សម្លេងស្រែកដោយភាពភ័យខ្លាចបានបន្លឺឡើង។ រូបរាងមនុស្សម្នាក់រត់ពេញព្រៃអ័ព្ទជាមួយនឹងភាពភ័យខ្លាច។ ឈាមស្រោបពេញរាងកាយរបស់គេ។ គេហាក់រត់គេចពីអ្វីម្យ៉ាងយ៉ាងចឹង។ គេរត់មិនឈប់នោះឡើយរបស់នោះប្រហែលជាគួរឲខ្លាចឬសាហាវណាស់ហើយ។ នៅពីក្រោយគេគឺជាសម្លេងលូនកាត់ស្លឹកឈើងាប់ សម្លេងលូននោះវាឮសូរខ្លាំងណាស់ ប្រហែលជាសត្វនោះធំណាស់ហើយមើលទៅ។ សម្លេងនោះកាន់តែមកជិតមនុស្សម្នាក់នោះ។ វាកាន់តែមកជិតទៅៗ។
"អ្នកណាក៏បានដែលជួយខ្ញុំផង!!!!" គេកាន់តែភ័យនៅពេលដែលឮសម្លេងនោះមកកាន់តែជិតដល់គេ តើគេអាចរកជំនួយបានមកពីណាបើគេនៅកណ្ដាលព្រៃងងឹតស្លុបបែបនេះ
"អូយ!" កម្លាំងអ្វីម្យ៉ាងបានបុកពីក្រោយខ្នងគេធ្វើឲគេបុកទៅនឹងដើមឈើដ៏ធំនៅចំពោះមុខ ឈាមបានជ្រៀបចេញពីក្បាលគេមក
"ឯងជាអ្នកណា?ចង់បានអ្វី?ហេតុអ្វីឯងធ្វើបែបនេះ? យើងមិនដែលស្គាល់ឯងឡើយ!" បុរសនោះនិយាយឡើងខ្លាំងៗ ទៅកាន់អ្វីដែលនៅចំពោះមុខខ្លួន ទោះនាយមើលមិនដឹងថានោះជាអ្វីក៏ដោយ
"ដោះលែងយើងទៅ! យើងមិនដែលស្គាល់ឯងឡើយ!"គេព្យាយាមនិយាយ
រាងកាយចម្លែកបានបង្ហាញនៅចំពោះមុខគេ មួយកំណាត់ខាងលើគឺជាមនុស្សប្រុសមាំឌមាំម្នាក់ ប៉ុន្តែខាងក្រោមមិនមែននោះឡើយ។ ស្រការធំៗស្រោបលើខ្លួនជាសត្វពស់ដ៏ធំរបស់គេ។ Naga! មនុស្សពាក់កណ្ដាលពស់ពាក់កណ្ដាលបានបង្ហាញខ្លួនឡើង
" NAGA??????? "បុរសនោះស្រែកឡើងយ៉ាងតក់ស្លុត តើនៅពេលនេះមានnagaដែលឬ??
