នៅជាន់ក្រោមដីនៃវិមានវត្តមានលោកដង្ខៅ កំពុងតែជួបជំនួបជាមួយបាវបម្រើរាប់ពាន់នាក់របស់ខ្លួនដែលម្នាក់ៗគឺក្រងទៅដោយអាវុធមុតស្រួច ដូចជាលំបែងនឹងដាវ។
" យប់នេះជាយប់ដែលមិនគួរមានបានកើតឡើង! ពួកឯងត្រូវចែកជាបីផ្នែក មួយនៅការពារវិមានក្រហម ចំណែកឯ២ក្រុមផ្សេងទៀតត្រូវទៅតតាំងជាមួយសត្រូវ! ហើយចំណែកឯង! ហោរា! ឯងត្រូវរងចាំមើលគន្លងដើររបស់ព្រះចន្ទ! បើព្រះចន្ទរះចំកំពូងវិមានហើយនៅតែរក្សាពណ៌ក្រហមដិតដដែល រួមទាំងរក្សាគន្លងនឹងល្អ! ត្រូវឆាប់ធ្វើពិធីកេណ្ឌទ័ពខ្មោចជាបន្ទាន់! " ហ៊ឺសឹងនិយាយយ៉ាងម៉ឺងមាត់ ចំណែកឯបាវបម្រើក៏អោនគំនាបធ្វើតាម
" តែលោកដង្ខៅ! បើព្រះចន្ទនៅតែរក្សាគន្លងជាប់បែបនេះប្រាកដណាស់ថាពេលវាដើរមកដល់កំពូលវិមានក្រហម ពួកយើងនឹងកាន់តែលំបាកក្នុងការតតាំងជាមួយពពួកអរូបទាំងនោះហើយ! ចំណែកឯដីកោះប្រាកដជាត្រូវរួមចូលគ្នាមិនខាន! " មេការស្រីដែលឈរស្ងាត់ជាយូរក៏និយាយឡើង
" ចុះនាងចង់ឲយើងធ្វើបែបណា? " ហ៊ឺសឹងបែរទៅសម្លុតនាង
" ព្រះចន្ទគឺមិនចង់បានអ្វីច្រើននោះទេ កាលណាបើព្រះចន្ទក្រហមសោយឈាមឆ្អែតវានឹងរះទៅជាពណ៌ប្រាក់តាមធម្មតា! ប៉ុន្តែវាត្រូវតែជាឈាម បងប្អូនព្រះចន្ទ! " មុនដំបូងរាងក្រាស់ស្ដាប់ហើយក៏គិតនឹងធ្វើតាមវិធីនេះ ប៉ុន្តែក្រោយឮថាត្រូវបូជាឈាមបងប្អូនព្រះចន្ទក្រហមបែបនេះ នាយក៏ខឹងក្រោធភ្លាមៗ
" នាងកុំអាងសិទ្ធជាអ្នកគ្រប់គ្រងការងារវិមានចង់ឲយើងដើរតាមផ្លូវនេះឲសោះ! ហាមអ្នកណាធ្វើពិធីកោះហៅ បងប្អូនព្រះចន្ទឲសោះ! ហាមជាដាច់ខាត! " ថាហើយហ៊ឺសឹងក៏បាត់ខ្លួនទៅដូចជាខ្យល់ម្ដងទៀត
" លោកហោរា ! ត្រូវមើលឲបានល្អ បើសិនជាគន្លងព្រះចន្ទនៅតែរក្សាបានល្អ ចំណែកបើសិនជាយូរហើយវានៅតែក្រហមដិត កោះហៅ បងប្អូនព្រះចន្ទភ្លាមៗ! " នាងបែរមកសម្លុតលោកហោរាចំណាស់ មិននឹងដើរចាកចេញទៅជាមួយកងទ័ព ព្រោះតួនាទីនាយគឺគ្រប់គ្រងវិមានក្រហម
មេឃក៏ងងឹត ចំណែកព្រះចន្ទក៏រះបញ្ចេញបន្លឺក្រហមគួរឲខ្លាច។ មេឃាទាំងមូលក៏ប្រែទៅជាក្រហមឆ្អឹនឆ្អៅដូចសមុទ្រឈាម ។ គ្រាន់តែវត្តមានព្រះចន្ទក្រហមបង្ហាញមកភ្លាមហ្វូងឥន្រ្ទី ជាច្រើនហោះមកខ្មៅពេញមេឃ មិននឹងក្រឡាខ្លួនមកជាមនុស្ស តតាំងជាសង្គ្រាមឈាមខ្មៅ ។
