បុរសដែលអង្គុយក្បែរគ្រែនោះក៏ញញឹមឡើង ស្នាមញញឹមចុងមាត់បានបង្ហាញឡើងលើផ្ទៃមុខកំណាចរបស់គេ។ ចំណែកឯដៃដែលកាន់ដៃរបស់ជេគនោះកាន់តែកាន់រឹតខ្លាំងហាក់មិនចង់ឲជេគទៅណាចឹង..
"ប្រាប់យើងមកថាឯងមកទីនេះរកអ្វី ផាក ស៊ុងហូន?" គេសួរទៅបុរសនោះម្ដងទៀត ជាមួយកែវភ្នែកក្រហម
" មកប្រាប់ដំណឹងឯងថា នៅថ្ងៃព្រះចន្ទក្រហមយើងនឹងសម្លាប់ឯង ព្រមទាំងmateរបស់ឯង!"គេនិយាយរួចក៏ចង្អុលទៅកាយតូចល្អិតដែលឈរពីក្រោយបុរសមាឌមាំនោះ
"ឯងហ៊ានប៉ះពាល់គេឯងនឹងស្លាប់!"ហ៊ឹសឹងនិយាយឡើងព្រមទាំងបែរទៅសម្លឹងមុខជេគ
"រងចាំនៅទីកន្លែងចាស់! "ស៊ុងហូននិយាយហើយក៏ស្រាប់តែលោតពីជាន់ទី5នៃវិមានចុះទៅក្រោមបាត់ទៅ
គ្រាន់តែស៊ុងហូនត្រឡប់ទៅវិញភ្លាម កែវភ្នែលពណ៌ក្រហមដែលបង្ហាញឲជេគឃើញអម្បិញមិញនោះក៏ប្រែទៅជាត្នោតចាស់
"ជេយ៉ុន! បងរកអូនឃើញហើយ! "គេចាកាយតូចដែលកំពុងភ័យញ័រនោះមកឱបជាប់នឹងទ្រូង
"លោកនិយាយអ្វី? ខ្ញុំមិនមែនជាជេយ៉ុននោះទេ!" ជេគបដិសេធបុរសម្នាក់ទៀតព្រមទាំងរុញច្រានកាយគេឲចេញពីខ្លួន
" អូនមិនចាំបងទេឬ?? បងហ៊ឺសឹងនោះអី!" ហ៊ឺសឹង នៅតែព្យាយាមនិយាយ តែភ្លាមនោះកាយគេក៏ស្រាប់តែដួលព្រួសបាត់មាត់ឈឹង
"លោក! លោកកើតអ្វីនឹង???" ជេគព្យាយាមអង្រួនកាយដែលសន្លប់ស្ដូកស្ដឹងនោះឲដឹងខ្លួន
"មេការ! តើអ្នកនាងនៅទីណា?? ខ្ញុំត្រូវការជំនួយ!"គេស្រែកមួយទំហឹងទៅកាន់បរិវេណវិមានដ៏ធំ
គេក្រលែកទៅមើលជុំវិញបន្ទប់ក៏ឃើញថាមានអព្វ័ហោះចូលមកមិនឈប់.។ គេក៏សនរាប់នឹងឃើញដល់វិន័យភ្លាមថាគេហាមមិនឲផ្សែងអព្ទ័ចូលមកបន្ទប់ជាន់ទី5។ ជេគក៏ប្រញាប់បិទបង្អួចនោះចោលអស់ទៅ។
គេដាក់កាយសន្លប់នោះឲគេងយ៉ាងស្រួលទៅលើគ្រែក្បែរនោះ។ ក៏ស្រាប់តែវត្តមានមេការស្រីក៏បង្ហាញមកល្មម។
"មានរឿងអ្វីកើតឡើង? ហេតុអ្វីឯងមកទីនេះ? ហើយលោកដង្ខៅគាត់មានរឿងអ្វី?"មេការនោះសួរមកកាន់ជេគព្រមទាំងប្រញាប់ទៅមើលកាយមាំ
"លោកដង្ខៅ????" សំណួរមួយនេះហោះពេញខួរក្បាលជេគហើយ
"មានរឿងអ្វីកើតឡើងជេគ?"
"គឺ...... " ជេគប្រាប់រឿងទាំងអស់ទៅកាន់មេការស្រី
"ព្រះជាម្ចាស់! ហេតុអ្វីបានជាគេហ៊ានមកទីនេះ? "មេការភ្ងាក់ផ្អើល
" តើយើងជួយគាត់យ៉ាងមិចទៅ? "ជេគនៅតែខ្វល់ពីកាយដែលសន្លប់នោះ
"ឈាម! ត្រូវហើយ!" មេការស្រីនិយាយហើយក៏ដកបំពង់កែវមួយ តែចង្រៃអ្វី...
"ហេតុអ្វីបានបែកកែវបែបនេះ? យើងមានឈាមមកពីណាទៀត?"មេការស្រីសម្លឹងមើលទៅកែវដែលបែកជា2បំណែក
"អ្នកនាងត្រូវការឈាមធ្វើអ្វី?"ជេគហាក់ភ័យខ្លាចនឹងនាងដែល ព្រោះនាងត្រូវការឈាម
"លោកដង្ខៅត្រូវពិសអព្វ័ពស់! ចឹងយើងត្រូវការឈាមមកព្យាបាលគាត់!"
"មានរឿងអ្វីកើតឡើង ឲពិតប្រាកដ! ខ្ញុំមិនយល់ទេ! "ជេគនិយាយឡើង
" ឯងចង់ជួយគាត់ឬអត់ជេគ!"មេការនិយាយឡើងជាមួយសម្លេងត្រជាក់ សម្លឹងមើលទៅជេគជាមួយនឹងកែវភ្នែកក្រហម
"ជួ- ជួយបែបណាទៅ??" ជេគក៏សួរមកនាងវិញ
"ខ្ញុំត្រូវការឈាមរបស់ឯង- "នាងនិយាយភ្លាមក៏ដកកូនកាំបិតតូចចេញមក
"ទេ! ហេតុអ្វីបានជាអ្នកនាងដកកាំបិតមក? អ្នកនាងចង់សម្លាប់ខ្ញុំមែនទេ?"ជេគសួរទាំងភ័យនិយាយញ័រៗមិនបាត់
ព្រមជួយទៅកូន! ប្ដីយើងទេ
មួយរឿងនេះចប់ហាមbulluខ្ញុំ

YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Bí ẩn / Giật gânបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!