" Moon mate ត្រូវតែជា the moon son!" nagaដ៏គួរឲខ្លាចនោះនិយាយហើយក៏ប្រើរាងកាយពស់ដើរធំរបស់គេរួមរឹតរាងកាយមនុស្សដែលនៅចំពោះមុខគេ
"លោកម្ចាស់! ខ្ញុំមិនបានធ្វើអ្វីលោកទេដោះលែងខ្ញុំទៅ!"បុរសនោះព្យាយាមអង្វករ naga ដែលស្ថិតនៅចំពោះមុខខ្លួន
"ថ្ងៃនេះទោះឯងមិនស្លាប់ ក៏ឯងគង់តែស្លាប់នៅថ្ងៃស្អែក! " Nagaពណ៌ខ្មៅ នោះបង្ហើបឡើង បញ្ជេញចង្កូមពិសរបស់ខ្លួនឡើងមក ចង្កូមដ៏ធំៗប្រៀបបាននឹងដងកាំបិត បានទម្លុះសាច់កញ្ជឹងកបុរសនោះ
"អត់ទេ!!!!!!!!!!!!!!!!!! "សម្លេងស្រែកស្របពេលដែលរាងកាយដែលគេងនៅលើគ្រែកន្ត្រាក់យ៉ាងខ្លាំង គេយល់សប្តិនោះទេ វាមិនមែនជាការពិតឡើង
"ហេតុអ្វីបានជាសុបិន្តនេះគួរឲខ្លាចខ្លាំងម្លេះ? ហេតុអ្វីខ្ញុំតែងតែយល់សុបិន្តឃើញNagaតាមសម្លាប់ខ្ញុំបែបនេះ?"បុរសនោះគឺជារីគីកំសត់ដែលរស់នៅម្នាក់ឯងក្នុងផ្ទះរបស់ខ្លួន
នាយតែងតែយល់សប្ដិថាមានnagaតាមសម្លាប់គេតាំងពីយប់ដែលឪពុកគេលាចាកលោកមកម្លេះ! គេក៏ឆ្ងល់ដែលថាមានរឿងអ្វីបានជាសុបិន្តគេសាហាវ នឹងប្លែកខ្លាំងម្លេះ។ គេសួរទៅកាន់អ៊ំចាស់ៗដែលនៅជិតលំនៅពួកគាត់បានត្រឹមនិយាយថា គ្មានទេNagaនោះ! វាត្រឹមជាតួអង្គក្នុងរឿងប៉ុណ្ណោះអាកម្លោះកុំគិតច្រើនអី! ធ្វើតែរឿងល្អៗរៀងរាល់ថ្ងៃទៅ!។ នាយមិនចង់បានចម្លើយនោះឡើយ! នាយចង់បានចម្លើយដែលពិតប្រាកដតែគ្មានអ្នកណាអាចផ្ដល់វាមកឲនាយបានទេ។
អ្នកកម្លោះដើរចេញពីផ្ទះតូចរបស់ខ្លួនមកកាន់មាត់ទឹក។ ចិត្តនឹកគិតដល់បងប្រុសតែងត្រូវចាកចេញទៅរស់នៅលើកោះកណ្ដាលសមុទ្រតែម្នាក់ឯង ចិត្តមួយនឹកគិតពីសុបិន្តដែលខ្លួនតែតែជួបប្រទះរាល់ពេលរាត្រី។ នាយដើរទៅមកទៅមកនៅមាត់ទឹក ឆ្ងល់ណាស់ថាហេតុអ្វីបានជាគេយល់សុបិន្តឃើញមនុស្សពស់រាល់ថ្ងៃបែបនេះ។ ត្រូវបានមនុស្សពស់ចឹកសម្លាប់ បន្ទាប់មកប្រាកដជាមានNagaមួយទៀតមកសង្គ្រោះ!។ វាដដែលៗជាច្រើនថ្ងៃ
"យើងគួរឲសម្រាកហើយ! ស្អែកត្រូវធ្វើដំណើរទៅកោះក្រហមផង!"រីគីនិយាយហើយក៏ត្រឡប់ទៅកាន់ផ្ទះវិញ ស្អែកនាយត្រូវទៅលេងបងប្រុសចឹងត្រូវរក្សាកម្លាំងចែវទូកទៅ
ស្នាមញញឹមលើបបូរមាត់ពណ៌ផ្កាឈូកស្រាលបានបង្ហាញឡើងនៅពេលគេស្ដាប់ឮពាក្យទាំងនោះ។
"ហឺស! បងនៅរងចាំអូនណា~~ Nagari!ធ្វើដំណើរត្រឡប់មកវិញដោយសុវត្តិភាព! " សម្លេងរបស់គេគ្រលរធំ វារឹតតែឮខ្លាំងព្រោះគេនិយាយពីក្នុងល្អាងដ៏ងងឹតហ៊ុមជិតនោះ
គេជិតជួបmateគេហើយ
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!