ទីណានៃវិមានក៏ឮសូរតែសន្ធឹកផ្លែដាវ នឹងលំពែង។ ឈាមក៏មានបាចសាចពេញទី។ សម្លេងស្រែកដោយភាពឈឺចាប់ក៏កាត់តែឮឡើង ។
កាយមាំក្រាស់កាន់ដាវវែងពណ៌ខ្មៅមុតស្រួច ចាក់សម្លាប់វត្តមានគូរសត្រូវយ៉ាងច្រើនរយនាក់ គេមើលទៅគឺមានថាមពលចំណែក ដាវគេវាត់ម្ដងណាក៏ត្រូវស្លាប់ភ្លាមៗ បាវបម្រើវិមានក្រហម ហើយគូរសត្រូវមិនតិចជាងរាប់រយនាក់ទេ ដែលស្លាប់ក្រោមផ្លែដាវរបស់គេ ។
សេ្ដចនៃបក្សី កំពុងតែវាយលុកក្នុងសមុទ្រឈាម ដើម្បីដណ្ដើមអំណាចក្នុងការគ្រប់គ្រងពិភពលោកទាំងមូល។ Eagle Mar Jayi ជាឈ្មោះរបស់ស្ដេចបក្សីកំណាចម្នាក់នេះ ប៉ុន្តែអ្វីដែលអាចចំណាំគេច្បាស់គឺឈ្មោះម៉្យាងទៀតគឹ ផាក ជុងស៊ុង!
" ប្រាប់យើងភ្លាមមកថាវានៅទីណា?? " នាយចាក់បុរសបាវបម្រើបណ្ដើរ ចោតសួររកវត្តមានដង្ខៅបណ្ដើរ
" យើងមិនប្រាប់ទេ! " បុរសនោះបង្ហាញភាពស្មោះត្រង់ក៏សុខចិត្តទទួលយកសេក្ដីស្លាប់ពីដាវពិសពណ៌ខ្មៅនោះ
" បាន!!! ចឹងក៏ងាប់ចុះ!! " គេនិយាយយ៉ាងឃោឃៅ មុននឹងវាត់ផ្លែដាវ ផ្ដាច់សង្ខាបុរសនោះ
សម្លេងនៃការកាប់សម្លាប់ក៏បន្លឺឡើងឥតឈប់។
សកម្មភាពទាំងឡាយ មិនបានគេចផុតព៏លោកដង្ខៅនោះឡើង ។ នាយនៅសម្លឹងមកមើលពីទីខ្ពស់ ឃើញកូនចៅខ្លួនត្រូវស្លាប់នឹងមុខបែបនេះក៏ខឹងប៉ុនពេក ។ បើអាចនាយចង់ហក់ទៅផ្ដាច់ជីវិតបុរសម្នាក់នោះភ្លាម។
*សម្លេងខ្ញែរ*
សម្លេងខ្ញែរផ្ដល់សញ្ញាបានបន្លឺឡើងពីខាងក្រៅវិមាន ដែលជាស្មាដៃខាងសត្រូវនៃកោះក្រហម។ ឮបែបនេះហើយក៏មានសម្លេងសត្វត្មាតយំពីណាមិនដឹងឮរំពងពេញកោះ ។
តែបន្ដិចសម្លេងខ្ញែរដែលផ្លំដោយអ្នកខាងនោះក៏បាត់ ព្រោះតែលំពែងរបស់លោកម្ចាស់វិមានចន្ទ " ស៊ុងហូន "
សុំទោសរាងវ៉ល់បន្ដិចហើយ Epនេះញុមសរសេរចន្លោះម៉ោង22:45 ដល់ម៉ោង23:10 សរសេរបណ្ដើររោមដៃរោមជើងឡើងបះ! ព្រឺឆ្អឹងខ្នងអស់! ស្ដាប់ទៅវាមិនពិត ប៉ុន្តែវាជាការពិត អ្នកទាំងអស់គ្នាអើយខ្ញុំសរសេរឡើងអានមិនយល់ហើយ ដូចដែរដឹងបើសរសេររឿងគឺត្រូវការស្រមើស្រមៃខ្ពស់ ហើយញុមនេះស្រមើស្រមៃខ្ពស់មែន ស្រមៃឡើងព្រិលភ្នែក ឃើញស្រមោលសត្វហើរតាមបង្អួច មែន អានឹងមធ្យមងំស្រមៃឮសម្លេងត្មាតយំនឹងតើ!!
អួយព្រឺឆ្អឹងខ្នងណាស់!!! ស្បថ!!!! ឈប់សរសេររឿងនេះនៅពេលយប់ហើយ😭🙏!
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!