងល្អាង! ត្រូវចាំថាដាក់មិនឲបង្កសម្លេងអ្វីឡើងឡើយ! *" បណ្ដាំអ្នកជាឪពុកបានលេចឡើងក្នុងចិត្តអ្នកកម្លោះ
ជេគដើរចេញពីបន្ទប់អាហារនោះតម្រង់ទៅទ្វារធំ នឹងបំបែរទិសដៅទៅរកទិសខាងត្បូងនៃកោះ។ ថាក្នុងវិមានទៅគួរឲខ្លាចតែនៅក្នុងព្រៃក្រៅវិមាននេះគួរឲខ្លាចជាងក្នុងវិមានរ៉ាប់រយដង។ អ័ព្ទមានគ្រប់ទិសទីសឹងតែមើលអ្វីមិនឃើញ ដើមឈើក៏ធំៗ។
*ព្រឹប *សម្លេងបានបន្លឺឡើង នៅពេលដែលជេគដើរជាន់អ្វីម្យ៉ាង
"ហឺយ!!!!!!!! ហេតុអ្វីបានជាមានស្រការពស់នៅទីនេះ???? ហេតុអ្វីបានជាធំខ្លាំងម្លេះ?? បើបានមកពីអ្នកប្អូនចាប់យកទៅស្ងោរមិនខាន!ទេ". តាមពិតប្រយោគចុងក្រោយនោះគេនិយាយដើម្បីបំលែងភាពភ័យខ្លាចរបស់គេប៉ុណ្ណោះ អ្នកណាក៏ភ័យដែលកាលបើឃើញស្រការពស់ធំដល់ម្លឹង
"ចាំមកវិញចាំពិនិត្យមើលម្ដងទៀត! ពេលនេះត្រូវយកអាហារនេះទៅមាត់ល្អាងសិន!"ជេគដើរចេញពីទីនោះតម្រង់ទៅរកទិសខាងត្បូងបន្ត
" The moon mate ត្រូវតែជា The moon son!" សម្លេងមួយបានបន្លឺឡើងនៅពេលដែលជេគដើរចាកចេញពីស្រការនោះ វាគឺចេញពីកន្លែងមួយដែលនៅឆ្ងាយពីទីនោះបន្ដិច
បងពស់មកហើយ~~
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!