ធុញ! ធុញៗៗ ធុញគុណនឹង10គុណនឹង20! មិមដឹងជាស្អីទេតាមនោះតាមរកតែដើរទៅណាមិនបាន តាមគ្រប់ជំហ៊ាន!
"ហេតុអ្វីបានលោកដង្ខៅដើរតាមខ្ញុំរហូតចឹង? មិនហត់ទេហេស៎?"ជេគនិយាយទៅកាន់អ្នកដែលឈរពីក្រោយនាយ
"ក៏ព្រោះតែបងខ្លាចអូនរត់ចោលបង! ហើយណាមួយពេលបងដើរតាមអូនគឺវាបញ្ជាក់ថាអូននឹងគ្មានគ្រោះថ្នាក់នោះទេ!"នាយក្រាស់និយាយ
"ហ៊ឺយ! ខ្ញុំឆ្ងល់លោកដង្ខៅដែល! ខ្ញុំបានអីនឹងចាកចេញទៅបើទូកក៏គ្មានជិះ? លោកដង្ខៅចង់ឲខ្ញុំហែលទឹកទៅមែនទេ?"ជេគនិយាយបែបខឹងផ្សំជាមួយកំហឹង តែបុរសនៅនឹងមុខនាយបែរជាសើចទៅវិញ
"លោកដង្ខៅសើចធ្វើអី? វាជារឿងកំប្លែងមែនទេ? "ជេគសួរលើកចញ្ចើមមិនឆ្ងល់ទើបចម្លែក
"អូនពិតជាស្អាតណាស់នៅពេលខឹង! "ហ៊ឺសឹងនិយាយមក.លើកដៃទៅអង្អែលក្បាលអ្នកម្ខាងទៀតថើរជាមួយក្ដីស្រឡាញ់
"កុំសម្លឹងមើលភ្នែកខ្ញុំខ្លាំងពេក! ភ្នែកលោកដង្ខៅគឺពណ៌ក្រហម! ខ្ញុំខ្លាចតែមើលយូរៗទៅដូចពាក្យគេនិយាយតៗគ្នាទេ! "ជេគចាប់ដៃមាំដែលអង្អែលក្បាលខ្លួនចេញ ធ្វើនិយាយពីរឿងផ្សេងដើម្បីបង្វែរប្រធានបទ ព្រោះផ្ទៃមុខរបស់នាយឡើងក្រហមដូចប៉េងប៉ោះទៅហើយ
"គេនិយាយបែបមិចហ្អឹម?" ហ៊ឺសឹងឆ្ងោកមុខមកជោតមុខអ្នកម្ខាងទៀតសួរព្រមទាំងមើលទៅកែវភ្នែកពណ៌ទឹកសមុទ្ររបស់អ្នកម្ខាងទៀតតបមកវិញជាមួយភ្នែកពណ៌ក្រហមដូចឈាមរបស់ខ្លួន
"គឺ... គឺ...."
"លោកម្ចាស់! មានរឿងហើយ!"សម្លេងរបស់មេការស្រីស្រែកឡើងធ្វើឲជេគមិនអាចបន្តប្រយោគរបស់ខ្លួនទៀតបាន
"មានរឿងអ្វី? ហេតុអ្វីនាងចេះតែស្រែកជំទាលបែបនេះ! ចង់ស្លាប់ហើយមែនទេ?"សម្ដីលេងសើចរបស់គេអម្បិញមិញនេះប្រែជាម៉ត់ចត់ឃោឃៅមួយរំពេច
"គឺ... គឺ.. ខ្ញុំប្រទះឃើញកូនទូកឈើមួយសំចតនៅមាត់ច្រាំងទាន! មិនដឹងជាអ្នកណាមកទីនេះនោះទេ!" នាងតបមិនហ៊ាននឹងសម្លឹងមើលមុខម្ចាស់នាងផង
"ហេតុអ្វីក៏មានអ្នកចូលមកទីនេះបាន!! នាងមិនចេះធ្វើការឬយ៉ាងមិច? បើមានពួកឈ្មួញចូលមកទីនេះនាងនឹងស្លាប់របស់យើងមិនខានទេ!"គេស្ទូះចេញពីកន្លែងដើមវឹង ទៅច្របាច់កនាងមេកាស្រីព្រមទាំងឱនខ្សឹបៗដាក់ត្រចៀកនាង
"ចាំ... ចាំ.. ខ្ញុំនាំពួកបាវបម្រើទៅមើលឲជាក់ច្បាស់ទាន!"នាងនិយាយហើយរាងក្រាស់ហ៊ឺសឹងក៏ប្រលែងដៃពីករបស់នាងវិញ
"បានហើយ! ចេញទៅពិនិត្យមើលទៅ! "នាយបក់ដៃដេញនាងឲចាកចេញ
នៅពេលដែលនាងបម្រុងនឹងដើរចេញសម្លេងរបស់
ជេគក៏បន្លឺឡើង"មេការ! តើទូកនោះមានសភាពយ៉ាងមិចដែល?" នាយសួរព្រមជាមួយទឹកមុខបារម្ភ នាយមានអារម្មណ៍ខ្លាចថានោះជាទូករបស់ឪពុកនាយដែលត្រូវប្អូនប្រុសជិះមក
"គឺទូកពណ៌សចំណាស់បន្ដិច! មានដងចង្វាពីរ! "នាងនិយាយទៅតាមអ្វីដែកនាងឃើញ
"តើខ្ញុំអាចចេញទៅមើលបានទេ! ខ្ញុំមានអារម្មណ៍ថាវាអាចជាទូករបស់លោកពុកខ្ញុំបើគិតទៅតាមអ្វីដែលមេការនិយាយ!"ជេគដើរមកជិតអ្នកទាំងពីរ
"អូនមិនអាចទៅបានទេជេយ៉ុន! វាអាចនឹងមានគ្រោះថ្នាក់!"
"លោកដង្ខៅដ៏គួឲធុញ!! កុំបារម្ភទៅមើល! ខ្ញុំមិនមែនកូនក្មេងទេ! តោះអ្នកនាង!"ជេគបែរទៅនិយាយទៅកាន់រាងក្រាស់ហើយក៏បន្ដអូសដៃមេការទៅជាមួយខ្លួន
"បងទៅដែល- "
"លោកម្ចាស់មិនអាចចាកចេញទៅទាំងបែបនេះទេ!! លោកដឹងហើយមែនទេថានឹងមានពួកសត្រូវរបស់លោកចាំវាយឆ្មក់មិនខាន! "មេការនិយាយបារម្ភជាមួយសុវត្តិភាពម្ខាស់ប្រុសខ្លួន
"បើយើងមិនទៅនាងអាចធានាសុវត្តិភាពជេយ៉ុនឲយើងបានទេ?គឺអត់!!! "គេសម្លុតនាងជាមួយសម្លេងកំណាចខុសពីសម្លេងដែលគេនិយាយទៅកាន់ជេគដាច់ដូចមនុស្សពីរនាក់ផ្សេងគ្នាយ៉ាងចឹង
"តោះជេយ៉ុន! "នាយក្រាស់ឆក់ដៃតូចដែលកាន់ដៃមេការនោះមកកាន់នឹងទាញកាយម្ចាស់វាឲទៅជាមួយខ្លួន
លោកដង្ខៅយើងឡូយដល់ហើយ
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!