*ប្រឹបៗ *សម្លេងមនុស្សដើរបានបន្លឺឡើង ធ្វើឲអ្នកកម្លោះដែលស្ថិតក្នុងបន្ទប់នោះឆ្ងល់យ៉ាងខ្លាំង។ ជេគមិនទាន់បានគេងនោះទេ គេនៅអានវិន័យកោះសិន តែសម្លេងមនុស្សដើរបានបង្ហើបឡើងធ្វើឲគេដាច់អារម្មណ៍ពីសៀវភៅងាកសម្លឹងទៅមាត់ទ្វារ
"ខ្ញុំនៅតែម្នាក់ឯងទេ! ចុះសម្រឹបជើងអ្នកណា??" ជេគសួរទៅកាន់ខ្លួនឯង
"កោះនេះជាកោះឯកជនមិនអាចមានអ្នកណាមកដោយគ្មានការអនុញ្ញាតនោះទេ!"ជេគថាហើយក៏ដាក់សៀវភៅចុះដើរតម្រង់ទៅរកទ្វារដៃនាយចាប់ចង្ក្រឹងបម្រុងនឹងគោះ តែក៏គិត
"បើគោះទៅអ្នកណាដើរខាងក្រៅប្រាកដជារត់ចេញ ចឹងមិនបាច់គោះទេ! " ជេគថាហើយក៏ទាញទ្វារបើក..
ខ្យល់ត្រជាក់ស្រេបដូចស្ថិតនៅក្នុងតំបន់ទឹកកក ជេគមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងភ្លាមៗ។ សីតុណ្ហភាពកាន់តែចុះទៅៗ ធ្វើជេគដែលដើរចេញពីបន្ទប់នោះរងាយ៉ាងខ្លាំង។
ស្រមោលខ្មៅមួយដើរកាត់មុខនាយ ធ្វើឲនាយប្រញាប់រត់ទៅទីនោះយ៉ាងលឿន។ ស្រមោលនោះរត់ចូលទៅក្នុងបន្ទប់មួយដែលមានទ្វារពណ៌ក្រហម។ ជាបន្ទប់មួយក្នុងបន្ទប់ទាំង22ដែលគេមិនអនុញ្ញាតឲប៉ះពាល់។ ទោះជាយ៉ាងណាដើម្បីឲដឹងថាស្រមោលនោះជាអ្នកណា នាយក៏ប្រមូលចិត្តក្លាហានទាំងអស់ដើរទៅបម្រុងនឹងបើកទ្វារ
"ឈប់!!!!!!!!!" សម្លេងមួយបានស្រែកបញ្ឈប់សកម្មភាពជេគ
"អ្នកនាង??"ជេគឆ្ងល់ណាស់ហេតុអ្វីបានបង្ហាញខ្លួនមកភ្លាមៗបែបនេះ
"យើងប្រាប់ហើយថាឯងមិនអាចប៉ះពាល់បន្ទប់ទាំង22នោះទេ!" នាងនិយាយជាមួយសម្លេងយ៉ាងកាច
"តែខ្ញុំឃើញស្រមោលអ្នកណាម្នាក់ដើរ-"
"ចាកចេញពីទីនេះភ្លាម! មុននឹងយើងដាក់ទោសឯងពីការមិនគោរពវិន័យវិមានក្រហមនេះ!"នាងស្រែកដាក់ជេគខ្លាំងៗ ជេគមិនអាចនិយាយអ្វីបានក្រៅពីយល់ព្រមចាកចេញ
គ្រាន់តែជេគចាកចេញភ្លាម នារីនោះក៏ដើរចូលក្នុងបន្ទប់នោះភ្លាម!
"ខ្ញុំប្រាប់លោកដង្ខៅប៉ុន្មានដងហើយថាមិនអាចចាកចេញពីបន្ទប់នៅវេលានេះទេ! "នាងនិយាយទៅកាន់មនុស្សម្នាក់ដែលអង្គុយនៅទីងងឹតនោះ
"នាងមានសិទ្ធអ្វីមកដំឡើងសម្លេងដាក់យើង??"សម្លេងគេប្រៀបបាននឹងទឹកកក ត្រជាក់គ្មានទឹកដម
"សូមទោសលោកដង្ខៅ! តែអម្បិញមិញនេះក្មេងម្នាក់នោះជិតបានឃើញលោកហើយទាន! "នាងលុតជង្គង់ទៅនឹងដីសុំការអត់ទោស
"នាងជាទាសករយើងប៉ុណ្ណោះ! បើនាងហ៊ានដំឡើងសម្លេងដាក់យើងម្ដងទៀត កុំថាយើងមិននិយាយឲសោះ! "បុរសនោះនិយាយមកព្រមទាំងដើរចូលមកជិតនាង
រាងកាយខ្ពស់ស្រឡះ ស្បែកសស្លេកដូចជាសាកសព.ភ្នែកពណ៌ក្រហមប្រៀបបានជាឈាម សក់ពណ៌ខ្មៅក្រឹបទម្លាក់ចុះមក។ មុខមាត់ដ៏កំណាចរបស់គេបានមកភ្ជាប់ជាមួយនឹងចង្កូមមុតស្រួចសស្គុះ។
"ហេតុអ្វីលោកចាកចេញពីបន្ទប់លោក? " នាងសួរទៅកាន់លោកដង្ខៅវិញ (កុំcringeអី! លោកដង្ខៅនឹងគេនិយាយជាមួយម្ចាស់វិមានក្រហម! មិនមែនអ្នកធ្វើការងាររាជការទេ!)
"ចុះនាងមានបានយកវាមកប្រគល់ឲយើងទេ???" គេនិយាយមកកាន់នាងព្រមទាំងចាប់ប្របាច់មាត់នាងខ្លាំងៗ
"សុំទោសលោកដង្ខៅ! ខ្ញុំមិនអាចរកអ្វីបានក្រៅពីសត្វនោះទេ! " នាងតបទាំងភ័យខ្លាចព្រោះបើនាងមិនអាចរកមនុស្សមកឲលោកម្ចាស់នាងបានគាត់ប្រាកដជាវាយនាងមិនខាន
"ហឺស! អាក្មេងម្នាក់នោះជាអ្នកណា?? "គេសួរពីរាងតូចល្អិតនោះ
"គេជាកូនច្បងជំនាន់ទី8របស់shim លោកម្ចាស់!"នាងនិយាយតែអ្វីដែលនាងទទួលបានគឺកម្លាំងដៃយ៉ាងខ្លាំងទះលើស្បែកមុខរបស់នាង
"យើងឲឯងនាំមនុស្សរបស់យើងមក! ហេតុអ្វីបានជាគេ?"គេស្រែកសម្លុតនាងខ្លាំងៗ
"ខ្ញុំខំព្យាយាមរបស់Mateរបស់លោកម្ចាស់ហើយ! តែខ្ញុំនៅតែមិនអាចរកឃើញ!"
"នាងត្រូវតែរកគេមកឲយើងមុនព្រះចន្ទក្រហម! បើមិនចឹងទេនាងជាអ្នកស្លាប់បន្ទាប់!"
នៅគៀកទេបងអើយ!
Anyway! Happy birthday jakey🎂
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!